ភ្នំពេញ៖ កម្មវិធីស៊ីអារម្មណ៍ របស់ស្ថានីយ៍ទូរទស្សន៍ PNN គឺជាកម្មវិធីសន្ទនាបែបកម្សាន្តលេងសើចស៊ីអារម្មណ៍ កំពុងនិយម ដែលជាទូទៅអញ្ជើញចូលរូមពីសំណាក់តារាកិត្តិយស មានដូចជាសិល្បករ តារាកំប្លែង និងកីឡាករ ជាដើម។

កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះផងដែរ កម្មវិធីបានអញ្ជើញ អត្តពលិកហែលទឹកដ៏ល្បីមួយរូបជាភ្ញៀវកិត្តិយស ដែលប្រិយមិត្តច្បាស់ជាស្គាល់ហើយ គឺ កីឡាការិនី ហែមថុន វិទីនី។

យ៉ាងណាមិញ នៅក្នុងកម្មវិធី  គឺតម្រូវឲ្យតារាកិត្តិយស ឡើងច្រៀងនូវចម្រៀងមួយបទ ទៅពីរបទ ដើម្បីចែករំលែកជាការកម្សាន្តជូនអ្នកទស្សនា ដោយក្នុងនោះ កីឡាការិនីវ័យក្មេងរូបនេះ បានបង្ហើរសំនៀងរបស់ខ្លួន ក្នុងបទ «ទីនេះមានមនុស្សខូចចិត្ត» ដែលធ្វើឲ្យអ្នកគាំទ្រប្លែកអារម្មណ៍តែម្តង ព្រោះធ្លាប់តែឃើញ កីឡាការិនីរូបនេះប្រកួតប្រជែងតែនៅក្នុងទឹក។

បន្ទាប់ពីបានសម្តែងនូវចម្រៀងមួយបទនេះចប់ វិទីនី ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនានៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយមួយចំនួននិយាយថា កីឡាការិនីរូបនេះពូកែសម្តែង និងចូលតួបានល្អ ពិតជាស៊ីអារម្មណ៍មែន ៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនា កីឡាការិនី ហែមថុន វិទីនី ច្រៀងបទ «ទីនេះមានមនុស្សខូចចិត្ត» ទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កីឡាការិនីហែលទឹក ហែមថុន វិទីនី ឈ្នះ មេដាយមាស៤ ម្នាក់ឯង ក្នុងការប្រកួតកីឡាជាតិ។ ការប្រកួតកីឡាជាតិនៃវិញ្ញាសាហែលទឹកទាំងផ្នែកបុរស និងផ្នែកនារី បានបញ្ចប់ហើយ នៅមជ្ឃមណ្ឌលកីឡាហែលទឹកតេជោសែន ស្ថិតក្នុងខេត្តកំពង់ចាម។

ក្នុងនោះ កីឡាការិនី ហែមថុន វិទីនី ដែលតំណាងឲ្យក្រសួងមហាផ្ទៃ បានឈ្នះនូវមេដាយមាសចំនួន៤ម្នាក់ឯង នៅក្នុងការប្រកួតកីឡាជាតិឆ្នាំ២០១៦។

ទន្ទឹមនឹងនេះ  កីឡាការិនីរូបនេះ ក៏បានថ្លែងប្រាប់នៅក្នុងគណនីបណ្តាញសង្គមរបស់នាងផងដែរថា «ការប្រកួតរបស់ខ្ញុំគឺបានបញ្ចប់ហើយ។ ដំណឹងល្អសម្រាប់ក្រុមក្រសួងមហាផ្ទៃ គឺខ្ញុំឈ្នះមេដាយមាសចំនួន៤» ។

ជាមួយនឹងជ័យជំនះមេដាយមាសចំនួន៤ វិទីនី ក៏បានទទួលការអបអរសាទរពីសំណាក់អ្នកគាំទ្រជាច្រើននាក់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ 

គួរបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃស្ថិតក្នុងចំណាត់លេខ២ នៃតារាងមេដាយសរុប ខណៈរាជធានីភ្នំពេញនាំមុខ ឈរលេខ១៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]