ភ្នំពេញ៖ តារាសម្តែងសម្បុរស្រអែម កញ្ញា នី មុន្នីនាថ ត្រូវខ្មោចនាងនាថ មកលងនិងថតជាមួយ ពេលចាប់ផ្តើមថតរឿង "នាងនាថបាត់ដំបង"ដែលមានមុខមាត់រូបរាងដូចដែលអ្វីបានផ្សាយបែបនេះ ធ្វើឲ្យនាងខ្លាចដេក មិនលក់រាល់តែយប់ និងលែងចង់ថតរឿងនឹងទៀត ។

តារាសម្បូរទឹកភ្នែកកញ្ញា នី មុន្នីនាថ បានរៀបរាប់ថា នាងមានការភ័យខ្លាច នៅពេលនាងដែលកំពុងតែថត សុខៗសម្រាប់ "នាងនាថ" មែនទែនមកលេង ។ មុនធ្វើពិធីក្រុងពាលីរឿងនេះ បានមកលងនាង ដោយគោះកំប៉ុសឱ្យលឺសំលេងពេញមួយយប់ មិនឱ្យនាងដេកបាន ស្រួលឡើយ។

លុះត្រាតែនាងលេបថ្នាំងងុយដេកទើបអាច គេងបាន ធ្វើឲ្យមុខរបស់នាងបាក់សម្រស់ រូងភ្នែកដោយសារមិនបានដេក ។ មិនដឹងជាយ៉ាងម៉េចទេបានជា"នាងនាថពិតប្រាកដ" មកលងនាងនោះ ប្រហែលជាចង់ឱ្យ នាងដឹងឬយ៉ាងណានោះទេ ។ កញ្ញា នី មុន្នីនាថ បន្តថា នាងមិនសូវខ្លាចប៉ុន្មានទេ ប៉ុន្តែបើយ៉ាងនេះមានតែលែងចង់ថតហើយ ។

ដល់ពេលបែបនេះ នាងក៏បានបន់ស្រន់ សុំកុំឱ្យ នាងនាថ ពិតប្រាកដ មកលងនាងយ៉ាងនេះទៀតទេ។ នាងគ្រាន់សុំសុខសប្បាយពី នាងនាថ ពិតប្រាកដទៅវិញខណៈមកលងនាងឱ្យឃើញដូចក្នុងទម្រង់រូបភាពដែលផ្សាយបែបនេះ ។

សូមបញ្ជាក់ថា កញ្ញា នី មុន្នីនាថ ជាតួ​​​ឯកស្រីដែលមានឈ្មោះ "នាថ" ជានារីក្រមុំអាយុប្រហែល២០ឆ្នាំ រស់នៅខេត្តបាត់ដំបង មានរិកស្លូតបូត បានស្រលាញ់គ្នាជាមួយ កម្លោះ ឌីម៉ា (គឺលោក ញ៉ែម សុគន្ធ ជាតួឯកប្រុស) ហើយស្មោះស្មគ្រ័នឹងស្វាមី ទោះស្លាប់ក៏វញ្ញាណទៅរង់ចាំស្វាមី៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ អត្ថបទពាក់ព័ន្ធលើកមុន

ពិតជាជារឿងមិនគួរឲ្យជឿ និងរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលដែលតារាសម្ដែងដ៏ល្បី គឺកញ្ញា នី មុនីនាថ បានអះអាងថា មុននឹងនាងមកចូលរួម ក្នុងពិធីក្រុងពាលី ដើម្បីថតរឿង «នាងនាថបាត់ដំបង» នៅថ្ងៃទី០៧ ខែធ្នូ នេះ គឺមុននេះមួយថ្ងៃ ព្រលឹងរបស់នាងនាថពិតប្រាកដ បានមកលងបន្លាចដល់ក្នុងផ្ទះ ដែលធ្វើឲ្យនាងមានការភិតភ័យយ៉ាងខ្លាំង រហូតបង្ខំចិត្តលេបថ្នាំ ងងុយដេកមួយគ្រាប់ ដើម្បីដេកលក់។

ស្រីស្រស់ញញឹមមានមន្តស្នេហ៍ កញ្ញា នី មុនីនាថ បានថ្លែងឲ្យដឹងថា វិញ្ញាណរបស់នាងនាថ គឺមានសណ្ឋានដូចទៅនឹងអ្វី ដែលនាងបានតុបតែងថត ជាតួឯកក្នុងរឿង «នាងនាថបាត់ដំបង» ធ្វើឲ្យនាងព្រឺក្បាលខ្ញាកៗ ខ្លាចមិនចង់ជួបទៀតទេ ហើយក៏បានបន់ស្រន់ ដើម្បីកុំឲ្យនាងនាថមកបង្ហាញខ្លួនទៀតដែរ ខណៈដែលនាងជាមនុស្សខ្លាចខ្មោចជាទីបំផុត។

នី មុនីនាថ និយាយថា « ច៎ាបង..ខ្ញុំមិនមែននិយាយលេងទេ មុននឹងមួយថ្ងៃ មានវិញ្ញាណនាងនាថ បានមកលេងខ្ញុំមែន គោះកំប៉ុងមួយយប់ទល់ភ្លឺ ខ្ញុំអត់បានដេកទេបង..! លឺសូរក្ដុងក្ដាំងៗ..បងប្អូនជឿឬមិនជឿក៏ហីចុះ ! ប៉ុន្តែខ្ញុំទប់អារម្មណ៍ និងមិនបានឲ្យខ្ញុំខ្លាចអីទេ មានអីលេបថ្នាំងងុយដេកមួយគ្រាប់ ដេកលក់បាត់..!»។

បន្ទាប់ពីជួបហេតុការណ៍បែបនេះ ដែលជាលើកទី១សម្រាប់ជីវិតនាង បានធ្វើឲ្យនាងសម្រេចចិត្តអុជធូបបួងសួង ដល់វិញ្ញាណរបស់នាងនាថពិតប្រាកដ កុំមកលេង ឬលងបន្លាចទៀត និងសុំឲ្យវិញ្ញាណមួយនេះ តាមបីបាចថែរក្សានាង ដើម្បីថតរឿង «នាងនាថបាត់ដំបង» ឲ្យបានទទួលជោគជ័យ រហូតដល់ចប់។

យ៉ាងណាមិញ ទោះបីជាកញ្ញា នី មុនីនាថ ធ្លាប់មានបទពិសោធ សម្ដែងរឿងជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែពេលមកសម្ដែងជាតួឯក ក្នុងរឿង «នាងនាថបាត់ដំបង» នាងនៅតែបញ្ជាក់ថា នឹងជួបផលវិបាកច្រើនកើតឡើងចំពោះនាង ខណៈដែលសាច់រឿងនេះ ត្រូវមានប្លង់ថតពេលយប់ច្រើន កន្លែងថតនៅក្នុងព្រៃ អត់ងងុយ និងអាចជួបប្រទះនូវហេតុការណ៍ មួយចំនួនទៀត។ ប៉ុន្តែនាងនៅតែខិតខំប្រឹងប្រែងសម្ដែង ឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើដល់បងប្អូនទស្សនិកជន ដែលតែងតែគាំទ្រនាងកន្លងមក។

សូមបញ្ជាក់ថា រឿង «នាងនាថបាត់ដំបង» គឺរឿងព្រេងនិទានពីបុរាណ ស្ដីពីជីវិតរបស់មនុស្សម្នាក់ឈ្មោះ «នាថ» រស់នៅក្នុងខេត្តបាត់ដំបង ដែលត្រូវបានស្លាប់ទាំងម្ដាយ និងកូននៅក្នុងផ្ទៃ ធ្វើឲ្យអ្នកស្រុកអ្នកភូមិខ្លាចរអា ហើយត្រូវបានស្ថានីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ យកមកផលិតជាភាពយន្តភាគ ដើម្បីបញ្ចាំងជូនទស្សនិកជនទស្សនា ឲ្យដឹងពីប្រវត្តិរបស់នាងនាថ ដែលជាភាពយន្តបែបខ្មោច ព្រាយបិសាច និងកំប្លុកកំប្លែង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ