ភ្នំពេញ៖ ដោយក្តីស្រលាញ់ ទៅលើមិត្តភក្តិយ៉ាងជ្រាលជ្រៅ តារាស្រី អ្នកនាង ឆយី បានទៅ Surprise កញ្ញា អ៊ុន អាលីហ្សា ដល់បន្ទប់គេងតែម្តង នៅក្នុងថ្ងៃកំណើត។

ចំពោះទំនាក់ទំនងរបស់តារាស្រីពីរដួងនេះ ត្រូវបានគេដឹងលឺគ្រប់គ្នាថា ជាមិត្តល្អជាមួយគ្នាជាយូរណាស់មកហើយ ដែលបានចាត់ទុកគ្នា ដូចជាបងប្អូនបង្កើត ហើយភាគច្រើន ពួកគេតែងដើរទៅណា ជាមួយគ្នាស្ទើរតែគ្រប់ពេល។

កាលពីម្សិលមិញនេះដែរ អ្នកនាង ឆយី បានធ្វើឲ្យ កញ្ញា អាលីហ្សា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបនាង បានកាន់នំខេកមួយ ឡើងទៅដល់បន្ទប់គេង កញ្ញា អាលីហ្សាតែម្តង។ ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ កញ្ញា អាលីហ្សា បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបជាពន់ពេក ពេលមានមិត្តភក្តិល្អ ដូចជាអ្នកនាង ឆយី រៀបចំធ្វើពិធីខួបកំណើតឲ្យយ៉ាងដូច្នេះ៕

ចង់ដឹងថា តើកញ្ញា អាលីហ្សា រំភើបប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងស្រីស៊ិចស៊ីអ្នកនាង ឆយី បានសរសេររៀបរាប់ត្អូញត្អែរពីរឿងគ្រួសារ នៅក្នុងហ្វេសប៊ុក។

ក្នុងនោះ នាងបានសរសេរថា៖ «ហ៊ីម....ពាក្យតែពីម៉ាត់សោះថា ( គ្រួសារ ) បានធ្វើឲ្យមនុស្សជួបភាព ជូរចត់ ផ្អែមល្ហែម ព្រាក់ប្រាស់ ឈឺចាប់ ជម្លោះគ្រប់បែបយ៉ាង .... នេះហើយជីវិតសត្វលោក... បើរកបានមនុស្សល្អហើយព្យាយាមថែគេទៅ .... បើគិតថាជីវិតមនុស្សពីរនាក់ ចរឹិត នឹងទំលាប់ខុសគ្នា... ក៏បែកគ្នាទៅ កុំទ្រាំរស់ក្នុងការឈឺចាប់ កុំស្តាប់សំដីអ្នកដ៏ទៃ កុំរស់ព្រោះជីវិតអ្នកដ៏ទៃ.. ព្រោះពេលបាត់បង់ខ្លួនយើងជាអ្នកឈឺចាប់ ខ្លួនយើងជាអ្នកទទួលនៅអ្វីគ្រប់យ៉ាងដែលកើតឡើង ... មិនមែនអ្នកដ៏ទៃមកឈឺចាប់ជំនួសយើងបានទេ .... រស់ព្រោះជីវិតខ្លួនឯង រស់ដើម្បីមនុស្សជាទីស្រលាញ់របស់យើង ..បើយើងមិនជឿជាក់លើជំរើសខ្លួនឯង ជីវិតយើងនឹងបរាជយ័ គ្មានពាក្យថា... ក្តីសុខ... ឡើយ»។

ធាតុពិតនៃជីវិតគឺបែបនេះឯង ជីវិតរស់នៅរបស់មនុស្សគឺតម្រូវឱ្យមានជីវិតគ្រួសារជារឿងធម្មតារបស់ធម្មជាតិ គ្មាននរណាម្នាក់ កើតមកហើយអាចរស់នៅលើភពផែនដីនេះតែម្នាក់ឯងបានឡើយ។ ដូច្នេះមុនសម្រេចចិត្តជ្រើសយកនរណាម្នាក់មករួមដំណើរជីវិតជាមួយគ្នា ត្រូវតែគិតគូរឱ្យបានល្អិតល្អន់ជាមុនសិន ដើម្បីកុំឱ្យដើរផ្លូវខុស ព្រោះវាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ជីវិតមនុស្សម្នាក់ៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]