ភ្នំពេញ៖ តារាសម្តែងស្រី រូបស្រស់ កញ្ញា ពៅ លីដា បានត្រឡប់មកប្រទេសខ្មែរវិញ តាមពាក្យដែលនាងសន្យា ក្រោយចាកចេញទៅសម្តែងនៅប្រទេសអាមេរិករាប់ខែមក។

តារាស្រីរូបនេះ បានមកដល់ប្រទេសខ្មែរ កាលពីវេលាម៉ោង ១១ និង ៣០នាទី យប់ ថ្ងៃទី ១៤ ខែធ្នូ ដែលមានតារាល្បីៗជាច្រើន រង់ចាំទទួលនាងទាំងយប់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនោះ មានតារាដូចជា កញ្ញា លី ចាន់សីហា អ្នកនាង សារាយ សក្ខណា លោក យូ ឌីស្តូ លោក អ៊ឹម ជីវ៉ា និងតារាផ្សេងទៀតជាច្រើន។

នៅពេលឃើញទិដ្ឋភាពបែបនេះ កញ្ញា ពៅ លីដា ពិតជារំភើបចិត្តយ៉ាងខ្លាំង ដែលមានបងប្អូន និងមិត្តភក្តិជាតារាសិល្បៈ មកចាំទទួលនាង ទាំងយប់  និងមានអ្នកខ្លះ មិនទាន់បានទទួលទានអាហារពេលល្ងាចទៀតផង។

ក្នុងនោះដែរ បើតាមមើលការរៀបរាប់ក្នុងហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា ការមកលើកនេះ គឺកញ្ញា ពៅ លីដា មកដើម្បីមកថតបញ្ចប់រឿងភាគឲ្យឆាប់ចប់ កុំឲ្យខូចរឿងរបស់គេ ហើយនាងក៏បានអរគុណទៅកាន់បងប្អូននៅសហរដ្ឋអាមេរិកផងដែរ ដែលស្រលាញ់ គាំទ្រនាង និងសិល្បករខ្មែរជាច្រើននាក់ទៀត៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ពៅ លីដា បានប្រាប់ថា បានបើកបេះដូង ពីសំណាក់បុរសនៅឯនាយសមុទ្រ ដែលតាមសុំស្រលាញ់នាង។

បន្ទាប់ពីការងារសិល្បៈ កំពុងតែមានភាពមមាញឹក គួរឲ្យកត់សម្គាល់ តារាសម្ដែងរាងតូចច្រឡឹង កញ្ញា ពៅ លីដា ស្រាប់តែក្ដាប់បានឱកាសមាស ចេញទៅសម្ដែង នៅទឹកដីមហាសេដ្ឋកិច្ច សម្បូរដុល្លារ នៃសហរដ្ឋអាមេរិក រយៈពេល២ខែ ធ្វើឲ្យនាងបង្ហាញអារម្មណ៍ ត្រេកអរស្ទើរហោះ ព្រោះមិននឹកស្មានថា ខ្លួនត្រូវសម្ភាសន៍ជាប់ បានចេញទៅសម្ដែងបែបនេះឡើយ។ ពេលក្ដាប់បានឱកាសជាលើកដំបូងនេះ នៅពេលចោទសួរពីរឿងស្នេហាក្រៅប្រទេស ពៅ លីដា បានបង្ហើបឲ្យដឹងថា នាងនឹងបើកបេះដូង ពិចារណាស្នេហ៍ ពីសំណាក់បុរសក្រៅស្រុក ពោលគឺបុរសនៅអាមេរិក ប៉ុន្តែអ្វីៗស្ថិតនៅលើពេលវេលា និងនិស្ស័យជាអ្នកសម្រេច។

តារាសម្ដែង ពៅ លីដា ត្រូវបានគេមើលឃើញថា ជាតារាមានសំណាងខ្ពស់មួយដួង ក្នុងចំណោមតារាខ្មែរ ដែលបានចេញទៅសម្ដែង នៅសហរដ្ឋអាមេរិក ខណៈដែលតារាសម្ដែង តារាចម្រៀងជាច្រើននាក់នោះ ត្រូវបានខកបំណង ក្នុងការចេញទៅសម្ដែង នៅលើទឹកដីសម្បូរប្រាក់ដុល្លារនេះ ព្រោះតែការបំពេញសំណុំបែបបទ ការរៀបចំឯកសារ និងលក្ខខណ្ឌច្រើនពេក ត្រូវបានដាក់ចេញឲ្យតែអនុវត្តន៍។ ការបង្កឲ្យមានភាពតឹងតែង រាល់ពេលចេញទៅសម្ដែង នៅអាមេរិកនេះ ក៏ព្រោះតែតារាខ្មែរមួយចំនួន បានបង្កឲ្យមានផលវិបាកដល់អ្នកធានា ឲ្យឈឺក្បាលវិលមុខ និងគេចវេសមិនចង់ត្រឡប់មកវិញ ធ្វើឲ្យកើតបញ្ហាជាច្រើន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា