រឿងនេះកើតឡើងនៅឆ្នាំមុន ២០១០ នៅបុណ្យនូអែល សូមបង Khmerload ជួយផ្សាយផង។ បុណ្យនូអែលជាពេលដែលគេសប្បាយ រីករាយ ចំណែកខ្ញុំវិញ គឺជាថ្ងៃដែលស្នេហាខ្ញុំត្រូវបានបញ្ចប់ ដោយជូចត់បំផុត។ ពេលនោះខ្ញុំស្គាល់នាង និងហើយបានក្លាយជាសង្សារគ្នាអស់រយៈពេលពីរឆ្នាំ មកហើយ។ យើងបានស្គាល់គ្នាដំបូង តាម គេហទំព័របណ្ញាញសង្គម HI5​។ ពេលឃើញរូបនាងភ្លាម ខ្ញុំមានអារមណ៍ សប្បាយចិត្តហើយគិតថា នឹងតាមស្រលាញ់នាងដល់ទីបញ្ចប់។ នាងមានសាច់ស ហើយមានកំពស់ ១៦៣ cm និងមុខមូលក្រលង់គួរអោយបេតី។នាងឈ្មោះ វិរិយ៉ា (Viriya) ដែលខ្ញុំទន្ទេញជារៀងរាល់យប់។ ខ្ញុំព្យាយាមផ្ញើសារទៅនាង ប្រាប់ពីចំណាប់អារមណ៍របស់ខ្ញុំទៅនាងនៅ ក្នុង HI5​ ហើយក៏បានទាក់ទងនាងតាម ទូរស័ព រហូតដល់តែបានស្គាល់ចិត្តគ្នា ហើយស្រលាញ់គ្នា​។ ពេលដែលនាង ទទួលខ្ញុំជាសង្សារគឺពេល នោះមានភ្លៀងធ្លាក់ជាខ្លាំង ហើញយើងបានសច្ចាថា មិនបែកគ្នាទេ ទោះមានរឿងអ្វីក៏ដោយ។ ពេលនោះយើងបានជិស ម៉ូតូកាត់ភ្លៀង ជាថ្ងៃសប្បាយចិត្តជាងគេរបស់ខ្ញុំ។ ខ្ញុំតែងតែគិតពីនាង ហើយតែងតែទិញកាដូជូននាងនៅគ្រប់បុណ្យ សំខាន់ៗ។ពេលខ្លះខ្ញុំខ្ចីលុយគេដើម្បី ទិញកាដូអោយនាង មិនដែលចន្លោះពេលណានោះឡើយ។

រយះពេលពីរឆ្នាំ បានកន្លងផុតទៅ រដូវរងា២០១០ នៅថ្ងៃបុណ្យនូអែលបានមកដល់។ ប៉ុន្មានថ្ងៃមុនបុណ្យនូអែល នាងប្រាប់ខ្ញុំថា នាងត្រូវទៅប្រទេសថៃ ជាមួយគ្រួសារនាងដើម្បីដើរលេង កំសានមិនបាន នៅជាមួយខ្ញុំទេ នាងបានសុំទោសខ្ញុំ ហើយថានឹងនឹកខ្ញុំយ៉ាងខ្លាំង។ ពេលនោះខ្ញុំ ក៏សប្បាយចិត្ត ពេលលឺនាងថា នាងនឹងនឹកខ្ញុំខ្លាំង។ ថ្ងៃបុណ្យនូអែលមកដល់ ខ្ញុំក៏បានចេញពីសាលារៀន នៅម៉ោង ៥ រសៀល ក៏ជិសកាត់មាត់ទន្លេ។ រឿងដែលអស្ចារនោះបានកើតឡើង ដោយឃើញសង្សារខ្ញុំជិសឡាន ជាមួយមិត្តភ័ក្រ របស់ខ្ញុំ ដែលខ្ញុំ ធ្លាប់ណែនាំអោយ គេស្គាល់មួយខែមុន នៅពេលដែលយើងដើរលេង ពីរគូ គឺមិត្តភ័ក្ររបស់ខ្ញុំ និងសង្សារគេ ហើយខ្ញុំ និងសង្សាររបស់ខ្ញុំវិរិយ៉ា។ ខ្ញុំក៏តាមគេ ហើយគេក៏បានចូលហាងទំនើបមួយឈ្មោះ Topaz។ វាជាហាងកាលីបណាស់ ដែលនាងប្រាប់ខ្ញុំថាចង់ទៅទីនោះ តែខ្ញុំប្រាប់នាងថា ចាំទៅពេលបុណ្យសង្សារ។ ខ្ញុំក៏អួលដើមករ ហើយទូរស័ពទៅគេ គេក៏មិនលើក ខ្ញុំចាំគេនៅខាងក្រៅ រហូតដល់គេចេញ ហើញទៅដល់ផ្ទះរបស់គេ។ តើខ្ញុំកំសាក់ រឺដែលមិនហានចូលទៅហាងប្រឈម នឹងកាពិត។ ខ្ញុំក៏បានគួសទ្វារផ្ទះគេ ហើយបានអោយគេលើង ម៉ូតូរបស់ខ្ញុំ។ ខ្ញុំសួរថាហេតុអ្វី ទៅគេ គេក៏ប្រាប់ថាគេមិនដែលស្រលាញ់ខ្ញុំទេ គេគ្រាន់តែអានិតខ្ញុំ គេថាមិត្តភ័ក្រខ្ញុំបានសមជាសង្សារគេ ព្រោះថានៈសង្គមស្មើរគ្នា ហើញគេមានសភារៈ ដូចជាឡាន ឡិចសិស និង Iphone 4។ ខ្ញុំគ្មានអ្វីទាំងអស់ គួតែបញ្ចប់ស្នេហ៍នេះទៅ ព្រោះគ្មានប្រយោជន៍អ្វី ទាំងអស់។ ចាប់ពីពេលនោះមក ស្នេហាខ្ញុំត្រូវបញ្ចប់ ហើញខ្ញុំបានដឹងថាបុរសនោះ បានទិញ Iphone 4 អោយនាង។ 

សរសេរដោយ បេះដូងមួយពាន់ចំណែក

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]