ពោតបារាំងត្រូវបានឱ្យដឹងថា ប្រជាជនជប៉ុនចូលចិត្តបរិភោគណាស់ ជាពិសេសគឺទាំងនៅស្រស់ៗតែម្តង មិនចាំបាច់ស្រុសជាមុននោះទេ ព្រោះវាមិនគ្រាន់តែមានរសជាតិល្អប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែវាក៏មានផ្ទុកមកជាមួយនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ជំនួយទៅដល់ខាងផ្នែកសុខភាពផងដែរ។ ម្យ៉ាងវិញទៀត ពណ៌បៃតងរបស់គឺផ្ទុកទៅដោយជាតិវីតាមីន និងជីវជាតិមួយដ៏ល្អប្រសើរបំផុត សម្រាប់សុខភាពមនុស្សទូទៅ។

តោះទៅមើលពីអត្ថប្រយោជន៍របស់វាបន្តិចទៅមើល តើល្អយ៉ាងណាខ្លះដែរ?

១. អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានល្អ វាសមស្របសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងតែមានការត្រួតពិនិត្យជាតិស្ករ ឬទម្ងន់ខ្លួនជាដើម។

២. វាអាចជួយបន្ថយអាការទល់លាមកបាន ព្រោះដោយសារតែនៅក្នុងពោតបារាំងត្រូវបានគេរកឃើញថា វាមានសារធាតុម្យ៉ាង ដែលអាចជួយធ្វើឱ្យលាមកងាយរអិល ពេលបន្ទោរបង់ចេញមកក្រៅ ថែមទាំងធ្វើឱ្យលាមកទន់ជាងធម្មតាផងដែរនៅពេលដែលអ្នកបានបរិភោគពោតបារាំងចូលទៅ។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកនូវសារជាតិសរសៃជាច្រើនផងដែរ ដែលល្អសម្រាប់រាងកាយនៅក្នុងការបញ្ចេញលាមក។

៣. ជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ។

៤. ដើម្បីកាត់បន្ថយការរលាកក្រពះ ជាពិសេសគឺការរលាកនៃភ្នាសខាងក្នុងរបស់ក្រពះ និងការពារក្រពះមិនឱ្យកើតជំងឺមហារីក។

៥. បើអ្នកកំពុងតែមានអាការឈឺក្រពះស្រាប់ ពេលបរិភោគពោតបារាំងទៅ សារធាតុរំអិលរបស់វា នឹងជួយធ្វើឱ្យដំបៅក្រពះពោះវៀនរបស់យើងឆាប់ជាសះស្បើយ។

៦. ស្ងោរពោតបារាំងលាយជាមួយនឹងអំបិលបន្តិចៗ អាចជួយបន្ថយអាការច្រាលទឹកក្រពះបានយ៉ាងមានប្រសិទ្ធភាព។

៧. វាមានផ្ទុកអាស៊ីតហ្វូលេត (folate) ខ្ពស់ ដែលអាចជួយកសាងកោសិកាឈាមក្រហម និងជួយឱ្យការអភិវឌ្ឍន៍របស់ទារកនៅក្នុងមានសភាពលូតលាស់យ៉ាងល្អប្រសើរ វាសមស្របណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។

អ្នកអាចយកពោតបារាំងទៅទទួលទានដោយ៖

កាត់ជាចំណិតតូចៗទទួលទានស្រស់ៗក៏បាន ឬអាចយកវាទៅអាំង ដោយប្រើកំដៅទាបល្មម រួចយកទៅពិសាលាយជាមួយទឹកឃ្មុំ ឬទឹកក្រូចឆ្មារក៏បានដែរ ឬអាចយកទៅចម្អិនធ្វើជាមុខម្ហូបផ្សេងៗទទួលទានបានយ៉ាងឆ្ងាញ់ពិសាតាមចំណង់ចំណូលចិត្ត។ ក្រៅពីនេះពោតបារាំងក៏នៅមានប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព ដោយផ្អែកទៅលើរូបមន្តទាំងអស់នេះ អ្នកអាចសាកល្បងអនុវត្តយកវាទៅទទួលទានបានដូចជា៖

#រូបមន្តកម្ចាត់ប៉ារ៉ាសិតល្អិតៗ៖ នាំយកពោតបារាំងដែលនៅខ្ចី មកចម្អិន ដូចជាស្ងោរ ឬអាំងឱ្យឆ្អិន ជ្រលក់ជាមួយទឹកម្ទេស ឬអាចយកទៅធ្វើជាសម្ល និងស៊ុបបន្លែជាដើម។ ទទួលទានមួយថ្ងៃ៣ពេល ជារៀងរាល់ថ្ងៃ ដោយមិនចាំបាចទទួលទានអ្វីផ្សេងទៀតក៏បាន ប៉ុន្តែយ៉ាងតិចណាស់មួយថ្ងៃ ៤-៥ ផ្លែ ពិសាជាប់ៗគ្នាឱ្យបាន១៥ថ្ងៃ ឬក៏អាចបរិភោគជាខែក៏បានដូចគ្នា។

#រូបមន្តព្យាបាលជំងឺក្រពះ៖ យកផ្លែវាវះយកគ្រាប់ចេញ ហើយហាលថ្ងៃឱ្យស្ងួត និងយកមកបុកឱ្យល្អិត។ ហូបមួយថ្ងៃ១ស្លាបព្រាបាយ ដោយនាំមកលាយជាមួយទឹកដោះគោ ទឹកផ្លែឈើ ឬអាហារទន់ៗ ទទួលទានមួយថ្ងៃ៣ទៅ៤ដង ក្រោយអាហារ។

#រូបមន្តសម្រាប់ជំនួយដល់ឆ្អឹង៖ នាំយកពោតបារាំង៣ផ្លែ កិនស្រស់ៗ ឬស្ងោរលាយជាមួយនឹងខ្ទឹមក្រហម១កំពឹសធំ ដើម្បីបម្រុងរាងកាយ និងដើម្បីជួយឱ្យឆ្អឹងរឹងមាំ ហើយ សារធាតុរំអិលដែលមាននៅក្នុងពោតបាំងនឹងជួយធ្វើឱ្យឆ្អឹងលូតលាស់ល្អ មិនងាយជួបបញ្ហា។

#រូបមន្តធ្វើជាថ្នាំបំបាត់ឈឺពោះ៖ យករឹសរបស់ពោតបារាំងមកស្ងោរយកទឹកផឹក។ 

ក្រៅពីនេះ បើយោងតាមការសិក្សាស្រាវជ្រាវកន្លងមកក៏បានឱ្យដឹងផងដែរថា៖

- ការទទួលទានផ្លែពោតបារាំងពី១០ទៅ១៥ផ្លែ នាពេលល្ងាច ឬមុនពេលចូលគេង អាចជួយកាត់បន្ថយការទល់លាមក របស់អ្នកបានយ៉ាងល្អ។

- បើបរិភោគ ៣-៥ផ្លែ មុនពេលទទួលទានអាហារជារៀងរាល់ថ្ងៃ អាចព្យាបាលជំងឺដំបៅក្រពះបានយ៉ាងល្អ។

- បរិភោគពី ១០-១៥ផ្លែ ជារៀងរាល់ថ្ងៃ វាអាចទៅជួយចិញ្ចឹមថ្លើមអ្នកបានល្អណាស់។

- បរិភោគ៥ផ្លែ មុនពេលបរិភោគអាហារ៣ពេល ជារៀងរាល់ថ្ងៃ អាចជួយកម្ចាត់ប៉ារ៉ាស៊ីត។

- បរិភោគ ៣0-៤0 នៅពេលល្ងាច ឬនៅចូលគេង អាចបំបាត់ជាតិពុល នៅក្នុងពោះវៀនធំបានយ៉ាងពូកែសក្តិសិទ្ធិ ជាពិសេសគឺការបញ្ចេញកាកសំណល់បានល្អ។ ដូច្នេះអ្នកគួរបរិភោគពោតបារាំងឱ្យបានទៀងទាត់។

ជាក់ស្តែង តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា តម្លៃអាហារូបត្ថម្ភរបស់«ពោតបារាំង» ក្នុង១00 ក្រាមគឺមានផ្ទុកដូចជា៖ ថាមពល៣៣គីឡូកាល់ឡូរី, កាបូអ៊ីដ្រាត ៧,៤៥ ក្រាម, ជាតិស្ករ១,៤៨ក្រាម, ជាតិសរសៃ ៣,២ ក្រាម, សារជាតិខ្លាញ់ 0,១៩ក្រាម, ប្រូតេអ៊ីន១,៩៣ក្រាម, សារជាតិទឹក ៨៩,៥៨ក្រាម, វីតាមីនA ៣៦ មីក្រូក្រាម(mcg), វីតាមីនB1 0,២ មីលីក្រាម,វីតាមីន B2 0,0៦ មីលីក្រាម, វីតាមីនB3 ១មីលីក្រាម, វីតាមីនB6 0,២១៥ មីលីក្រាម, វីតាមីនC ២៣ មីលីក្រាម, វីតាមីនE 0,២៧ មីលីក្រាម, វីតាមីនK ៣១,៣ មីក្រូក្រាម, ជាតិកាល់ស្យូម៨២មីលីក្រាម, ដែក 0,៦២មីលីក្រាម, ម៉ាញ៉េស្យូម៥៧មីលីក្រាម, ប៉ូតាស្យូម ២៩៩ មីលីក្រាម និងស័ង្កសី 0,៥៨ មីលីក្រាម។

ដូច្នេះ ពោតបារាំងពិតជាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរបស់អ្នក។ ដូច្នេះកុំមើលរំលងបន្លែមួយប្រភេទនេះឱ្យសោះ បើអ្នកជាមនុស្សស្រលាញ់ថ្នាក់ថ្នមសុខភាពពិតប្រាកដ៕ 

ប្រភព៖ sanook , kapook campus , medthai 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]