ភ្នំពេញ៖ ចង់ភ្លក់ជាមួយរសជាតិ សាច់មាន់បំពងស្រួយឆ្ងាញ់ដែរឬទេ? ចាំអីទៀត KFC ជាហាង Fast Food មានបំរើនូវប្រភេទអាហារសាច់មានបំពង និងអាហារផ្សេងៗទៀត ដែលត្រូវបានគេទទួលស្គាល់ច្រើនជាអន្តរជាតិ និងមានអាយុកាលកាលជាយូរណាស់មកហើយ។

KFC បច្ចុប្បន្ន មានរហូតទៅដល់ ១៣សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន១១សាខា នៅរាជធានីភ្នំពេញ និង ២សាខាទៀត នៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយមានបំរើសេវាកម្មជូនអតិថិជន ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក រហូតដល់ ម៉ោង៩យប់។  

ទន្ទឹមនឹងការបំរើសេវាកម្ម ជាមួយនឹងអាហារជាច្រើនមុខ ជាពិសេសសាច់មាន់បំពងនៅ KFC តើប្រិយមិត្តដឹងទេថា ដំណើរការ ក៏ដូចជាទិដ្ឋភាព នៅក្នុងចង្រ្កានបាយ KFC យ៉ាងណានោះ? ដើម្បីឲ្យបានជ្រាបច្បាស់ និងបកស្រាយចម្ងល់ផងនោះ ថ្ងៃនេះយើង នឹងនាំប្រិយមិត្ត មកទស្សនកិច្ចចង្រ្កានបាយ KFC ទាំងអស់គ្នា៖

ជាមួយនឹងទិដ្ឋភាពផ្ទាល់ នៅ KFC សាខាបឹងកេងកង ស្ថិតក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ យើងសង្កេតឃើញថាបរិយាកាសក្នុងហាងមានទីធ្លាធំទូលាយ និងមានការរៀបចំគួរឲ្យទាក់ទាញ សម្រាប់អតិថិជន ដែលមកទទួលទានផ្ទាល់។ ដោយឡែក្រឡេកមកមើល ផ្នែកចង្រ្កានបាយ វិញម្តង គឺមានការរៀបចំប្លែកពីហាងនានា ដោយក្នុងនោះ ចង្រ្កានបាយ KFC ប្រកាន់ខ្ជាប់ជានិច្ចនូវអនាម័យ របស់បុគ្គលិក និងចុងភៅ ដែលធ្វើការនៅខាងក្នុង។ បើយោងតាមសម្តីរបស់អ្នកគ្រប់គ្រងសាខា KFC បឹងកេងកង លោក In Bun Yom បានឲ្យដឹងថា «បុគ្គលិកនីមួយៗ មុននឹងចូលចង្រ្កានធ្វើការ ចាំបាច់បំផុតត្រូវលាងសំអាតដៃរបស់ខ្លួនជាប្រចាំ ហើយក្នុងការសំអាតដៃ ក៏ត្រូវមានដំណាក់កាលរបស់វាផងដែរ»

ទាក់ទងនឹងទិដ្ឋភាពនៅក្នុងចង្រ្កានបាយ KFC បើយើងដើរចូលជ្រៅបន្តិច ទៅដល់ខាងក្នុង យើងនឹងឃើញមានកន្លែងផ្ទុកសាច់មានវេចខ្ចប់បានយ៉ាងត្រឹមត្រូវ នៅក្នុងទូក្លាស្សេ ដែលមានកំណត់នូវបរិមាណសីតុណ្ហភាពថែរក្សាគុណភាពបានយ៉ាងល្អ។ សូមបញ្ជាក់ផងដែរថា មាន់ដែល KFC យកមកចម្អិនក៏មិនខុសពីមាន់ដែលយើងទិញពីទីផ្សានោះទេ។ ក្នុងនាមជាអ្នកគ្រប់គ្រង KFC សាខាបឹងកេងកង បានបន្ថែមឲ្យដឹងទៀតថា «សាច់មាន់ដែលយកមកក្លាស្សេ គឺមានការវេចខ្ជប់ដោយកំណត់ចំនួនត្រឹមត្រូវ មិនអាចលៃលកតាមចិត្តបានទេ មួយវិញទៀតប្រសិនជាសាច់នៅសល់ ទុកលើសពីថ្ងៃកំណត់វិញ គឺត្រូវយកទៅបោះចោលហើយ ព្រោះបើកាលណាយកទៅចម្អិននោះ វាអាចនឹងប៉ះពាល់ដល់សុខភាពអ្នកញុំាំ និងរសជាតិមិនឆ្ងាញ់»

ចេញពីកន្លែងក្លាសហ្សេសាច់ មកមើលទិដ្ឋភាពកន្លែងចម្អិនវិញម្តង ឃើញថា ឧបករណ៍ចម្អិនប្រកបទៅដោយបច្ចេកវិទ្យាទំនើប និងមានស្តង់ដារត្រឹមត្រូវ ភ្ជាប់ជាមួយនឹងចុងភៅដែលជំនាញខ្ពស់ និងបទពិសោធន៍ច្រើនក្នុងការចម្អិន។ ចំនែកឯដំណើរការក្នុងការចម្អិនវិញគឺ សាច់មាន់ដែលដាក់បំពង ក្នុងចង្រ្កានស្តង់ដាររបស់ KFC ដ៏ទំនើបនេះ មានកំណត់នូវពេលវេលាជាក់លាក់ ដើម្បីងាយស្រួលដឹងថា មាន់មានសភាពឆ្អិនល្មមទទួលទាន។ គួរបញ្ជាក់ផងដែរថា មុននឹងដាក់ចូលចង្រ្កានចម្អិន KFC ក៏មានម្សៅផ្សំគ្រឿងសម្ងាត់ ដែលធ្វើឲ្យសាច់មាន់ កាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ថែមមួយកម្រិតទៀតផងដែរ។

បន្ទាប់ពីបានទស្សនកិច្ចចង្រ្កានបាយ KFC រួចហើយ យើងអាចសរុបសេចក្តីមកវិញថា KFC មិនត្រឹមតែជាម៉ាកអាហារសម្រន់ដ៏ល្បីប៉ុណ្ណោះទេ តែជាភោជនីយដ្ឋានប្រភេទ Fast Food ដែលគិតគូសំខាន់ពីសុខភាពអតិថិជនទៀតផង និងមួយវិញទៀត មិនថាទីតាំងនៃកន្លែងញុំាំ ឬនៅក្នុងចង្រ្កាននោះទេ គឺសុទ្ធតែប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច ជាពិសេសបុគ្គលិកដែលបំរើសេវាកម្មនៅ KFC ផ្ទាល់។

ដូច្នេះ អតិថិជនទាំងអស់ ប្រសិនជាចង់សាកនូវសាច់មាន់បំពងស្រួយ ឈ្ងុយឆ្ងាញ់ ជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ត អាចសាកល្បងបាន ជាមួយ KFC ដែលមានច្រើនសាខានៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]