ប្រសិនបើអ្នកតាមដានស៊េរីអត្ថបទ ស្ដីអំពីកាល់ស្យូម អ្នកគួរតែដឹងហើយថាប្រភពសំខាន់នៃ ជីវជាតិបំប៉នគឺបានមក ពីផលិតផលទឹកដោះដូចជា ទឹកដោះគោ ឈីសនិងយ៉ាអួ។ អាហារទាំងនោះប្រៀបដូចជា នំមួយដុំដែលត្រូវបន្ថែមលើរបបអាហាររបស់អ្នក តើមានអ្វីកើតឡើង ចំពោះរបបតម្រូវការកាល់ស្យូមរបស់អ្នក ប្រសិនបើអ្នកជួបបញ្ហាមិនអាចរំលាយស្ករទឹកដោះបាន?

កាល់ស្យូមសំខាន់បំផុតពិសេសនៅពេលអ្នកមានផ្ទៃពោះ ចាប់ពីថ្ងៃដំបូងនៃការចាប់កំណើតរបស់ទារក។ 

• កាល់ស្យូមជាសារធាតុមួយដែលសំខាន់ និងចាំបាច់បំផុត សម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញរឹងមាំទាំងម្តាយនិងទារក។ កាល់ស្យូមក៏ជួយបង្ការជំងឺពុកឆ្អឹង។ ជំងឺពុកឆ្អឹងដែលបង្កឡើង ដោយសារឆ្អឹងស្រួយបញ្ហាទាក់ទងនឹងឆ្អឹង។

• កាល់ស្យូមក៏ផ្ដល់អត្ថប្រយោជន៍ដល់ប្រព័ន្ធប្រសាទ ប្រព័ន្ធសាច់ដុំ និងប្រព័ន្ធរបត់ឈាមរបស់អ្នក និងកូនក្នុងផ្ទៃ និងមានប្រសិទ្ធភាពក្នុងការសម្រួលបញ្ហារមួលក្រពើ និងសម្ពាធឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះ ហើយសូមចងចាំថាអ្វីដែលអ្នកមានថ្ងៃនេះ (អំឡុងពេល១០០០ថ្ងៃដំបូង នឹងជះឥទ្ធិពលដល់អ្នក និងកូនអ្នកក្នុងពេលអនាគត ហើយអ្វីដែលពួកគេមានថ្ងៃនេះ នឹងបង្កើតទម្លាប់ក្នុងការទទួលទានបានល្អសម្រាប់ពួកគេនៅពេលកើត។

ប្រភពកាល់ស្យូមជាច្រើនទៀតក្រៅពីទឹកដោះគោ 

ដូច្នេះតើអ្នកអាចជ្រើសរើសអាហារអ្វីខ្លះ ប្រសិនអ្នកជួបបញ្ហាមិនអាចរំលាយស្ករទឹកដោះ? ដំណឹងល្អនោះ គឺមានប្រភពអាហារជាច្រើនផ្សេងក្រៅ ពីអាហារផលិតពីទឹកដោះដែលសម្បូរកាល់ស្យូម។ អាហារទាំងនេះរួមមានបន្លែស្លឹកបៃតង (ផ្កាស្ពៃខៀវ ស្ពៃតឿ) សៀងសាប គ្រាប់ធញ្ញជាតិ (អាល់ម៉ុន គ្រាប់ម៉ាកាដាមៀ) ក្រូច ល្វា តៅហ៊ូផលិតពីកាល់ស្យូមស៊ុលហ្វាត និងប្រភេទត្រីមានឆ្អឹងដូចជា សាឌីន និង សាឌីនធំជាដើម។

ប្រសិនបើអ្នកមិនទាន់អស់ជម្រើសទេ អ្នកក៏អាចទិញអាហារមានជាតិកាល់ស្យូមខ្ពស់ដូចជាទឹកក្រូចស្រស់ នំប៉័ង ធញ្ញជាតិ និងអាហារសម្រន់ជាដើម។ អាហារទាំងនេះមានផ្ទុកកាល់ស្យូមមិនតិចដែរ។ ម៉្យាងវិញទៀតវា ក៏ងាយស្រួលក្នុងការបន្ថែមប្រភេទអាហារដែលផ្ទុកកាល់ស្យូមខ្ពស់ទាំងនេះ ទៅក្នុងគម្រោងមុខអាហារប្រចាំថ្ងៃរបស់អ្នកបានដែរ។ នេះជាមុខអាហារដែលអ្នកអាចសាកល្បងបាន៖ 

មុខអាហារទី1

អាហារពេលព្រឹក៖ ចេកជាមួយស៊ុតពីរគ្រាប់

អាហារសម្រន់៖ អំបុក

អាហារថ្ងៃត្រង់៖ ត្រីខសាឌីនកំប៉ុងជាមួយផ្កាស្ពៃខៀវ ឬស្ពៃតឿ

អាហារល្ងាច៖ បាយ តៅហ៊ូ សាច់មាន់ ឬត្រីធូណាកំប៉ុង

មានអាហារជាច្រើនមុខខុសៗគ្នាផ្សេងទៀត ដែលអ្នកអាចសាកល្បងបាន។ នៅពេលវាបំពេញគ្រប់តម្រូវការ របបកាល់ស្យូមប្រចាំថ្ងៃរបស់អ្នកហើយនោះ អ្នកគ្រាន់តែលៃវាទៅតាមការយល់ដឹង និងការគិតរបស់អ្នកជាការស្រេច។

 វិធីផ្សេងៗទៀតដើម្បីបំពេញកម្រិតរបបតម្រូវការប្រចាំថ្ងៃ

ខណៈដែលមានជម្រើសច្រើនក្នុងការទទួលទានអាហារ ដែលសម្បូរកាល់ស្យូមខ្ពស់ក្រៅពីអាហារផលិតពីទឹកដោះនោះ ក៏នៅមានអាហារមួយចំនួនទៀត ដែលប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូមផងដែរ។ អាហារទាំងនោះរួមមានប្រភេទអាហារមានជាតិប្រៃខ្ពស់។ ការទទួលទានអាហារ ដែលមានជាតិប្រៃខ្ពស់បណ្ដាលឲ្យអ្នកបាត់បង់ជាតិកាល់ស្យូម ដែលអាចឈានទៅ ធ្វើឲ្យបាត់បង់កំហាប់ឆ្អឹង ដូច្នេះសូមព្យាយាមកំណត់បរិមាណជាតិប្រៃ ដែលអ្នកទទួលទាន។

អ្នកក៏អាចកាត់បន្ថយតែ និងកាហ្វេដែលជាតិកាហ្វេអ៊ីនក្នុងភេសជ្ជៈ ទាំងនេះអាចបង្កើនការបញ្ចេញកាល់ស្យូម និងកាត់បន្ថយការបឺតស្រូប យកជីវជាតិកាល់ស្យូមផងដែរ។ នៅមានអាហារផ្សេងទៀត ដែលមានផ្ទុកអាស៊ីតហ្វ៊ីតិក និងអាស៊ីតអុកហ្សាឡិក ដែលអាចទប់ស្កាត់ដល់ការ បឺតស្រូបកាល់ស្យូម។ អាហារទាំងនេះមានដូចជាដំឡូងជ្វា អាហារផលិតពីម្សៅស្រូវសាឡី និងសណ្ដែកសៀងជាដើម។ ប្រសិនបើអ្នកគិតថា អ្នកទទួលរបបកាល់ស្យូមប្រចាំថ្ងៃ មិនទាន់គ្រប់គ្រាន់ទេ នៅមានមធ្យោបាយផ្សេងទៀត ដែលអ្នកអាចធ្វើបាន។ ឧទាហរណ៍ ទទួលទានវីតាមីន D ឲ្យបានគ្រប់គ្រាន់ ដែលវាអាចជួយបង្កើនការស្រូបយក បរិមាណកាល់ស្យូមពីអាហារ។ សូមចៀសវាងការជក់បារី និងទទួលទានគ្រឿងស្រវឹង ព្រោះវាកាត់បន្ថយម៉ាសឆ្អឹង។

ជំនួយកាល់ស្យូមបន្ថែមក៏អាចជួយបានដែរ

ប្រសិនបើអ្នកគិតថាមិនទាន់ទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ ពីរបបអាហារទេ សូមសាកល្បង ជំនួយកាល់ស្យូមបន្ថែម។ តាមការពិត អង្គការសុខភាពពិភពលោក បានប្រកាសថាជំនួយកាល់ស្យូម បន្ថែមអាចកាត់បន្ថយហានិភ័យបណ្ដាលមកពីសម្ពាធឈាមខ្ពស់ខុសប្រក្រតី ក្នុងអំឡុងពេលមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះគួរទទួលទានជំនួយកាល់ស្យូមបន្ថែម ប្រសិនបើអ្នកបំបៅដោះកូន ត្រូវបង្កើនរបបកាល់ស្យូមក្នុងបរិមាណកាល់ស្យូម 250មិល្លីក្រាម ត្រូបានចេញតាមទឹកដោះប្រចាំថ្ងៃ។ មានន័យថា អ្នកត្រូវការបន្ថែមបរិមាណកាល់ស្យូម មិនថាពីរបបអាហារ ឬជំនួយកាល់ស្យូមបន្ថែមនោះទេ ដើម្បីទប់ស្កាត់ការទាញ យកសារធាតុរ៉ែខនិកដ៏សំខាន់នេះពីឆ្អឹងរបស់អ្នក។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]