ភ្នំពេញ៖ លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំនៅក្នុងប្រទេស កម្ពុជា កាលពីយប់មិញនេះ លោកបានផុសរូបភាពមួយសន្លឹក ដែលបានបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងភរិយា ទៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះ លោកក៏បានសរសេររៀបរាប់ ប្រាប់ឱ្យមហាជនបានដឹងយ៉ាងដូច្នេះថា៖ «ថ្ងៃទី ១២ ខែ ១២ ២០១៦ គឺជាថ្ងៃ ដែលខ្ញុំមានសេចក្តីសុខសំរាប់ជីវិតរបស់ខ្ញុំគ្រប់បែបយ៉ាង អរគុណសំរាប់ថ្ងៃនេះដែលខ្ញុំមានវាសនា ខ្ញុំអរគុណអ្នកទាំងអស់គ្នា ដែលជួយរុញច្រានឲ្យខ្ញុំមានថ្ងៃនេះ ( Happy Birthday )»។

តាមរយៈអត្ថន័យនៃឃ្លាដ៏ខ្លីខាងលើ ចង់បង្ហាញឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែធ្នូ កន្លងទៅនេះ គឺជាថ្ងៃដែលលោក ព្រាប សុវត្ថិ មានសេចក្តីសុខណាស់នៅក្នុងជីវិត ឬជាថ្ងៃខួបកំណើតភរិយាជាទីស្នេហារបស់លោក? ព្រោះបើតាមដឹង ថ្ងៃកំណើតរបស់កំពូលតារាចម្រៀងរូបនេះ គឺនៅក្នុងកំឡុងខែឧសភាឯណោះទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី បណ្តាអ្នកគាំទ្រទាំងអស់ដែលនៅក្នុងហ្វេសប៊ុក ក៏បានផ្ញើសារជូនពរទៅដល់ម្ចាស់ខួបកំណើតឱ្យមានសេចក្តីសុខចម្រើន និងមានសុភមង្គលតរៀងទៅ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា  កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក៏ធ្លាប់បានបញ្ចេញនូវរូបថតមួយសន្លឹក ដែលមានបង្កប់អត្ថន័យជ្រាលជ្រៅទៅកាន់ភរិយារបស់ខ្លួនផងដែរ ដោយគេឃើញលោកបានគេងអោបភរិយានៅលើអង្រឹង ប្រកបទៅដោយភាពផ្អែមល្ហែម មិនចាញ់គូស្វាមីភរិយាថ្មីថ្មោងប៉ុន្មាននោះទេ។

មិនតែប៉ុណ្ណោះ ជីវិតគ្រួសាររបស់ លោកព្រាប សុវត្ថិ ហាក់ដូចជាមិនដែលលេចលឺនូវរឿងអាស្រូវ ឈ្លោះប្រកែកផ្អើលគេផ្អើលឯងនោះទេ គឺពួកគេមានតែបង្កើន ក្តីស្រលាញ់ ដាក់គ្នាជារឿយៗ និងនៅក្នុងស្រទាប់មហាជនក៏បានចាត់ទុកពួកគេថា ជាគូស្វាមីភរិយាគំរូក្នុងសង្គមសិល្បៈខ្មែរយើង៕

លោក ព្រាប សុវត្ថិ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ