ភ្នំពេញៈ ពិធីការិនីជាប់កុងត្រាប៉ុស្ដិ៍លេខ៥រាងស្វែល កញ្ញា យ៉ែម ស្រី​ពេជ្រ រអ៊ូថា ​មិន​អាច​ទៅ​ថត​ភាពយន្ត​ភាគ​ឲ្យ​ទូរទស្សន៍​ផ្សេងៗបានទេ ខណៈ​រក​​ចំណូលបានត្រឹមតែ​៤០០ទៅ៥០០ដុល្លារ ដោយ​​មិន​រាប់​​បញ្ចូល​ការ​ថត​ខ្សែភាពយន្ត និង ការ​ធ្វើMC ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ទេ។

ពិធីការិនីរាងស្វែល កញ្ញា យ៉ែម ស្រី​ពេជ្រ បានឲ្យដឹងថា រាល់​ថ្ងៃ​នាង​​ជាប់​​កុងត្រា​ជា​បុគ្គលិក​​ឲ្យ​​ប៉ុស្ដិ៍លេខ៥​ចំនួន​៣ឆ្នាំ ដោយ​ក្នុង​នោះ​នាង​មិន​អាច​ទៅ​ថត​ភាពយន្ត​ភាគ​ឲ្យ​ទូរទស្សន៍​ផ្សេង​ៗឡើយ ប៉ុន្តែ​​​អាច​ថត​ភាពយន្ត​​ខ្នាត​ធំ​ និង​​ធ្វើ​ MC ឲ្យ​កម្មវិធី​ផ្សេងៗ​បាន ។

​តារា​ស្រី​រូប​ស្រស់ម្នាក់នេះ​បាន​បញ្ជាក់​ថា ក្រៅ​ពី​ប្រាក់​​ប្រចាំ​ខែ​ដូច​បុគ្គលិក​ទូទៅ នាង​មាន​ប្រាក់​​ធ្វើ​ MC និង ថត​រឿង​ភាគ​បន្ថែមទៀតពីទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ ធ្វើ​​ជា​ពិធី​ការិនី គិត​តាម​កម្មវិធី​នីមួយៗ​ដាច់​ពី​គ្នា បច្ចុប្បន្ន​នៅ​ប៉ុស្ដិ៍លេខ៥ នាង​​កាន់​កម្មវិធី​២។ ចំពោះ​ថត​រឿង​ភាគ​វិញ នាង​ទទួល​បាន​១រឿង​២៨០០ ដុល្លារ ។ នាពេលកន្លងមក កញ្ញា យ៉ែម ស្រី​ពេជ្រ បាន​ថត​២រឿង​មក​ហើយ គឺ​រឿង​"" ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា" និង​រឿង" កូន​ក្រមុំ​លោក​មេឃុំ" ។

ឆាប់ៗ​ខាង​មុខ​នេះ នាង​គ្រោង​ថត​ខ្សែភាពយន្ត​នេះ​១រឿង​ទៀត ប៉ុន្តែ​មិន​ទាន់​ដឹង​​ថា រឿង​នោះ​​មាន​ចំណង​ជើង​​អ្វី​ឡើយ ។ សូមជម្រាបថា ពិធីការិនីរាងស្វែល កញ្ញា យ៉ែម ស្រី​ពេជ្រ បានប្រឡូក​សិល្បៈ​ទើប​បាន​ជាង​មួយ​ឆ្នាំ​ ។ នៅ​​ដើម​ឆ្នាំ​២០១៦​នេះ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់​ព្រោះ​ទទួល​បាន​ការងារ​ច្រើន​ជាង​មុន​ឆ្ងាយ​ក្រោយ​ពី​អ្នក​ដឹក​នាំ​មើល​ឃើញ​ពី​សមត្ថភាព​នាង​ ដោយ​មានគេ​ហៅ​​ទៅ​ថត​ច្រើន​ ដើរ​ម៉ូដ ថត​ស្ប៉ត​​​អី​ជា​ដើម​។

ទោះ​យ៉ាង​ណា​ដោយសារ​ការងារ​រវល់​ពេក​ធ្វើ​ឲ្យ​ ស្រីពេជ្រ​ ខកខាន​មិន​បាន​ទទួល​ការងារ​មួយ​ចំនួន​ ផង​ដែរ ដែល​ធ្វើ​ឲ្យ​នាង​មាន​ការ​សោក​ស្ដាយ។ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ នាង​នឹង​ព្យាយាម​សម្ដែង​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​បម្រើ​អារម្មណ៍​​ទស្សនិកជន​ និង​បន្ត​គាំ​ទ្រ​ភាព​យន្ត​ត​ទៀត ​​៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ