នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១២ បើគេក្រលែកមើល ចំណាត់ថ្នាក់គេហទំព័រ ដែលគេពេញនិយមជាងគេ នៅស្រុកខ្មែរ តាម Alexa.com (សូមចុច http://www.alexa.com/topsites/countries/KH  ដើម្បីបញ្ជាក់ ពីចំណាត់ថ្នាក់) យើងឃើញថា Khmerload ឈរលំដាប់លេខ៥ ក្រោយគេហទំព័រ Facebook.com Youtube.com Google.com.kh និង Google.com។ តែអ្វីដែលគួរអោយ ចាប់អារម្មណ៏នោះ គេហទំព័រ Khmerload.com ឈរនៅលើ Yahoo.com ទៅទៀត។ នេះបានន័យថា នៅប្រទេសកម្ពុជា Khmerload មានអ្នកទស្សនាគេហទំព័ររបស់ខ្លួន ច្រើនជាង Yahoo ទៅទៀត។ នេះពិតជា មោទនភាពដល់ ប្រជាជនខ្មែរ ដែលមាន គេហទំព័រមួយ អាចឈ្នះ គេហទំព័រលំដាប់ពិភពលោក ក្នុងទឹកដីសុវណ្ណភូមិនៃយើង។

 

បើសិនជាគេដកចេញនូវ គេហទំព័របរទេស ពីចំណាត់ថ្នាក់គេហទំព័រនៅប្រទេសកម្ពុជា គេសង្កេតឃើញថា Khmerload.com ឈរលំដាប់លេខ១។ សូមបញ្ជាក់ថាចំណាត់ថ្នាក់នេះ បានបង្កើតដោយ ក្រុមហ៊ុន Amazon.com (Alexa.com ស្ថិតនៅក្រោម Amazon) ដែលមានចំណូលសរុប ដល់ទៅ ៤៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។ ដូច្នេះមិនមែន Khmerload ជាអ្នកបង្កើតចំណាត់ថ្នាក់នេះទេ មិនដូចការយល់ច្រលំរបស់អ្នកខ្លះ។ សំរាប់ការ យកព័ត៌មានពីប្រភពទទៃទៀត មកដាក់នៅក្នុងKhmerload គឺសុទតែមានការទិញសិទ្ធច្បាស់លាស់។ ហេតុនេះហើយ ប្រិយមិត្ត ប្រកត់ជាបានឃើញពាក្យ "ផ្តល់សិទ្ធ" នៅអត្ថបទដកស្រង់និមួយៗ។ តាមទិន្នន័យពី Google ( ក្រុមហ៊ុន google.com ដែលមានចំណូលសរុប ដល់ទៅ ៣៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ) Khmerload កំពុងតែបម្រើប្រិយមិត្តដល់ទៅជាង ២លាននាក់។ ខាងក្រោមជាចំណាត់ថ្នាក់គេហទំព័រធំទាំង១៥ នៅប្រទេសកម្ពុជា ផលិតដោយ Alexa.com (ដកគេហទំព័របរទេសចេញ) នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១២។

1. Khmerload.com

2. Dap-news.com

3. Sabay.com.kh

4. Kohsantepheapdaily.com.kh

5. Lookingtoday.com

6. Littlefashion.asia

7. Camnews.com.kh

8. Khmer79.com

9. Cen.com.kh

10. Khmer24.com

11. Camhr.com

12. Cam111.com

13. Bongthom.com

14. Khmer4ever.com

15. Ant.com.kh

 

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]