ឪពុកម្ដាយគ្រប់រូបត្រូវដឹងថា ក្នុងដំណាក់កាលលូតលាស់ របស់ដែលកូនៗត្រូវការអាហារូបត្ថម្ភច្រើន ដើម្បីធានាថាពួកគេពេញវ័យធំធាត់មានសុខភាពល្អ។ ក្ដីស្រឡាញ់ និងការថ្នាក់ថ្នមកើតចេញជាធម្មជាតិ ពីលោកអ្នកក្នុងនាមជាឪពុកម្ដាយ ប៉ុន្តែការផ្ដល់អាហារូបត្ថម្ភល្អគឺទាមទារចំណេះដឹង និងបទពិសោធ។ កត្តានេះមានសារៈសំខាន់ស្មើគ្នាដូចក្ដីស្រឡាញ់ និងការថ្នាក់ថ្នមដែរ ពីព្រោះកូនលោកអ្នក មិនត្រឹមតែត្រូវការបង្កើនបរិមាណរបបអាហារនោះទេ ប៉ុន្តែពួកគេក៏ត្រូវការរបប អាហារចម្រុះដែលផ្ដល់នូវសារធាតុបំប៉នសំខាន់ៗដែលពួកគេត្រូវការ ដើម្បីទ្រទ្រង់ការលូតលាស់ផ្នែករូបរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ។

កាល់ស្យូមជាសារធាតុបំប៉នសំខាន់មួយ ក្នុងចំណោមសារធាតុបំប៉នសំខាន់ៗ ដែលកុមារគ្រប់រូបត្រូវការប្រចាំ ថ្ងៃស្របគ្នានឹង វីតាមីន និងសារធាតុរ៉ែខនិក ដូចជា វីតាមីន A ជាតិដែក និងអាស៊ីតហ្វូលិក កាល់ស្យូមមានតួនាទី សំខាន់សម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញមានសុខភាពល្អ។

វាសំខាន់បំផុតសម្រាប់៖

• ធ្វើឲ្យឆ្អឹង និងធ្មេញមានសុខភាពហើយរឹងមាំ

• បង្ការជំងឺពុកឆ្អឹង ជាជំងឺឆ្អឹងស្រួយ ដែលប្រឈមការកើនឡើងហានិភ័យឆ្អឹងបាក់កម្រិតខ្ពស់បណ្ដាលមក ពីឆ្អឹងចុះខ្សោយ។

• ជំរុញមុខងារប្រព័ន្ធប្រសាទ និងសាច់ដុំ 

• ជួយដល់កំណកឈាម 

• ជំរុញអង់ហ្ស៊ីមដែលបំប្លែងអាហារឲ្យទៅជាថាមពល

កាល់ស្យូមបន្ថែមសម្រាប់ការលូតលាស់ឆ្អឹង

កូនលោកអ្នកលូតលាស់ឆ្អឹង និងធ្មេញជារៀងរាល់ថ្ងៃ ដូច្នេះពួកគេត្រូវការការផ្គត់ផ្គង់កាល់ស្យូមទៀងទាត់ ដើម្បីជួយឲ្យការលូតលាស់ មានសុខភាពល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការកាល់ស្យូមសម្រាប់កូនលោកអ្នក កើនឡើងជាប្រចាំ ដូច្នេះលោកអ្នកគប្បីដឹងពីបរិមាណកាល់ស្យូមដែលពួកគេត្រូវការ ទៅតាមរបបកម្រិតកាល់ស្យូមប្រចាំថ្ងៃ៖

- អាយុពី 1ឆ្នាំ ដល់ 3ឆ្នាំ៖ 700មិល្លីក្រាម (មល.) ក្នុងមួយថ្ងៃ

- អាយុពី 4ឆ្នាំ ដល់ 8ឆ្នាំ៖ 1000មិល្លីក្រាម ក្នុងមួយថ្ងៃ

- អាយុពី 9ឆ្នាំ ដល់ 18ឆ្នាំ៖ 1300មិល្លីក្រាម ក្នុងមួយថ្ងៃ

ប្រភពកាល់ស្យូមល្អបំផុត គឺមាននៅក្នុងអាហារផលិតពីទឹកដោះ ដូចជាទឹកដោះគោ ឈីស និងយ៉ាអ៊ួ។ ប៉ុន្តែក៏នៅមានប្រភេទអាហារដទៃទៀតដែលផ្ដល់កាល់ស្យូមល្អផងដែរ។ សូមទទួលទានត្រីទាំងឆ្អឹងដូចជាត្រីសាឌីន និងធូណា តៅហ៊ូ គ្រាប់ធញ្ញជាតិដូចជាកៅឡាក់ និងអាល់ម៉ុន ប្រភេទបន្លែដូចជាផ្កាស្ពៃខៀវ និងសាឡាត់ស ព្រមទាំងផ្លែឈើផ្សេងៗដូចជាក្រូច និងចេកជាដើម។

ការផ្ដល់អាហារចំពោះកូនលោកអ្នកដែលរើសចំណី

ការផ្ដល់របបអាហារូបត្ថម្ភល្អ និងអាហារបំប៉នសំខាន់ៗដូចជាកាល់ស្យូមជាដើម អាចជាបញ្ហាមួយ ប្រសិនបើកូនលោកអ្នកជាក្មេងរើសចំណី។ ពួកគេប្រហែលជាចូលចិត្តតែអាហារ ដែលខ្លួនចង់ញ៉ាំប៉ុណ្ណោះ។ នៅពេលអ្នកត្រូវប្រឈមជាមួយកូនដែលរើសចំណី ឬស្ថានភាពដូចខាងលើនេះ វិធីមួយចំនួន ដែលលោកអ្នកអាចធ្វើបានដើម្បីផ្ដល់កាល់ស្យូមអតិបរមា ក្នុងរបបអាហារប្រចាំថ្ងៃរបស់កូនលោកអ្នក។

• ប្រើទឹកដោះគោជំនួសទឹកនៅពេលរៀបចំចម្អិនធញ្ញជាតិ និងស៊ុប

• ទទួលទានផ្លែឈើ ដែលមានជាតិកាល់ស្យូមខ្ពស់ដូចជាក្រូច ប៉ោម និងចេក 

• បន្ថែមឈីសក្នុងសេនវិច និងបឺហ្គើ 

• ញ៉ាំនំប៊ីស្គី និងនំប្រៃជ្រលក់ជាមួយទឹកដោះគោក្ដៅ ជំនួសតែ និងកាហ្វេ 

• បន្ថែមផ្កាស្ពៃខៀវ ស្ពៃតឿ ឬ បន្លែផ្ទុកកាល់ស្យូមខ្ពស់ក្នុងបាយឆា ឬមីឆា 

• ចំហុយ ឬបំពងតៅហ៊ូជ្រលក់ជាមួយទឹកម្ទេស ធ្វើជាអាហារសម្រន់ដែលផ្ទុកកាល់ស្យូមខ្ពស់ដ៏មានរសជាតិ!

វិធីជាច្រើនទៀតដើម្បីធ្វើឲ្យឆ្អឹងរឹងមាំ

ក្រៅពីការបន្ថែមកាល់ស្យូមក្នុងរបបអាហាររបស់ពួកគេ លោកអ្នកក៏អាចពង្រឹងសុខភាពឆ្អឹងកូនលោក អ្នកតាមវិធីផ្សេងៗទៀតផងដែរ។ ឧទាហរណ៍ លើកទឹកចិត្តកូនលោកអ្នកឲ្យហាត់ប្រាណឲ្យបានសកម្ម ។ ឆ្អឹងរបស់ពួកគេ នឹងស៊ាំទៅនឹងការទ្រទម្ងន់នៅពេលហាត់ប្រាណដូចជាការរត់ត្រឹកៗ រាំ និងការហាត់លោតជាដើម ដោយធ្វើឲ្យការលូតលាស់ឆ្អឹងកាន់តែក្រាស់ និងរឹងមាំ។

លោកអ្នកក៏អាចបន្ថែមវីតាមីន D ក្នុងរបបអាហាររបស់ពួកគេ ដើម្បីជួយដល់ឲ្យការស្រូបយកជាតិកាល់ស្យូមបានល្អ។ វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពឆ្អឹងរឹងមាំ និងជួយដល់ការស្រូប យកជាតិកាល់ស្យូមបានល្អ ដូច្នេះសូមប្រាកដថា កូនលោកអ្នកទទួលបានវីតាមីន D គ្រប់គ្រាន់ដែលមានបរិមាណ 600IU ក្នុងមួយថ្ងៃ។

វិធីផ្សេងទៀតដើម្បីជួយឲ្យឆ្អឹងកូនលោកអ្នកលូតលាស់ល្អ គឺមិនត្រូវឲ្យពួកគេទម្លាប់ញ៉ាំតែ កាហ្វេ និងសូដាជាដាច់ខាត ព្រោះភេសជ្ជៈទាំងនេះ ធ្វើឲ្យរាងកាយកូនលោកអ្នកពិបាកស្រូបយកជាតិកាល់ស្យូម។ ម៉្យាងវិញទៀតតរូវកាត់បន្ថយ ការទទួលទានជាតិប្រៃព្រោះទាញយកជាតិកាល់ស្យូមក្នុងរាងកាយ ដោយបង្កើនបរិមាណបញ្ចេញចោលក្នុងទឹកនោម។

បង្កើនបរិមាណបញ្ចេញចោលក្នុងទឹកនោម។ ប្រសិនបើលោកអ្នកយល់ថា កូនលោកអ្នកនៅមិនទាន់ ទទួលបានរបបតម្រូវការកាល់ស្យូមប្រចាំថ្ងៃ គ្រប់គ្រាន់នៅឡើយ ទោះបីជាអ្នកខំប្រឹងប្រែ ងយ៉ាងណាក៏ដោយនោះ សូមប្រឹក្សាជាមួយគ្រូពេទ្យដើម្បីផ្ដល់ជំនួយកាល់ស្យូមបន្ថែម។ នេះជាមធ្យោបាយល្អបំផុត ដើម្បីធានាថាកូនលោកអ្នកទទួលបានរបបតម្រូវការកាល់ស្យូមគ្រប់គ្រាន់ ប្រសិនបើការព្យាយាមផ្សេងៗរបស់លោកអ្នកមិនបានផល។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]