ភ្នំពេញ៖ តារាសម្តែងសិចស៊ីអ្នកនាង មាស សម្ផស្ស សម្រក់ទឹកភ្នែកប្រាប់មហាជនថា ស្នេហាដែលខំសាងអស់៤ឆ្នាំ បែរជាស្វាមី​រត់​ទៅ​មាន​ ស្រី​ខាង​ក្រៅ​ធ្វើ​​​ឲ្យ​​​ឈឺ​ចិត្ត​ស្អិតទ្រូង បច្ចុប្បន្ន​​មិន​ទាន់​វិល​មក​សភាព​ដើម​ឡើយ តែថា ទុក​ពេល​ឲ្យ​ស្វាមី​កែ​ខ្លួន។

រឿងស្នេហ៍ប្រះស្រាំ ដោយសារនារីវ័យក្មេង ជនទី៣ តារា​សម្ដែង មាស សម្ផស្ស បាន​ឲ្យដឹងថា ​ស្វាមី​របស់​​ខ្លួនបាន​លួច ​ទៅ​មាន​​ស្រី​​ខាង​ក្រៅ ហើយ​ថែម​ទាំង​បង្ហាញ រូប​ស្រី​នោះ​ជា​សាធារណ​ថែម​ទៀត​ផង។

យ៉ាង​ណា​មិញ​ការ​ចោទ ​ប្រកាន់​ខាង​លើ​ចុង​ក្រោយ​ នាង​បែរ​​ជា​ប្រកាស​ថា ការ​យល់​ច្រឡំ​គ្នា​វិញ។ ស្រី​ក្មេង​ម្នាក់​ដែល​​ មាស សម្ផស្ស​​ ចោទ​ប្រកាន់​ថា​ជា​ជន​ទី​៣ មក​បំបែកបំបាក់​​ស្នេហ៍​នោះ បច្ចុប្បន្ន​នាង​ប្រាប់​ថា ​បាន​ដោះស្រាយ​ជា​មួយ​គ្នា​ រួច​ហើយ ដោយ​ការ​សុំ​​ទោស​គ្នា ​ទៅ​វិញ​ទៅ​មក។

អ្នកនាង មាស សម្ផស្ស បានបង្ហើបថា បើទោះបីជារឿងនេះ បានបញ្ចប់យ៉ាងក្តី ប៉ុន្តែមិនទាន់លើកលែងទោសចំពោះ កំហុសស្វាមីរបស់នាងដែល បង្ករឿងបែបនេះ ចំពោះនាង។ អ្វីដែលពិសេសសម្រាប់នាង ដែលភរិយានោះ គឺស្វាមីរូបនេះ បានប្រែរប្រួលអត្តចរឹត និងកាយវិការពេលស្គាល់ នារីម្នាក់នោះ ហើយតែងតែប្រើប្រាស់ ពាក្យសម្តីពាក្យល្ហែម ដែលជារឿងលើស ចំពោះនាងជាភរិយា។

កត្តាតែនេះ នាងបានសម្រេច នៅបែកគ្នាមួយរយៈគ្នា ដោយស្វាមីរបស់នាងពេលនេះ គឺមិននៅផ្ទះជាមួយនាងឡើយ។ តារាស្រីដែលចូលចិត្ត ភាពសិចស៊ីរូបនេះ បានបន្ថែមថា ស្នេហារវាងនាងនិងស្វាមី បានកសាងជាមួយរយៈ ពេល៤ឆ្នាំដោយផ្តើមចេញពីការ ទុកចិត្តនិងគ្មាន ទ្រព្យសម្បត្តិដូចគ្នា ប៉ុន្តែពេលនេះសម្រាប់នាង មានអារម្មណ៍អន់ចិត្ត និង ខកចិត្តចំពោះស្វាមីដែលបង្ក រឿងបែបនេះដាក់ឱ្យ នាងខូចចិត្ត។

ទោះបីយ៉ាងនេះក៏ដោយ នាងក៏មិនទាន់សម្រេចចិត្ត លែងលះគ្នានៅឡើយដោយ ទុកឱកាសស្វាមីដើម្បីកែប្រែរ និង ផ្តល់ពេលចុងក្រោយ ក្នុងសម្រេចចិត្ត។ ជាមួយ​គ្នា​នេះ​លោក William ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ ក្នុង​ស្រុក​កន្លង​មក​ថា រវាង​លោក​នឹង​ស្រី​ក្មេង​ម្នាក់​​ ដែលប្រពន្ធ​របស់​ខ្លួន​​ ចោទ​ប្រកាន់​ថា ជា​ស្រី ​កំណាន់​នោះ​មិន​មែន​ជា​ការ​ពិត​ឡើយ។

លោក​ថា គឺ​ជា​យល់ ច្រឡំ ព្រោះ​ស្រី​ម្នាក់​នោះ​ជា​ក្រុម​ការងារ​​ ដែល​មាន​ទំនាក់ទំនង​​ ស្និទ្ធស្នាល​​លក្ខណៈ​បែប​ស៊ី​ជម្រៅ ធ្វើ​ឲ្យ​​ប្រពន្ធ ​របស់​ខ្លួន​ប្រចណ្ឌ ​ឃាត់​មិន​ឈ្នះ។ ទោះជាបែប​នេះ​ក្ដី មាស សម្ផស្ស នៅ​តែ​មិន​ទុកចិត្ត​ស្វាមី​ដដែល ដោយ​នាង​លើក​ឡើង​ថា ខ្លួន​អស់​ជំនឿ តែ​ហាក់​​ដូច​ជា​ចិត្ត​មិនដាច់ ទើប​ទុក​ពេល​ស្វាមី​កែ​ខ្លួន។

សូមជម្រាបថា ជិត​៤ឆ្នាំ​ហើយ​ដែល​លោក William អាណិកជន​ខ្មែរ​អាមេរិក ​និង​តារា​សម្ដែង មាស សម្ផស្ស រស់​នៅ​ជា​មួយ​គ្នា ដោយ​​មិន​បាន​​ធ្វើ​ពិធី​រៀប​​​ការ ប៉ុន្តែ​នាង​ធ្លាប់​​បាន​ប្រាប់ សារពត៌មានក្នុង​ស្រុក​ថា​ បាន​​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ​ជា​មួយ​គ្នារួច​ហើយ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]