ភ្នំពេញ៖ តាមរយៈព័ត៌មាន ក៏ដូចជាវីដេអូមួយចំនួន ដែលបានបង្ហោះឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អាចមានព័ត៌មានពិត និងមិនពិតដែលធ្វើអោយប្រិយមិត្តពិបាកក្នុងការបែងចែក អោយច្បាស់ថាមួយពិត និងមួយណាមិនពិត។

ជាក់ស្តែងថ្មីនេះៗអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាតារាជើងចាស់មួយរូប ហើយអ្នកនាងក៏កំពុងនឹងមមាញឹកទាំងការងារសិល្បៈ និងជំនួញផ្ទាល់ខ្លួនផងនោះ បានសំដែងអារម្មណ៍មិនពេញចិត្ត នឹងវីដេអូមួយដែលបានលើកឡើងថា មានថ្នាំធ្វើពីកន្សែងជូតមាត់អោយយើងប្រុងប្រយ័ត្នទាំងអស់គ្នា។ បើតាមការបង្ហាញនៅក្នុងវីដេអូ បានឲ្យឃើញថា ថ្នាំមួយគ្រាប់ៗ ត្រូវបានខ្ចប់ដាក់ក្នុងថង់ប្លាស្ទិច ក្រោយពីបានយកទៅដាក់ក្នុងទឹកក៏ក្លាយទៅជាកន្សែងត្រជាក់ តែបើតាមការឲ្យដឹងពីអ្នកនាងចន ច័ន្ទលក្ខិណាការពិតវាមិនមែនជាថ្នាំអ្វីទេ វាជាកន្សែងត្រជាក់ម្យ៉ាង ដែលគេផលិតវាឡើងឲ្យមានរាងតូចបែបនេះ ដើម្បីមានភាពងាយស្រួលដាក់តាមខ្លួន មិនតែប៉ុណ្ណោះអ្នកនាងបានបន្ថែមទៀតថាសូម្បីតែម៉ាសបិទមុខបច្ចុប្បន្ននោះ ក៏គេមានធ្វើវាអោយតូចរបៀបនេះដែរ។

ជាមួយនឹងការបង្ហោះវីដេអូនេះដែរ អ្នកនាងចន ច័ន្ទលក្ខិណា ហាក់សម្ដែងអារម្មណ៍មិនពេញចិត្តជាខ្លាំង ដោយបានលើកឡើងដែរថា តើការផុសវីដេអូ បំពុលសង្គម និង បំផ្លើសការពិតរបៀបនេះនឹងបានផលអ្វីមកវិញ?

ខាងក្រោមនេះជាការលើកឡើងនៃការមិនពេញចិត្ត ចំពោះវីដេអូបំពុលសង្គមមួយនេះ៖

«អ្នកផុសនេះចង់បានអ្វីអោយប្រាកដ ? ចូលចិត្តបំពុលសង្គមមនុស្សដោយបំផ្លើសម៉្លេះ ? គិតថាមនុស្សសព្វថ្ងៃគេល្ងង់ ? ចុះបើគេដឹងពីការភូតកុហករបស់អ្នក តើអ្នកណាជាមនុស្សល្ងង់ពិតប្រាកដ ? កុំចេះតែបែកធ្លាយហើយកុំចេះតែនិយាយបើមិនដឹង គេផលិតកន្សែងត្រជាក់អោយមានរូបរាងតូចបែបនេះដើម្បីអោយងាយស្រួលដាក់តាមខ្លួន សូម្បីតែម៉ាសបិទមុខក៏គេធ្វើចឹងដែលឥឡូវបើមិនដឹងសូមកុំនិយាយដូចដឹងច្បាស់

ហើយថ្នាំក៏មិនដែលឃើញគេស្រោបថង់ ឬ ក៏ វេចខ្ចប់បែបនេះដែរ» 

ខាងក្រោមនេះជាវីដេអូ ដែលថាមានថ្នាំធ្វើពីកន្សែងត្រជាក់៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា