ភ្នំពេញ៖ និយាយពីសម្រស់ និងរូបរាង ពិតជាសំខាន់ណាស់សំរាប់សុភាពនារី គ្រប់រូបមិនថាទាំងតារាចម្រៀង តារាសម្តែង និងនារីសាមញ្ញធម្មតា អ្វីដែលសំខាន់ពួកគេមានបច្ចេកទេសនិងវិធីសាស្រ្តរៀងៗខ្លួនដើម្បីថែរក្សាវា។

ចំពោះការថែរក្សាសម្រស់និងរូបរាងអោយស្រលូនស្អាតនេះដែរ មានសុភាពនារីមួយចំនួនបានជ្រើសរើស ការថែរក្សាតាមបែបធម្មជាតិ និងមាននារីមួយចំនួនទៀតក៏បានជ្រើសរើសតាមបែបបច្ចេកវិទ្យាសម័យទំនើប ដោយទៅហាងថែរក្សាសម្រស់ជាប្រចាំ។

ក៏ដូចគ្នានេះដែរកញ្ញាម៉ាក សែនសូនីតាដែលជាតារាសម្តែង និងបច្ចុប្បន្នកំពុងបន្ថែមអាជីពជាពីធីការិនីមួយរូប ក៏បានជ្រើសរើស ការហាត់កាយវប្បកម្ម (Gym) ដើម្បីជាការថែរក្សាសុខភាព និងរូបរាងអោយបានល្អ។ 

បើតាមទំព័រហ្វេសប៊ុករបស់កញ្ញាក៏បានឃើញដែរថា កញ្ញាម៉ាក សែនសូនីតា តែងតែទៅហាត់កាយវប្បកម្មនៅ ក្លឹបកីឡាមួយកន្លែងជារៀងរាល់ថ្ងៃ ទោះបីជាការងាររបស់កញ្ញាមមាញឹកប៉ុណ្ណាក៏ដោយ ក៏មានពេលឆ្លៀតដើម្បីទៅហាត់កាយវប្បកម្មដែរ។

តោះទៅមើលសកម្មភាពហាត់កាយវប្បកម្មរបស់កញ្ញាម៉ាក សែនសូនីតា ទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថាកញ្ញា ម៉ាក សែនសូនីតា ដែលជាតារាសំដែងមួយរូបសម្បុរស្រអែមស្រស់ និងមានសម្រស់ស្រស់ស្អាត ជាពិសេសភាពទាក់ទាញពី បបូរមាត់រាងបេះដូងរបស់នាងថ្មីនេះៗ កញ្ញាបានបង្ហាញពីភាពស៊ីវិល័យ និងហ៊ឺហារបស់នាង តាមរយៈការធ្វើដំណើរកំសាន្តក្រៅប្រទេស និងបង្ហាញពីទ្រព្យសម្បត្តិស្តុកស្តមរបស់នាង ដោយបានបង្ហោះជាប្រាក់ដុល្លារជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជាដើម។ដោយឡែកប្រហែលជាកញ្ញា ម៉ាក សែនសូនីតា នៅមិនទាន់អស់ចិត្តនឹងការដើរកំសាន្តក្រៅប្រទេស ទើបថ្មីៗនេះកញ្ញា បានបង្ហាញពីរូបភាពប៉ុន្មានសន្លឹក ដែលកញ្ញាបានទៅដល់វាលខ្សាច់នៃទីក្រុង ឌូបៃ ដែលជាទីក្រុងឋានសួគ៌ ស៊ីវិល័យ និងទំនើបមួយនៃប្រទេសអារ៉ាប់រួម។ ហើយកញ្ញាបានបន្ថែមទៀតថា នេះជាក្តីស្រមៃរបស់នាងជាយូរមកហើយទីបំផុតបានសំរេចហើយ។

តោះទៅមើលទិដ្ឋភាព និងវីដេអូដែលកញ្ញា ម៉ាក សែនសូនីតា បានផ្តិតយកពីវាលខ្សាច់នៃទីក្រុង ឌូបៃ មកចែកជូនប្រិយមិត្តទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា