ភ្នំពេញ៖ លោកម៉ា ច័ន្ទបញ្ញា ដែលជាតារាចម្រៀង Original Song និងជាអ្នកនិពន្ធវ័យក្មេងផងនោះ ថ្មីៗនេះលោកទើបបង្ហាញមុខគូស្នេហ៍ ដ៏ស្រស់ស្អាតរបស់លោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់ដែលធ្វើអោយ អ្នកគាំទ្រជាច្រើនសរសើរគ្រប់ៗគ្នា។

ជាមួយគ្នានេះលោកបានចេញជាសំនួរមួយទៅកាន់អ្នកគាំទ្រ តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា បើលោកនិងមិត្តស្រីរបស់លោក ថតជារឿងស្នេហាវិញតើអ្នកគាំទ្រទាំងអស់គ្នាគិតយ៉ាងមិចដែរ? 

ខាងក្រោមនេះជាសាររបស់លោកម៉ា ច័ន្ទបញ្ញា សួរទៅកាន់អ្នកគាំទ្រ៖

«បើយើងថតរឿងស្នេហាមួយជុំគ្នា តើអ្នកទាំងអស់គ្នាគាំទ្រឬទេ?»

បន្ទាប់ពីលោកបានបង្ហោះសារនេះសួរទៅអ្នកគាំទ្ររួចមក ក៏មានអ្នកគាំទ្រជាច្រើនបានចេញ ជាយោបល់និងពេញចិត្តចង់អោយអ្នកទាំងពីរ ថតរឿងស្នេហាជាមួយគ្នា។ ចុះប្រិយមិត្ដវិញគាំទ្រដែរឬទេ?

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថាថ្មីៗនេះ លោក ម៉ា ច័ន្ទបញ្ញា ក៏បានបង្ហោះវីដេអូដើរលេងកម្សាន្ត ជាមួយនឹងមិត្តស្រី នាពេលចុងសប្តាហ៍យ៉ាងសប្បាយរីករាយ ដោយក្នុងវីដេអូនោះ មានអមជាមួយនឹងបទចម្រៀងស្នេហាដ៏សែនផ្អែមល្ហែម និពន្ធដោយលោកផ្ទាល់ ដែលធ្វើឲ្យអ្នកគាំទ្រទស្សនាហើយ មិនច្រណែនមិនបាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា