ភ្នំពេញ៖ កាមេរ៉ាសុវត្ថិភាពថតបានជាក់ស្តែង នៅពេលចោរកាច់កញ្ចក់រថយន្តកំពុងធ្វើសកម្មភាព និងលួចយកកញ្ចក់រថយន្តបានសម្រេច មុនពេលជិះចេញទៅបាត់ដោយសុវត្ថិភាព។

រថយន្ត Lexus ពណ៌សមួយគ្រឿង ចតចោលនៅលើចិញ្ចើមផ្លូវចោល ស្រាប់តែត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកឈប់ក្បែរ មុនពេលធ្វើសកម្មភាព កាច់យកដោយប្រើរយៈពេលមួយពព្រិចភ្នែក។ យោងទៅតាមប្រភពដែលបានបង្ហោះវីដេអូនៅលើហ្វេសប៊ុក ដោយគណនី Mak Ammy បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣៨នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងរាជធានីភ្នំពេញ តែមិនបានបញ្ជាក់ទីតាំងភូមិសាស្ត្រលម្អិត។

ម្ចាស់គណនីបានសរសេររៀបរាប់ឲ្យដឹងទៀតថា៖ «សូមបងប្អូនប្រយ័ត្ន និងចំនាំបុរសក្នុងរូបថតនេះ គឺជាចោរដែលជំនាញធ្វើសកម្មភាព លួចកញ្ចក់រថយន្ត បើបងប្អូនឃើញបុរសដូចក្មុងរូបថតនេះ សូមធ្វើការរាយការណ៏ជូនប៉ូលិស ដែលនៅជិតលោកអ្នកនាង អោយបានរហ័សព្រោះជននេះ  ដើរលួចគ្រប់កន្លែងនៅពេលលោកអ្នកចតរថយន្តភ្លេចខ្លួន»។

«រូបរាងមុខមាត់ និងម៉ូតូធ្វើសកម្មភាពរបស់ចោរលួចកាត់កញ្ចក់រថយន្តនៅយប់ថ្ងៃទី13/12/16 វេលាម៉ោង7:38 នាទីយប់ វាធ្វើឈប់និយាយទូរសព្ទ័មុខផ្ទះយើងប្រហែលជា 7 - 8នាទីពេលឱកាសស្ងាត់មិនសូវមានមនុស្ស វាដើរមកជិតរថយន្តរួចធ្វើសកម្មភាពតែម្តង» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]