ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងសំនៀងស្រាល លោក នៅ ស៊ីនឿន ត្រូវបាន មិត្តភក្តិសិល្បករ រួមទាំងអ្នកគាំទ្រជាច្រើន ទៅSurprise ខួបកំណើត ដល់ក្នុងរោងកុន ខណៈពួកគេទៅទស្សនាខ្សែភាពយន្តរឿង «វិកលចរិត» ដែលបច្ចុប្បន្នកំពុងតែទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់មហាជន។

ដោយក្នុងនោះផងដែរ យើងសង្កេតឃើញថា មានវត្តមានតារាចម្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាសជាច្រើន បានទៅ Surprise ខួបកំណើតលោក ដោយមានដូចជា កញ្ញា សួស វីហ្សា កញ្ញា ផន ស្រីខួច អ្នកនាង សាន ស្រីឡៃ លោក យុគ ដួងតារា និងមិត្តភក្តិ រួមទាំងអ្នកគាំទ្រជាច្រើនអ្នកទៀត ដែលបានធ្វើឲ្យផ្អើលរោងកុនតែម្តង។

យ៉ាងណាមិញ លោក នៅ ស៊ីនឿន ទទួលបានសារជូនពរថ្ងៃកំណើតយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញហ្វេសប៊ុក បន្ថែមពីនេះ កញ្ញា សួស វីហ្សា ក៏បានបង្ហោះសារជូនពរថ្ងៃកំណើតលោក យ៉ាងកក់ក្តៅ នៅលើគណនីហ្វេសប៊ុករបស់នាងផងដែរ៕   

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីឆ្នាំ២០១៤ លោកនៅ ស៊ីនឿន បានសម្រេចនូវក្តីស្រមៃ របស់ខ្លួនបន្ថែមទៀត ដោយក្លាយជាថៅកែហាងកាត់ ដេរសម្លៀកបំពាក់ តម្លៃជាង២ម៉ឺនដុល្លារ ។

តារាចម្រៀងរូបនេះ បានបើកសម្ពោធ ហាងរបស់ខ្លួន ស្ថិតនៅអគារលេខ៧០BEo ខាងក្រោយរោងកុនគីរីរម្យ កាលពីថ្ងៃទី៧ មីនា ២០១៤ ដោយមានការចូលរួមពីអ្នកសិល្បៈ និងតារាចម្រៀងរួមទ្រនំមួយចំនួនផងដែរ ។

បើទោះបីជាហាងនេះ ទើបចេញជារូបរាងក៏ដោយ ប៉ុន្តែតារាចម្រៀងដែលរសាត់ខ្លួនពី ខេត្តព្រៃវែងរូបនេះ បានរំពឹងទុកជាមុនថា ហាងកាត់ដេររបស់ខ្លួននឹងទទួល បានការគាំទ្រពីអតិថិជន ដ្បិតអីរូបលោកបានកំណត់ត ម្លៃមួយដែលសមរម្យ ។

ម្ចាស់បទ «ប្តីគេទេអូន» លោកនៅ ស៊ីនឿន បានអះអាងប្រាប់ កោះសន្តិភាពថា សម្រាប់មុខរបរមួយនេះ ចាត់ទុកថា ជាក្តីស្រមៃរបស់លោក ដែលបានគិតអស់ជាច្រើនឆ្នាំមកហើយ ក្រៅពីអាជីពសិល្បៈ ។ ហាងកាត់ដេរសម្លៀកបំពាក់នេះ លេចចេញជារូបរាងឡើង ក្រោយពេលមិត្តភក្តិរបស់លោក ដែលមានជំនាញកាត់ដេរ មានបំណងបើកមុខរបស់របរនេះដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ