ភ្នំពេញ៖ អ្នកនិយមតាមដានបណ្តាញសង្គមវីដេអូយូធូប ច្បាស់ជាធ្លាប់បានពើបប្រទះឃើញ ប្រភេទវីដេអូលក្ខណៈស្វែងយល់ពីឥរិបថនៃមនុស្សរស់នៅក្នុងសង្គមសព្វថ្ងៃ ពាក់ព័ន្ធជាមួយនឹងប្រធានបទផ្សេងៗ ក្នុងទិសដៅមួយចង់ស្វែងយល់ភាពមានមនុស្សធម៌ និងចិត្តមេត្តា តើស្ថិតនៅមានក្នុងខ្លួនរបស់មនុស្សទៀតដែរឬទេ។ ប្រភេទវីដេអូបែបនេះគេតែងហៅជាភាសាអង់គ្លេសថា Social Experiment (ការពិសោធន៍សង្គម)។ នៅពេលខ្លះវាមានភាពលាយឡំគ្នាជាមួយប្រភេទវីដេអូ Prank (ប្រភេទបំភ័យ និងកំប្លែងលេងសើច) ផងដែរ អាស្រ័យទៅលើការរៀបចំរបស់អ្នកថត។

យ៉ាងណាមិញវីដេអូដូចរៀបរាប់ខាងលើ ភាគច្រើនមានតែនៅប្រទេសលោកខាងលិចប៉ុណ្ណោះ កម្រឃើញមាននៅអាស៊ីអាគ្នេយ៍ណាស់ ស្រាប់តែកាលពីម្សិលមិញនេះ ខ្មែរឡូតបានប្រទះឃើញ Channel នៅលើយូធូបមួយឈ្មោះថា Tan Kimsour បានបង្ហោះវីដេអូរបស់ខ្លួនមួយមានរយៈពេលជាង ៤នាទី អំពី Social Experiment  នេះឡើង ទាក់ទងនឹងប្រធានបទ ថាតើពេលមានទារកត្រូវបានបោះបង់ចោលកណ្តាលទីសាធារណៈ នឹងមានរឿងអ្វីកើតឡើង? ហើយតើអ្នកដែលនៅក្នុងហេតុការណ៍នោះ មានប្រតិកម្មយ៉ាងណាខ្លះ?

សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាប្រតិកម្មមួយផ្នែកតូចប៉ុណ្ណោះ។ ដើម្បីជ្រាបច្បាស់ សូមតាមដានទស្សនាក្នុងវីដេអូខាងក្រោមដោយមេត្រី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]