តាមការសិក្សារបស់ប្រទេសអាមេរិចកាលពីថ្ងៃអង្គារសប្ដាហ៍មុន បានអោយដឹងថាអត្រាក្មេងធាត់តិចជាងគេគឺនៅNewJersey ប៉ុន្ដែគេជឿថានឹងមានការកើនឡើង ៣៤,៥ ភាគរយ មុនឆ្នាំ២០៣០។  តាមអោយដឹងថាពីការសិក្សារបស់ Trust for America’s Healthនិង វិភាគទាន Robert Wood Johnson បាននិយាយពីការវីភាគរបស់គេថា ក្មេងៗនៅNewjersey  មិនសូវជាធាត់ហួសមាឌនោះទេ ហើយមណ្ឌលសុខភាពក៏អាចសន្សំបា្រក់បានដល់ទៅ ៤៧០លានដុល្លាអាមេរិច មុនចុងឆ្នាំ២០២០។ តាមការស្រាវជ្រាវបានអោយដឹងថា ការស្រក់គីឡូអាចអោយពួកគេចផុតពីការមានជំងឺ ស្ទះឈាមក្នុងសរសៃរ ឈាម្នក្នុងបេះដូង និងខូរក្បាល លើសឈាម មហារីក និងសន្លាក់ឆ្អឹង។ លើសពីនេះគេបានអោយដឹងថា កាលដែលមានទម្ងង់លើសពីរូបរាងដែលមានគឺមានផលប៉ះខ្លាំង ដល់មនុស្សគ្រប់រូប ប្រសិនបើមានទម្ងង់លើសតែ៥ភាគរយ វាមិនបញ្ហានោះទេ។ នៅក្នុងNewjerseyប្រជាជនទាំងអស់បាននាំគ្នាមកធ្វើការពិក្សាលើការប្ដូរ របៀបរស់នៅដោយយកចិត្ដទុកដាក់លើសុខភាពជាចំបង។ ខណៈនោះដែល Jeff Levi ប្រធានស្ថាប័ន Trust for America’s health បាននិយាយថា យើងមិនអាចបណ្ដោយអោយមានមនុស្សធាត់ហួសបរិមាណច្រើន ទៀតទេ ព្រោះអាចនិយាយបានយើងនឹងមិនអាចគ្រប់គ្រងការព្យាបាលដល់គ្រប់គ្នាបានទាំងអស់នោះទេ អញ្ជឹងហើយទើបយើងចាប់ផ្ដើមបង្ការបញ្ហានេះ។ 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]