ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានស្គាល់ច្បាស់ពី ស្រីស្អាតម្នាក់ ដែលមានភាពល្បីល្បាញខ្លាំង គឺកញ្ញា ស៊ុន កណ្ណិកា ដែលបច្ចុប្បន្ន នាងមិនត្រឹមតែជា តារាហ្វេសប៊ុកប៉ុណ្ណោះទេ ថែមទាំងជា ថៅកែក្រុមហ៊ុនដ៏វ័យក្មេងម្នាក់ ចែកចាយផលិតផលជួយធ្វើឲ្យធ្មេញស HOME KIT ទៀតផង។

ថ្មីៗនេះដែរ តារាហ្វេសប៊ុករូបនេះ បានទៅថត Pre Wedding នៅខេត្តព្រះសីហនុ ជាមួយគូដណ្តឹង ដែលមានមុខមាត់ក្នុងសង្គមខ្ពង់ខ្ពស់ ជាមន្ត្រីប៉ូលីស ឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្កាយមាស២។

ចំពោះស្ទាយថតPre Wedding  របស់នាង គឺពិតជាខុសប្លែកគេ ព្រោះថាភាគច្រើនយើងតែងឃើញ គូស្នេហ៍នីមួយៗ ស្លៀកឈុតអាពាហ៍ពិពាហ៍ តែសម្រាប់គូដណ្តឹងនាងវិញ បានស្លៀកឈុត ទៅតាមឋានៈរបស់ខ្លួន រីឯនាងស្លៀករ៉ូប អមជាមួយនឹងវែនតាខ្មៅ។

ប៉ុន្តែយ៉ាងណាមិញ នៅតែមានមតិជាច្រើន បាននិយាយថា ស្ទាយ Pre Wedding របស់នាង ទោះប្លែកជាងគេពិតមែន តែក៏ទទួលបានការចាប់អារម្មណ៍ និងទាក់ទាញផងដែរ។ ជាពិសេស ពួកគេក៏ជូនពរឲ្យជីវិតស្នេហារបស់នាង មានសុភមង្គលជារៀងរហូតទៅ។

អ្នកណាដែល Crush លើតារាហ្វេសប៊ុករូបស្រស់នេះ ប្រហែលលែងមានឱកាស ព្រោះថាពេលនេះ នាងលែងនៅលីវតទៅទៀតហើយ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កញ្ញា ស៊ុន កណ្ណិកា បានភ្ជាប់ពាក្យហើយ ជាមួយគូដណ្តឹង មានឋានៈខ្ពង់ខ្ពស់។

ចំពោះអ្នកនិយមលេងហ្វេសប៊ុក ប្រាកដជាស្គាល់ តារាហ្វេសប៊ុកស្រីល្បីឈ្មោះពូកែ ខាងវោហា កញ្ញា ស៊ុន កណ្ណិកា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា អ្នកជំនួញស្រីវ័យក្មេងរូបនេះ បានប្រារព្ធធ្វើពិធីភ្ជាប់ពាក្យជាមួយនឹងមន្ត្រីប៉ូលីសម្នាក់ មានឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្កាយមាស២ ដែលមានការចូលរួមពីសំណាក់ចាស់ទុំ សាច់ញាតិទាំងសងខាង និងរួមទាំងមិត្តភក្តិជិតដិតរបស់នាង ជាច្រើននាក់ផងដែរ។ បន្ថែមពីនេះ យើងសង្កេតឃើញថា កញ្ញា ក៏ទទួលបានការអបអរសាទរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនិងអតិថិជនរបស់នាង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]