ភ្នំពេញ៖ រឿងវិកលចរិត ជាខ្សែភាពយន្តបែបភ័យរន្ធត់មួយ ដែលក្រោយពីបានដាក់បញ្ចាំងដំបូងឡើយ មិនទាន់បានទទួលការគាំទ្រពីទស្សនិកជននៅឡើយ ហើយក៏រហូតដល់មានព័ត៌មានជាច្រើនលេចលឺមកថា ផលិតករនៃរឿងវិកលចរិតនេះ បានធ្លាក់ខ្លួនជំពាក់បំណុលគេ និងសល់តែកង់ជាយានដើម្បីធ្វើដំណើរប៉ុណ្ណោះ។

លោកហ៊ុយ យ៉ាឡេង

ដោយឡែកក្រោយពីមានការអំពាវនាវពីសំណាក់អ្នកដឹកនាំរឿងគឺលោក ហ៊ុយ យ៉ាឡេង និងសិល្បៈករ សិល្បៈការិនីមួយចំនួននិយាយអំពីរឿងវិកលចរិតនេះនិងដើម្បីជាការជួយគាំទ្រដល់ផលិតករ និងអ្នកសម្តែងខ្មែរ តាមរយៈបណ្តាញសង្គមរួចមក សន្ទុះអ្នកដែលបានទៅចូលរួមទស្សនា និងគាំទ្រខ្សែភាពយន្តមួយនេះក៏បានកើនឡើងជាលំដាប់ធ្វើអោយ ផលិតករលោក ហ៊ុយ យ៉ាឡេង និងតារាសម្តែងពីររូបគឺ កញ្ញាឈុំ វត្តី និងលោកវណ្ណឌី ពិសិដ្ឋ បានចេញជាវីដេអូមួយ អរគុណដល់ទស្សនិកជន និងអ្នកគាំទ្រទាំងអស់។

ចង់ដឹងថាផលិតករ និងតារាសម្តែងទាំងពីរដួង មានការរំភើប និងអរគុណដល់ការគាំទ្ររបស់ទស្សនិកជនយ៉ាងណានោះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖

កញ្ញឈុំ វត្តី
លោក វណ្ណឌី ពិសិដ្ឋ

ទស្សនាវីដេអូ Trailer ខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ុយ យ៉ាឡេង