ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦នេះ ផលិតកម្មមហាហង្ស បានធ្វើការដាក់សម្ភោធរឿងថ្មីរបស់ខ្លួន ដែលជាសមិទ្ធផលចុងក្រោយនាឆ្នាំ ២០១៦ នេះ ដែលមានចំណងជើងថា សួស្តីលោកគ្រូកំលោះ។

សម្រាប់ខ្សែភាពយន្ដនេះដែល មានការចូលរួមសម្តែងដោយ តារាស្រីប្រុសស្រស់ស្អាតជាច្រើនដួង ដូចជា៖ លោកជា សុវណ្ណនារាហ៍ នាយគ្រឿន នាយពាក់មី អ្នកនាងខ្ញុង កញ្ញាលីឡា អ្នកនាងប៉េងប៉ោង និងតារាជាច្រើនដួងទៀត។ ជាពិសេសទស្សនិកជន និងបានជួបជាមួយនិង ព្រះនាងម្ចាស់ឡឺកឺ ដែលទស្សនិកជនចាំមិនភ្លេចអោយតែឮឈ្មោះនេះ គឺអ្នកនាង សុខ សោម៉ាវត្តី សាជាថ្មីម្តងទៀតនៅក្នុងរឿងនេះផងដែរ។

គួរបញ្ជាក់ផងដែរថា រឿង សួស្តីលោកគ្រូកំលោះ នេះគឺជាខ្សែភាពយន្តម្យ៉ាងដែលមានលាយឡំទាំង ភាពកំប្លុកកំប្លែង ការអប់រំ កំសត់ និយាយរួមគឺគ្រប់រសជាតិតែម្តង។ បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ថាតើរឿង សួស្តីលោកគ្រូកំលោះ នេះល្អមើលកម្រិតណាទៅ ដែលរឿងនេះនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងថ្ងៃនេះតទៅ។

ខាងក្រោមនេះជា រូបភាពខ្លះនៅក្នុងការដាក់សម្ពោធរឿង សួស្តីលោកគ្រូកំលោះ៖

ទស្សនាឈុតខ្លីនៃខ្សែភាពយន្ដនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]