(ភ្នំពេញ)៖ តារាចម្រៀងស្រគត់ស្រគំ បែបយុវវ័យ កញ្ញា សុគន្ធ និសា ថ្មីៗនេះ មានប្រភពព័ត៌មាន មួយបានទម្លាយថា នាងបានខឹងក្រោធយ៉ាងខ្លាំង បន្ទាប់ពីរងការប្រមាថ មើលងាយពីសំណាក់បុរសម្នាក់ ដែលក្នុងនាមនាងជាតារាចម្រៀងល្បីម្នាក់ មិនអាចទទួលយកបានឡើយ។

ដោយសារ សុគន្ធ និសា ជាតារាចម្រៀងយុវវ័យល្បីឈ្មោះ ហើយនៅផលិតកម្មធំ តំលៃខ្លួននាង សម្រាប់ច្រៀងតាមរោងការនានា មានចន្លោះពី ១២០០ទៅ១៥០០ ទៅតាមទំហំនៃកម្មវិធី តែស្មើរពាក់កណ្ដាល នៃតំលៃខ្លួន ឱក សុគន្ធ កញ្ញា ទើបភ្ញៀវជាច្រើននិយមយកនាងច្រើនជាង សុគន្ធ កញ្ញា។

ប៉ុន្មានថ្ងៃចុងក្រោយនេះ សុគន្ធ និសា ចេញច្រៀងតាមរោងការស្ទើររាល់ថ្ងៃ មានកម្មវិធីខ្លះនាង ទៅតាមក្រុមផ្សេងៗ កម្មវិធីខ្លះនាង ត្រូវបានអញ្ជើញដោយម្ចាស់ដើមការ ផ្ទាល់តែម្ដង ។

ប្រភពពីក្រុមកាងារ របស់របស់តន្ត្រីមួយបាននិយាយថា សុគន្ធ និសា ថ្ងៃមុន ខឹងនឹងភ្ញៀវម្នាក់ដាច់ក្បាលដាច់កន្ទុយ រហូតមានការអន្តរាគមន៍ ចេញមកសុំទោស ពីសាម៉ីខ្លួន កូនកំលោះផ្ទាល់ ទើបនាងរំសាយកំហឹង ហើយព្រមនិយាយគ្នាតាមសម្រួល។

ប្រភពដដែលបាននិយាយថា មូលហេតុដែលធ្វើឲ្យនាងឆេះដុំ បណ្ដាលមកពីបុរសម្នាក់ ដែលជាភ្ញៀវកិត្តិយសចូលរួមពិសាភោជនីយហា បានស្រវឹង រួចចូលមកកៀកស្មារនាង ហើយនិយាយថា «តោះ !ច្រៀងជាមួយបង» ទើបធ្វើឲ្យនាងខឹងដាច់ក្បាលដាច់កន្ទុយ ព្រោះជាតារាចម្រៀងល្បី មានមុខមានមាត់ មានកិត្តិយស ក្នុងនាមជាស្ត្រីខ្មែរ មិនមែននរណា ក៏ឱបបាន និងកៀកកើយបានតាមចិត្តនោះទេ។

ដោយសារកំហឹងហាក់កាន់តែឆេះងំខ្លាំង សុគន្ធ និសា គ្រោងប្ដឹងប្ដល់ជាមួយបុរសដ៏ព្រហើននោះ ទៀតផង ប៉ុន្តែក្រោយមកកូនកម្លោះ បានសម្រួលនាង ក៏ត្រជាក់ចិត្តហើយឈប់ប្ដឹង។ នាងបានព្រមានបុរសដ៏ព្រហើយនោះយ៉ាងចាស់ដៃ ព្រោះនាងមកច្រៀង មិនអាចទទួលយកសកម្មភាព អសីលធម៌ណាមួយបានឡើយ។

ជុំវិញរឿងរ៉ាវ ដ៏រសើបនេះ តារាចម្រៀង សុគន្ធ និសា មិនអាចសុំការបំភ្លឺពីបានទេ ខណៈដែលទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយពីការចាកចេញពីផលិតកម្មថោនរួចមក កញ្ញា សុគន្ធ និសា ក៏វិលត្រលប់មកជ្រកកោណ ក្នុងផលិតកម្មចាស់វិញ គឺរស្មីហង្សមាស ដែលការវិលត្រលប់នេះ កញ្ញាក៏បានចេញបទចម្រៀងជាបន្ដបន្ទាប់ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដូចជា បទ មាតាដៃមួយរយ ជាដើម។

ក្រោយពីចេញបទនេះដែរ កញ្ញា សុគន្ធ និសា ក៏បានចេញបទថ្មីដែលមានចំណងជើងថា <<មនុស្សអស់តម្លៃ>> ដែលទើបតែបង្ហោះឡើងនៅក្នុងបណ្ដាញសង្គម និងបទនេះបានស្រូបយក ការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ជាពិសេសអ្នកគាំទ្រតែម្ដង។ សម្រាប់បទនេះផ្ទាល់ គឺជាស្នាដៃបទថ្មីរបស់កញ្ញា សុគន្ធ និសា ​និងមាននិពន្ធទំនុកច្រៀង និង Melody ដោយ ទ្រី សក្កដា ខណៈនិពន្ធបទភ្លេងវិញ ដោយ តូណូ។ ចុចមើលវីដេអូ៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា