ខេត្តតាកែវ ៖ ​បុរស​ប្រមឹក​ម្នាក់​​ត្រូវ​បាន​​ប៉ូលិស​​ស្រុក​គិរីវង់ ឃាត់​ខ្លួន​​បញ្ជូន​​ទៅ​​​សាលា​ដំបូង​​ខេត្ត​ បន្ទាប់​ពី​ជាប់​ចោទ​ពី​បទ​វាយ​ដំ​ប្រពន្ធ​​កូន​ស្ទើរ​​តែ​រាល់​ថ្ងៃ​​គ្មាន ​ត្រា​ប្រណី​​ កាលពី​​ថ្ងៃទី​២៦ កុម្ភៈ ២០១២ ​វេលា​ម៉ោង​៣​និង​១៥​នាទី​​រសៀល ស្ថិត​​ក្នុង​ភូមិ​បួរ ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង់ ខេត្តតាកែវ ។

លោក​វរសេនីយ៍​ត្រី យុក សារ៉ាត់ អធិការ​នគរ​បាល​​ស្រុក​គិរីវង់ ​​បាន​ឱ្យ​ដឹងថា បុរស​ជាប់​ចោទ​​​​​​​​​​​​ដែល​ប្រពន្ធ​​​​ប្តឹង​ប៉ូលិស​ឱ្យ​ឃាត់​​ខ្លួន​នេះ ​មាន​ឈ្មោះ​​ប៉ែត ដា ​ភេទ​ប្រុស អាយុ​​៣៨ឆ្នាំ ​ប្រពន្ធ​​ឈ្មោះ​សួន ​រៀម ភេទ​ស្រី ​អាយុ​៤៥​ឆ្នាំ ​មាន​កូន​ប្រុស​​២​នាក់។ ​លោក​អធិការ​បាន​បន្ត​ទៀត​ថា ​នៅ​​ក្នុង​​​ពា​ក្យ​បណ្តឹង​​របស់​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​​បាន​និយាយ​ រៀបរាប់​ថា ​​កាល​ពីថ្ងៃទី​​២៥ កុម្ភៈ ​២០១២ ​វេលា​ម៉ោង៣និង​៣០​នាទី​​រសៀល​ប្តី​​​កំហូច​បាន​​ផឹក​ស្រា​ស្រវឹង​ ហើយ​​យក​​មែក​ត្របែក​​ព្រៃ​ប្រវែង​​​ជាង​១​ម៉ែត្រ​​​វាយ​បែក​ក្បាល​ហូរ​សំពង ​​ក្បាល​ស្ត្រី​​រង​គ្រោះ​រហូត​បែក​ជាំ​​ពេញ​ខ្លួន​កុំ​តែ​​បាន​បង​ប្អូន​ ជិត​ខាង​ជួយ​​កុំ​អីត្រូវ​​​​​​​​​​​​​​​​​ប្តី​ប្រមឹក​​នេះ​ វាយ​រហូត​ស្លាប់​​​​មិន​ខាន ។

ទោះ​បី​ជា​បែប​ណា ដោយ​ទ្រាំ​នឹង​ទង្វើ​ប្តី​លែង​​បាន​ក៏​ប្តឹង​ឱ្យ​ប៉ូលិស​​ចាប់ខ្លួន​តែ​ម្តង ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]