Yan Fengjiao គឺជាតារាបង្ហាញម៉ូតស្រាត កាលពីមុននាង បានត្រូវគេអញ្ចើញ អោយធ្វើជាភ្ញៀវកិត្តិយស នៅកម្មពិធីមួយដែលមានឈ្មោះថា ”If you’re the one” បន្ទាប់មក នាងបានល្បីឈ្មោះ ដោយសារតែកម្មពិធីនេះ រូបអាក្រាតរបស់នាងបានគេដាក់ ពេញអិនធឺណែត ដែលជាហេតុធ្វើអោយកេរិ៍្តឈ្មោះ របស់នាងធ្លាក់ចុះ។ តាំងតែពីដំបូងមក Yan​ គឺស្អាតស្អំល្អណាស់ ហើយនាងបាននិយាយថា នាងត្រូវឈ្មួញម្នាក់មកពី Taiwan ​បង្ខិតបង្ខំ អោយថតរូបទាំងនោះ។ បន្ទាប់ពីស្វែងយល់កាន់តែយូទៅ សាធារណៈជន បានដឹងថា ការងាររបស់នាង គឺជាអ្នកបង្ហាញម៉ូតស្រាត។

សិល្បៈអាក្រាតធម្មតា គឺបង្ហាញពីភាពស្រស់ស្អាតរបស់មនុស្ស ប៉ុន្តែរូបភាពបែបនេះនៅប្រទេសចិនវិញ បានក្លាយទៅជារូបអាសអាភាសទៅវិញ។

ជាការពិតណាស់ ដូចជារឿងរបស់ Yan Fengjia នេះអញ្ចឹងវាបានកើតឡើងរាល់ថ្ងៃ នៅក្នុងវិស័យបែបនេះ វាតែងតែត្រូវគេធ្វើជា រូបភាពអាក្រាតធម្មតា ហើយអ្នករៀបចំ សុទ្ធតែដឹងពីគោលបំណង របស់អ្នកបង្ហាញម៉ូតស្រាតទាំងនេះ គឺដូចជាពួកគេរកប្រាក់ដើម្បីជួយគ្រួសារ ឬ ចង់ល្បីជាដើម។

អ្នកផ្សព្វផ្សាយពត៌មាននេះ បានដកស្រង់ពាក្យសំដីរបស់អ្នកសង្គមវិទ្យាថា “វិស័យសិល្បៈថតរូបអាក្រាតនៅចិនកំពុងតែច្របូកច្របល់  អ្នកដែលរៀបចំ និងអ្នកធ្វើជាតារាបង្ហាញម៉ូតស្រាត ទាំងនោះ គឺជាសកម្មភាពអាសអាភាសសំរាប់ខ្ញុំ លើកលែងតែគ្រូសិល្បៈ និងសិស្សដែល ធ្វើរូបថតស្រាតនៅតាមថ្នាក់របស់ពួកគេ។”

តារាបង្ហាញម៉ួតស្រាត Jia Jia និយាយនៅពេលគេសំភាស៍នាងថា អ្នកដែលត្រូវបានគេឃើញ នៅក្នុងរង្វង់តារាបង្ហាញម៉ូតស្រាត គឺនៅមានកំរិតទាបនូវឡើយ។ មានអ្នកខ្លះបានបញ្ចប់ការសិក្សា​ និងមិនទាន់បញ្ចប់ការសិក្សា ឬ​ ក៏ស្រ្តីក្នុងវ័យ៣០ឆ្នាំមកធ្វើរឿងបែបនេះ គឺពួកគេគ្រាន់តែចង់កាត់បន្ថយភាពតានតឹងតែប៉ុណ្ណោះ។

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]