កញ្ញា ម៉ាក សែនសូនីតា ដែលជាតារាសំដែងមួយរូបសម្បុរស្រអែមស្រស់ និងមានសម្រស់ស្រស់ស្អាត ជាពិសេសភាពទាក់ទាញពី បបូរមាត់រាងបេះដូងរបស់នាងថ្មីនេះៗ កញ្ញាបានបង្ហាញពីភាពស៊ីវិល័យ និងហ៊ឺហារបស់នាង តាមរយៈការធ្វើដំណើរកំសាន្តក្រៅប្រទេស និងបង្ហាញពីទ្រព្យសម្បត្តិស្តុកស្តមរបស់នាង ដោយបានបង្ហោះជាប្រាក់ដុល្លារជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជាដើម។

ដោយឡែកប្រហែលជាកញ្ញា ម៉ាក សែនសូនីតា នៅមិនទាន់អស់ចិត្តនឹងការដើរកំសាន្តក្រៅប្រទេស ទើបថ្មីៗនេះកញ្ញា បានបង្ហាញពីរូបភាពប៉ុន្មានសន្លឹក ដែលកញ្ញាបានទៅដល់វាលខ្សាច់នៃទីក្រុង ឌូបៃ ដែលជាទីក្រុងឋានសួគ៌ ស៊ីវិល័យ និងទំនើបមួយនៃប្រទេសអារ៉ាប់រួម។ ហើយកញ្ញាបានបន្ថែមទៀតថា នេះជាក្តីស្រមៃរបស់នាងជាយូរមកហើយទីបំផុតបានសំរេចហើយ។

តោះទៅមើលទិដ្ឋភាព និងវីដេអូដែលកញ្ញា ម៉ាក សែនសូនីតា បានផ្តិតយកពីវាលខ្សាច់នៃទីក្រុង ឌូបៃ មកចែកជូនប្រិយមិត្តទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថាថ្មីៗនេះ រាជបុត្រាស្នងរាជ នៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ព្រះអង្គម្ចាស់ Hamdan bin Mohammed Al Maktoum ដ៏សង្ហារ ដែលគេស្គាល់ជាទូទៅថា ព្រះនាម Fazza ទ្រង់បានឡើងទៅលើអគារខ្ពស់កប់ពពក ហើយផ្តិតយករូបភាពទីក្រុងរបស់ទ្រង់ទាំងមូល ពីលើអាកាសដ៏ស្រស់ស្អាត។

ព្រះអង្គម្ចាស់ Hamdan bin Mohammed Al Maktoum អាចថាជាបុរសម្នាក់ ក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងពិភពលោក ប៉ុន្តែរូបភាព និងវីដេអូ នៃអគារកប់ពពក ក្នុងទីក្រុងឌូបៃ ផុសចេញនៅលើអាកាស ដែលទ្រង់បានផ្តិតយក ដោយព្រះហស្ថទ្រង់ផ្ទាល់នោះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

កាលពីសប្តាហ៍មុននេះ ព្រះអង្គម្ចាស់ Fazza ទ្រង់បានបង្ហោះនូវរូបភាព និងវីដេអូ នៃព្រះអាទិត្យរះដ៏ស្រស់ស្អាត ដែលថតនៅលើអគារកប់ពពក ក្នុងទីក្រុងឌូបៃ លើបណ្តាញសង្គម Instagram ដែលមានអ្នកចូលមើលជិត ១លាននាក់។ ហើយបច្ចុប្បន្នគណណីបណ្តាញសង្គម Instagram របស់ទ្រង់មានអ្នក Follow ដល់ទៅ ៤,៤លាននាក់។

មានមនុស្សជាច្រើនបានសរសើរពីភាពស្រស់ស្អាតនៃទេសភាពទាំងនោះ មិនតែប៉ុណ្ណោះ ពួកគេក៏បានកោតសសើរពីព្រះអង្គម្ចាស់ដ៏សង្ហារផងដែរ ដែលអាចផ្តិតយករូបភាពដ៏ស្រស់ស្អាត មិនចាញ់អ្នកថតរូបអាជីពនោះឡើយ។

វីដេអូនោះត្រូវបានថតនៅលើអគារកប់ពពក Burj Khalifa ដែលជាអគារមួយ ក្នុងចំណោមអគារខ្ពស់បំផុតលើពិភពលោក ស្ថិតក្នុងប្រទេសអារ៉ាប់រួម ដោយបង្ហាញយ៉ាងច្បាស់ពីអគារជាច្រើនផុសឡើងនៅក្នុងពពក មើលទៅដូចក្នុងរឿងវិទ្យាសាស្រ្តអ៊ីចឹង។

បុត្រាស្នងរាជអង្គនេះ បានសម្រេចព្រះទ័យផ្តិតយករូបភាពទាំងនោះ បន្ទាប់ពីអ័ព្ទ និងពពកជាច្រើន ក្រាសឃ្មឹក បានគ្របើដណ្តប់លើទីក្រុងឌូបៃទាំងមូល កាលពីសប្តាហ៍មុន ដែលធ្វើឲ្យមានការពន្យារពេលជើងហោះហើរជាច្រើន។ ប៉ុន្តែបើស្ថិតនៅក្នុងទេសភាពដ៏ស្រស់ស្អាតបែបនេះ អ្នកណាទៅខ្វល់នោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា