បន្ទាប់ពី Iphone5បានប្រកាសចេញលក់ក្រុមហ៊ុនSamsungក៏ ត្រៀមខ្លួនចេញនូវទូរស័ព្ទជំនាន់ក្រោយសេរីSរបស់ខ្លូននៅខែកុម្ភៈ ឆ្នាំក្រោយយោងតាមប្រព័ត៌មានTheKoreaTimes។ តាមប្រភពព័ត៌ មានដដែលបាននិយាយថែមថាទូរស័ព្ទ SamsungS4មាន អេក្រង់៥អ៊ីង ដែលមានទំហំជាង iphone5 ហើយដើរជាមួយនិងប្រព័ន្ធ4G LTEដែលជួយអោយ ការប្រើប្រាសអ៊ីនធើណេតកាន់តែប្រសើរឡើង។ SamsungS4ជាទូរស័ព្ទមួយដែលមានការបង្កើតឡើងក្នុង គោលបំណងប្រកួតប្រជែងជាមួយនិង iphone5 ហើយគេក៏ជឿ ថាការចេញលក់ផលិតផលមួយនេះនិងមានលទ្ធផលល្អដូចជា SamsungS3 ធ្លាប់បានធ្វើដោយមានការកត់ត្រាពីការលក់របស់ S3 ដល់ទៅ២០លានគ្រឿងក្នុងរយៈពេល៣ខែដែលធ្វើអោយ iphone 4s មិនអាចក្លាយជាផលិតឈានមុខក្នុងទីផ្សារតែម្នាក់ឯងបានទេ។ ដោយតាមការចេញម៉ូតដ៏ល្អឥតខ្ចោះរបស់Appleលើiphone5 អ្នកដែលប្រើប្រាស់ទូរស័ព្ទចល័តទំនើបបច្ចុប្ប្នន្នរងចាំមើលផលិត ដែលត្រៀមនឹងប្រកួតប្រជែងដែលអាចនិយាយបានថាមានផល ប្រយោជន៍ច្រើនសំរាប់អ្នកសិក្សាអ្នកជំនួញនិងមនុស្សចូលចិត្ដរបស់ ទាន់សម័យ។គេរំពឹងទុកថាការចេញម៉ូតមកក្រោយវានឹងមានរូបរាង ស្ដើងងាយស្រួលទុកដាក់ប្រព័ន្ធដំណើរការនឹងលឿននិងមានកម្មវីធី ដែលមានសារៈប្រយោជន៍ច្រើន។លើសពីនេះការចេញម៉ូតរបស់ Samsung S4 ប្រហែលជាមានការកែប្រែច្រើន ព្រោះ ធ្លាប់មានការប្ដឹងរបស់ក្រុមហ៊ុនរបស់ Apple ទៅក្រុមហ៊ុន Samsung លើការផលិតទូរស័ព្ទ Samsung ដែលមានយកគំរូតាម iphone ម្លោះយើងនឹងអាចឃើញការផលិតថ្មីរបស់ ក្រុមហ៊ុនSamsungជាមិនខាន។ 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]