កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Apple បានប្រកាសអោយអតិថិជនក្នុងសហរដ្ឋអាមេរិច អាចកម្មង់ទិញiPhone 5យកទៅប្រើប្រាស់បានហើយនៅក្នុងថ្ងៃទី18 កញ្ញានេះ។ Apple Store បានបញ្ជាក់ថា ក្រុមហ៊ុនអាចទួលយកការកម្មង់ បានចំនួន ពីរលាននៃចំនួនកម្មង់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ 

ពត៍មាននេះធ្ចើអោយមនុស្សជាច្រើន ដណ្តើមគ្នាចាំកម្មង់ iPhone 5 ព្រោះខ្លាចមិនទាន់ពេល ឬ យឺតពេលក្នុងការប្រើប្រាស់។  ក្រុមហ៊ុន Apple បានបញ្ជាក់ទៀតថា ចំពោះការកម្មង់ទិញនេះ អតិថិជនអាចមួយចំនួននឹងទទួលបាននូវ iPhone 5 ប្រើប្រាស់ក្នុងអំឡុងខែ កញ្ញា នេះ និងមួយចំនួនទៀតនៅក្នុងខែ តុលាខាងមុខ។

គួរបញ្ជាក់ថា ការចែកចាយនូវ iPhone 5 សម្រាប់អតិថិជនប្រើប្រាស់ និង ទៅកាន់បណ្តាប្រទេសនានា អាចនឹងចាប់ផ្តើមពីថ្ងៃទី 21 កញ្ញាខាងមុខនេះ ឬក្នុងខែ តុលាខាងមុខ។ ដូចនេះសូម ប្រិយមិត្តចាំមើលទៅមើល ថាតើ iPhone 5 នឹងមកដល់កម្ពុជា នៅថ្ងៃ 21 កញ្ញានេះដែររឺទេ??

កែសម្រួលដោយ សុគន្ធា

Khmerload

 

 

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]