ភ្នំពេញ៖ ជាច្រើនលើកមកហើយ ដែលមានការឈឺឆ្អាលពីសំណាក់មហាជន ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទិនជាមួយនឹងហោរាអគ្គីនេត្រ ដែលជាគ្រូទាយល្បីល្បាញមានបណ្ណធានា ហើយក៏ជាប្រធានបទមួយអ្នកនិយមលេងហ្វេសប៊ុកតែងលើកយកមកវែកញែក ក៏ដូចជារិះគន់ផងដែរ ដោយក្នុងនោះតែងមានមតិជាច្រើនសង្ស័យថាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ តែលើកនេះវិញម្តងមានគេខលទៅនិយាយជាមួយហោរាអគ្គីនេត្រផ្ទាល់តែម្តង ទំនងជាមិនអាចអត់ទ្រាំបាន។

នៅរសៀលនេះហោរាអគ្គីនេត្របានបង្ហោះសារ និងរូបភាពមួយ បង្ហាញពីលេខទូរសព្ទដែលបានខលមកខ្លួន ដែលបាននិយាយស្តីគ្មានក្រមសីលធម៌។ ខ្លឹមសារទាំងស្រុងបានសរសេរថា៖

«ច្រើនលើកច្រើនសារ ដោយបុគ្គលម្ចាស់លេខនេះ នៅតែបន្តចរិតគ្មានពូជអំបូរ មានម្តាយឪពុកតែមិនចេះប្រដៅកូន នៅតែបន្តរចរិតមិនថ្លៃថ្នូរ ខលមកគ្មានក្រមសីលធម៌ ចោទប្រកាន់ បរិហាកេរ្ត៍ គ្មានភស្ត័តាង។ លោកគ្រូនឹងដាក់ពាក្យបណ្តឹង អោយសមត្ថកិច្ច ចុះចាប់តាមពាក្យបណ្តឹង ដោយលោកគ្រូបានថតសម្លេង និងមានភស្តុតាង គ្រប់គ្រាន់ដើម្បីធ្វើទៅតាមច្បាប់។ (បើបុគ្គលនេះនៅតែខលមក រំខានជាបន្តទៀត ភាពអត់ធ្មត់ គឺមានដែនកំណត់) សូមអរគុណ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]