ភ្នំពេញ៖ មិនទាន់បានប៉ុន្មានផង តារាស្រី ខាងបញ្ចេញដើមទ្រូង កញ្ញា ដេននីក្វាន់ បានបញ្ចេញកំហឹងក្នុងមួយរំពេច ក្រោយពីបានឃើញ លោកគ្រូហោរាអាគ្គីនេត្រ ថាឲ្យរូបនាងកាលពីប៉ុន្មានម៉ោងមុននេះ។

ក្នុងនោះ តារាស្រីរូបនេះ បានតបត ទៅកាន់លោកគ្រូកាប់មិនមុត ដុតមិនឆេះនេះថា "យី..អាគ្រូសំគីសនេះចុះវាយ៉ាងមិចក្នុងខ្លួនហ្នឹង? និយាយប៉ះពាល់អីតិចមិនបាន មានអីអស្ចារ្យសម្បត្តិត្រឹមតែគ្រូដើរបោក អ្នកដែលឆោតល្ងង់លង់ជឿប៉ុណ្ណឹងអីក៏សំដីឡូយម៉េសអាអូន អាអូនអែង អត់ទាន់អស់លក្ខណ៏ទេ ចាំមើលថ្ងៃមួយអ្នកដែលធ្លាប់ជឿអាអូនអែងច្បាស់ជាលើកគ្នាទាំងហ្វូងមកទារប្រាក់អាគ្រូសំគីសអែងដែលបោកយកទៅចាយនឹងមិនខាន តែបើអាអូន អែងយកលុយគេចាយយអស់អត់មានលុយសងគេវិញប្រយត្ន័គុកណាអាអូន យកល្អទៅលក់លៀសហាលវិញទៅវាស្រួលចិត្តជា ងដើរបោកលុយគេព្រោះរបរលក់លៀសហាវាមិនថោកទាបដូចរបរដើរបោកប្រាស់គេទេ! គង់មានថ្ងៃអូនដឹងខ្លួនមិនខានពេលដែលបានជួបនឹងអីគេទៅណរ….មិត្តៗជួយថែមផង"

គួរបញ្ជាក់ផងដែរថា តារាស្រី ដេននីក្វាន់ ជាតារាមួយ ដែលមិនចេះនៅស្ងៀមនោះឡើយ ប្រសិនបើមានអ្នកណាម្នាក់ បានថា រឺក៏ឌឺដងផ្លែផ្កាឲ្យនាង គឺនាងត្រូវតែព្រលះទៅវិញ ជាក់ជាមិនខាន។ ចង់ដឹងថា លោកគ្រូ ហោរាអាគ្គីនេត្រ និង តារាស៊ិចស៊ី ដេននីក្វាន់ នៅតតាំងគ្នាដល់ពេលណាទៀត មានតែរង់ចាំ ទស្សនាបន្តទៀតទាំងអស់គ្នា៕

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងលោកគ្រូអាគ្គីនេត្រនេះដែរកាលពីប៉ុន្មានម៉ោងមុន លោកគ្រូ ក៏បានថាឲ្យកញ្ញា ដេននីក្វាន់ កប់ៗផងដែរ។

រឿងរ៉ាវលោកគ្រូអាគ្គីនេត្រ នៅតែមិនទាន់ស្ងប់ស្ងាត់នៅឡើយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកគ្រូស្ទាវកាន់តែល្បីឡើងៗ និងមានរឿងរ៉ាវមិនចេះចប់មិនចេះហើយ។ ជាពិសេសគឺលោកគ្រូម្នាក់នេះ ក៏ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើនឌឺដងផ្លែផ្កាឱ្យ និងអ្នកខ្លះទៀតមួយចំនួនធំគឺនិយាយថា ជាគ្រូទាយបោកប្រាស់។

ក្រៅពីនេះ កាលពីពេលថ្មីៗកន្លងទៅ លោកគ្រូបានល្បីរឿងកាប់មិនមុត ដែលបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គម មានការកក្រើកខ្លាំងមែនទែនចំពោះករណីនេះ។ មិនតែប៉ុណ្ណោះ លោកគ្រូហោអាគ្គីនេត្រក៏ល្បីពីរឿងមួយទៀត គឺរឿងជេរស្រីម្នាក់ដែលបានប្រមាថមើលងាយ និងចោទប្រកាន់ខ្លួនថា គឺគ្រូបោកប្រាស់។

កាលនោះ ហោអាគ្គីនេត្រក៏ត្រូវបាន តារាស៊ិចស៊ី កញ្ញា ដេននីក្វាន់ ថាឱ្យធ្ងន់ៗមិនប្រណីមាត់ភ្លាមផងដែរ បន្ទាប់ពីលោកគ្រូបាន Live Video ជេរនារីម្នាក់នោះយ៉ាងញាក់សាច់នៅក្នុងហ្វេសប៊ុក ហើយនាងព្រមទាំងថា បើជេរប៉ះនាងវិញប្រាកដជាបានទៅស៊ីបាយនៅក្នុងគុុកមិនខាន។ ប៉ុន្តែក្រោយការថ្លែងពីសំណាក់នារីស៊ិចស៊ី ដេនីក្វាន់ លោកគ្រូអាគ្គីនេត្រ ក៏នៅស្ងៀម មិនបានបញ្ចេញប្រតិកម្មតបតទៅនាងវិញយ៉ាងណាៗនោះទេ។

គ្រូអាគ្គីនេត្រ ឃើញក្នុងគេហទំព័រព័ត៌មានក្នុងស្រុកមួយ ដែលបានចុះពីរឿងដេននី ក្វាន់ថាឱ្យខ្លួន រឿងជេរប្រមាថស្រីយ៉ាងសាហាវនោះ ទំនងជាឃើញហើយទ្រាំមិនបាន ក៏បានស៊ែររឿងនោះ និងបានសរសេរតបទៅវិញខ្លាំងៗ មិនអន់ដូចគ្នាថា៖ « ខួរក្បាលមានតែគ្មានចេះគិតឡើយ កុំត្រចៀកស និង កុំខ្វាក់ភ្នែក បើមិនដឹងរឿងច្បាស់ កុំចង់ល្បីពេក រឿងខ្លួនឯងក្រសួងព្រមានមិនចេះកែចរិត ហើយមកចោទប្រកាន់លោកគ្រូ បើកភ្នែកបើកត្រចៀកមើលវីដេអូ ដែលលោកគ្រូឡាយ (Live) ឱ្យបានច្បាស់ កុំយកអាវីដេអូគេកាត់ចោលយកចំនុចជេរ មកកាត់សេចក្តី បើមនុស្សចរិតថោកត្រូវតែជេរគឺមិនខ្លាចឡើយ»៕

ចាំមើលម្តងនេះ តើនឹងមានប្រតិកម្មយ៉ាងណាវិញពី កញ្ញា ស៊ិចស៊ី ដេននីក្វាន់?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់