ភ្នំពេញ៖ បន្ទាប់ពីលោក ម៉ា ដូណា កើតទុក្ខមិនសុខចិត្ត រហូតដល់ថ្នាក់ចេញវីដេអូឃ្លីប យំសម្រក់ទឹកភ្នែករហេមរហាម ទាក់ទងទៅនឹងកម្មវីធី ប្រកួតប្រជែងសមត្ថភាពសិល្បៈ Apsara Award 2016 ដែលបានផ្តល់ពានរង្វាន់ឲ្យរូបលោក ហាក់បីដូចជាមិនសមស្រប ទៅនឹងទេពកោសល្យ បូកផ្សំទៅនឹងប្រជាប្រិយភាព ដែលរូបលោកមាននោះ ជាហេតុធ្វើឲ្យតារាសម្តែងជើងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា មិនស្រណុកខ្លួនចេញមុខ បកស្រាយឲ្យលោក ម៉ាដូណា បានដឹងផងដែរ។  

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញសារដ៏វែង អន្លាយមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់ ដើម្បីជាការឆ្លើយតបទៅកាន់ លោក ម៉ា ដូណា ក្នុងន័យឲ្យលោក ម៉ា ដូណា តារាកំប្លែងមិនចេះរីងស្ងួតរូបនេះ មានការគិតពិចារណាជាថ្មីម្តងទៀតផងដែរ។

ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសាររំលេចថា «យល់ច្រឡំហើយ Madona ពានប្រជាប្រិយភាព គឺបានមកដោយការ Vote (បោះឆ្នោត) តាមប្រព័ន្ធទូរស័ព្ទ ដែលទស្សនិកជន គេពេញចិត្តតារាណាម្នាក់ មិនមែនបានដោយការធ្វើអោយបរិយាកាស សប្បាយរីករាយក្នុងពេលថតកម្មវិធី ដែលមានតែគ្នាឯងនោះទេ។ បើអញ្ចឹងមែន តើអ្នកផលិតកម្មវិធីគេរៀបចំ អោយបេក្ខជនមានស្លាកសញ្ញាសំគាល់ខ្លួនធ្វើអី? យល់ច្រឡំហើយ កុំគិតអញ្ចឹង សុទ្ធតែគ្នាឯងទេ ចង់ចាញ់ចង់ឈ្នះធ្វើអី បើបងមានចរិកបែបនេះមែន គឺបងច្បាស់ជាកើតទុក្ខមិនសុខចិត្ត នឹងកម្មវិធីមួយចំនួនទៀតហើយ។ សុទ្ធតែអ្នកសិល្បៈគ្នាយើងទេ មិនគួរមានរឿងអញ្ចឹងសោះ អោយតែបែបនេះមែន សិល្បៈបរទេសកាន់តែវាយលុកហើយ។ ទស្សនិកជនយើងកំពុងតែ មិនចូលចិត្តអ្នកសិល្បៈឯងផង បើពួកយើងចេះតែបែបនេះទៀត គឺពួកគាត់ច្បាស់ជាកាន់តែ វាយប្រហារខ្មែរគ្នាឯងទៀតហើយ។ តើយើងម្នាក់ៗចង់បាត់បង់សិល្បៈខ្លួនឯងទេ បើពួកយើងមិនចេះសាមគ្គីគ្នា? តើអ្នកណាមកសាមគ្គីជាមួយយើង?» ។ 

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា