ភ្នំពេញ៖ ភាពចម្រូងចម្រាស់ ការខឹងសម្បារ មើលមុខគ្នាមិនចំ របស់ក្រុមការងារ លោកតា វិចទ័រ បានលាតត្រដាង ជាសារធារណៈ ក្រោយពីពិធីករ លោក ដួង សុខគា បានប្រកាសដកខ្លួនពីស្ងានីយទូរទស្សន៍ ក្រោមហេតុផលថា អ្នករួមក្រុមមើលងាយ មិនអោយតម្លៃលោកជារៀមច្បង។

ក្រោយពី លោក ដួង សុខគា បានប្រកាសបែបនេះ មានការចាប់អារម្មណ៍ និងដាក់ការសង្ស័យថា លោកអាចមានជម្លោះ ជាមួយ តារាកំប្លែង នាយ ពាក់មី និង នាង ខ្ញុង ។ បន្ទាប់ពីលោក សុខគា បង្ហាញសារទម្លាយជម្លោះនឹងគំរាមដើរចេញពីស៊ីធីអ៊ីន មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាកំប្លែង នាងខ្ញុងបានចេញមុខបកស្រាយ ដោយវាយប្រហារមិនសំចៃមាត់ទៅលើអតីតគ្រូ ដែលធ្លាប់បង្រៀនអោយនាងចេះកាត់ក្នុងពិធីមង្គលការគឺលោក ដួង សុខគា ថាជាមនុស្សរឿងច្រើន ពូកែខឹង ប្រកាន់ច្រើន និងពាក្យសម្តីធ្ងន់ៗជាច្រើនទៀត។ ក្រោយពីនាង ខ្ញុង ចេញមុខបកអាក្រាតមករឿងនេះ ហាក់ស្ងប់ស្ងាត់ ដែលធ្វើអោយមហាជនស្ទើរតែលែងចាប់អារម្មណ៍ទៅហើយ ។ តែស្រាប់ តែថ្មីៗនេះ នៅសុខៗ នាង ខ្ញុងបែរជាចេញវីដេអូមានរយៈពេលជិត១០នាទី សុំទោសលោក ដួង សុខគា ជាសាធារណៈ និងទទួលលកំហុសនូវពាក្យសម្តីគ្រប់ម៉ាត់ប្រៀបដូចជាបាតដៃនិងខ្នងដៃ ។

ប្រភព៖ ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា កាលពីវិច្ឆិកា កន្លងទៅនេះ លោក ដួង សុខគា បានបោះពាក្យសម្តីច្បាស់ៗនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា៖ «ខឹងណាស់គេមើលងាយ! មនុស្សដែលខ្ញុំធ្លាប់អប់រំ បែរជាមកមើលងាយខ្ញុំ ហើយមើលងាយទាំងពិធីហោមរោងសំពះគ្រូទៅទៀត! យើងអស់និស្ស័យនឹងគ្នាត្រឹមហ្នឹងហើយ ប្អូន! ពីថ្ងៃនេះទៅកម្មវិធី ផ្ទះលោកតា និង កម្មវិធី សំណើចតាមភូមិ លែងមានខ្ញុំហើយ! នៅសល់តែស្តុកចាស់ ប៉ុណ្ណឹង! ទុកឲ្យជើងខ្លាំងគេធ្វើចុះ!!»។

តាមរយៈសារដ៏មានន័យ បង្កប់កំហឹង ប៉ុន្តែពោរពេញទៅដោយភាពអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំងផងដែរនោះ លោក ដួង សុខគា បានប្រកាសលាលែងពីតំណែងជាពិធីករនៅក្នុងកម្មវិធីផ្ទះលោកតា និងកម្មវិធីសំណើចតាមភូមិហើយ ព្រោះតែតាមសារដែលបានបង្ហាញមកនេះ លោកហាក់ត្រូវបានមនុស្ស ដែលលោកធ្លាប់បានអាណិតស្រឡាញ់ ធ្លាប់បានប្រដៅអប់រំ និងទំនងជាអ្នករួមអាជីពការងារជាមួយគ្នានៅក្នុងកម្មវិធីទាំងពីរខាងលើផងនោះ មើលងាយ មើលថោក មិនផ្តល់តម្លៃឱ្យលោក ព្រោះសូម្បីតែពិធីហោមរោងសំពះគ្រូ ក៏មិនល្អគួរជាទីពេញចិត្តបុគ្គលនោះផងដែរ ដែលនាំឱ្យក្លាយទៅជារឿងទាស់ចិត្តគ្នា ទៅវិញទៅមកទាំងសងខាង។

យ៉ាងណាមិញ លោក សុខគា ជាពិធីករដ៏មានវោហារស័ព្ទមិនចេះរីងស្ងួត មិនបានថាចំៗឈ្មោះបុគ្គលណាម្នាក់ឱ្យអ្នកគាំទ្រកម្មវិធីផ្ទះលោកតា និងកម្មវិធីសំណើចតាមភូមិ បានដឹងនៅឡើយនោះទេ គ្រាន់តែបង្ហើុំបឱ្យដឹងថា លោកទ្រាំមកយូរហើយ ទើបតែពេលនេះដាច់ចិត្តទម្លាយចេញមក និងដើរចេញពីកម្មវិធីទាំងពីរនេះតែម្តង។ បើដូច្នេះនៅក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CTN គឺកម្មវិធីផ្ទះលោកតា ត្រូវនៅសល់ពិធីករតែ៣រូបប៉ុណ្ណោះ គឺលោកប៊ីអាយជី កញ្ញា ថន លក្ខិណា និងកញ្ញា កែវ នីសា ឯកម្មវិធីសំណើចតាមភូមិមានតែលោក ប៊ីអាយជី និងកញ្ញា ថន លក្ខិណា តែពីរនាក់ទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង