ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ ពិធីការិនីដ៏ល្បីល្បាញ មានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន គេសង្កេតឃើញថា តារាស្រីជើងចាស់រូបនេះ កំពុងតែជិតបានក្លាយទៅជាម្តាយគេម្នាក់ទៀតហើយ ព្រោះបានពរពោះកូនស្រីរបស់ខ្លួនអស់រយៈពេលជាច្រើនខែ កន្លងមកយ៉ាងលំបាក ដែលត្រៀមនឹងជិតសម្រាលក្នុងពេលឆាប់ៗដ៏ខ្លីខាងមុននេះហើយ។

ទន្ទឹមនឹងនេះផងដែរ យើងក៏ឃើញថា ថ្វីត្បិតតែមានផ្ទៃពោះជិតសម្រាលក៏ពិតមែន ប៉ុន្តែជារឿយៗអ្នកនាង គង់ សុជាតិ មិនសូវបាត់មុខពីកម្មវិធីធំៗនៅក្នុងសង្គមប៉ុន្មានទេ ជាក់ស្តែងមិនថាក្នុងកម្មវិធីរបស់បណ្តាមិត្តភក្តិជាអ្នកសិល្បៈដូចគ្នា ឬក៏អ្នករាប់អានគ្នា ដែលនៅខាងក្រៅរង្វង់សិល្បៈនោះទេ ភាគច្រើនគឺអ្នកនាងតែងតែបានបណ្តើរស្វាមីរបស់ខ្លួនទៅចូលរួមជានិច្ច។

ដោយថ្មីៗនេះ ឃើញថា អ្នកនាង គង់ សុជាតិ បានទៅចូលរួមកម្មវិធីនានាជាច្រើន ដូចជា ពិធីមង្គលការ ពិធីខួបកំណើត និងពិធីជប់លៀងតូចធំផ្សេងៗទៀត ហើយនៅក្នុងនោះដែរ យើងតែងឃើញការតុបតែងខ្លួនរបស់អ្នកម្តាយដែលត្រៀមនឹងសម្រាលកូនម្នាក់នេះ បានស្លៀករ៉ូបយ៉ាងស្អាត សាកសមសួនទៅតាមឋានៈរបស់ខ្លួនគឺអ្នកសិល្បៈ និងជាស្រ្តីមានគភ៌ដ៏ស្រស់សោភា។

គួរឱ្យដឹងផងដែរថា កាលពីកំឡុងចុងខែវិច្ឆិកាកន្លងទៅនេះ ទោះជិតដល់ពេលសម្រាលកូនក្រោយ ដែលជាកូនជាមួយលោក ជា វិបុលយ៉ាងណាក្តី ក៏អ្នកនាង គង់ សុជាតិ នៅតែខំធ្វើដំណើរពីស្រុកខ្មែរ ស្កាត់ទៅជួយលើកទឹកចិត្តកូនប្រុសរបស់ខ្លួនជាមួយស្វាមីមុន នៅថ្ងៃទទួលបរិញ្ញាបត្រដែរ គឺរហូតទៅដល់ប្រទេសក្រៅឯណោះ៕

ចង់ដឹងថា តោះពេលស្លៀករ៉ូប សាកសមយ៉ាងណាខ្លះនោះ? តោះទៅគយគន់សម្រស់អ្នកនាង គង់ សុជាតិ បន្តិចទៅមើល៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ