ពេលវេលាចេះតែរំកិលទៅមុខ រដូវកាលបុណ្យណូអែលក៏ឈានមកដល់ប្រិយមិត្តទាំងអស់គ្នា ពិតមានបំណងធ្វើដំណើរកំសាន្តទៅទីជិតឆ្ងាយជាក់ជាមិនខាន។ ក្នុងឱកាសពិសេសដ៏អស្ចារ្យនេះ ក្រុមហ៊ុនUnited Auto Trading Co.,Ltd ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្ត Chevrolet ប្រចាំប្រទេសកម្ពុជា នឹងប្រារព្ធកម្មវិធីតាំងពិពរណ៍រថយន្ត Chevrolet គ្រប់ម៉ូឌែល​ និងជាមួយការសម្ភោធអោយប្រើប្រាស់ជាផ្លូវការនូវម៉ូឌែលរថយន្ត Chevrolet Trailblazer ថ្មី2017 ជាមួយការរចនាដ៏ល្អប្រណិតទាន់សម័យ រួមបញ្ចូលជាមួយសម្ភារៈទំនើបៗ សម្រាប់តម្រូវការមនុស្សជំនាន់ថ្មី។

លើសពីនេះ Chevrolet Trailblazer 2017 ជារថយន្តប្រភេទ SUV ប្រាំពីរកៅអីថ្មីជាមួយការវិឌ្ឍន៍កំលាំង ម៉ាស៊ីនម៉ាស៊ូត Duramax 2.8L ដើម្បីអោយការធ្វើរដំណើរកាន់តែល្អប្រសើរជាងមុន និងជួយសន្សំសំចៃប្រេងឥន្ធនៈកាន់តែប្រសើរឡើង ដោយប្រើបច្ចេកវិទ្យាឈានមុខគេ និងការរួមបញ្ចូលប្រព័ន្ធ MyLink infotainment ដែលជាបច្ចេកវិទ្យាថ្មីបំផុតរបស់ក្រុមហ៊ុន Chevrolet។ មិនត្រឹមតែប៉ុននោះ Chevrolet Trailblazer 2017 មានមុខងារសុវត្ថិភាព កម្រិតខ្ពស់ដោយរួមមានសញ្ញាប្រកាសអាសន្នពីការបើកបរចេញពីគន្លងផ្លូវ,សញ្ញាជូនដំណឹងពីឧបសគ្គនៅខាងមុខ, សញ្ញាជូនដំណឹងពីតំបន់ងងឹតគ្មានពន្លឺ និងសញ្ញាជូនដំណឹងពីឧបសគ្គបើកបរនៅខាងក្រោយជាដើម។ ភាពប្រណិតទាន់សម័យរួមបញ្ចូលជាមួយសម្ភារៈទំនើបសម្រាប់តម្រូវការមនុស្សជំនាន់ថ្មី គឺមាននៅក្នុងរថយន្ត Chevrolet Trailblazer 2017

ដូចនេះ សូមគោរពអញ្ចើញប្រិយមិត្តនិងអតិថិជនទាំងអស់ ដែលមានបំណងប្រាថ្នានូវរថយន្តម៉ូឌែលទំនើប ជាមួយបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ក្រុមគ្រួសារសូមអញ្ញើញមកទស្សនាការតាំងបង្ហាញរថយន្ត Chevrolet នៅផ្សារទំនើប AEON Mall នៅ ថ្ងៃសៅរ៍និង អាទិត្យទី 24-25 ធ្នូ 2017 ចាប់ពីម៉ោង 09 ព្រឹករហូតដល់ម៉ោង 09 យប់នាពេលខាងមុខនេះដោយមេត្រីភាព។ ប្រិយមិត្តនិងអតិថិជនទាំងអស់នឹងទទួលបានអត្ថប្រយោជន៍បន្ថែមដ៏សម្បូរបែប ក្នុងឱកាសដ៏ពិសេសនេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ(+855) 023-888-861 | 095-555-832, email: [email protected] ,  website www.chevroletcambodia.com, Facebook: Chevrolet Cambodia ឬអាចអញ្ជើញមកកាន់ការិយាល័យ និងកន្លែងតាំងបង្ហាញរថយន្ត ChevroletCambodia ដោយផ្ទាល់អាស័យដ្ឋានផ្ទះលេខ 115 មហាវិថីសហព័ន្ធរុស្សីរាជធានីភ្នំពេញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]