ភ្នំពេញ៖ លោកគ្រូស្ទាវ ឬហោរាអគ្គីនេត្រ បច្ចុប្បន្នកាន់តែបានធ្វើឱ្យមហាជនទាំងក្នុង និងក្រៅសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយភាពល្បីល្បាញនេះ ក៏បានបណ្តាលឱ្យ នេនទុំ ដែលគ្រប់គ្នាធ្លាប់តែបានស្គាល់ថា គឺគាត់ជាតារាចម្រៀងរ៉េបមួយដួង នៅក្នុងពិភពសិល្បៈខ្មែរ ក៏បានធ្វើដំណើរស្កាត់ទៅជួបជាមួយលោកគ្រូហោរាអគ្គីនេត្រផ្ទាល់ កាលពីថ្ងៃទី៧ ធ្នូកន្លងទៅនេះ។

មិនតែប៉ុណ្ណោះ ក៏មានវត្តមានរបស់ ឌីជេតាប៊ុយ ជាអ្នករៀបចំផ្តួចផ្តើមកម្មវិធី ពេញចិត្តឬអត់? ទៅជួបលោកគ្រូស្ទាវនោះផ្ទាល់ដែរ ថែមទាំងមានគម្រោងយក គ្រូអគ្គីនេត្រ រូបនេះ ឡើងកម្មវិធី ពេញចិត្តឬអត់? របស់ស្ថានីយ៍ទូរទស្សន៍ MY TV ទៀតផងនៅក្នុងសប្តាហ៍នេះ។

ប៉ុន្តែបន្ទាប់ពីមានការសម្តែងចេញមក នូវភាពមិនពេញចិត្ត ពីសំណាក់អ្នកលេងបណ្តាសង្គមហ្វេសប៊ុកទាំងឡាយថា មិនគួរយកលោកគ្រូម្នាក់នេះទៅបង្ហាញនៅក្នុងកម្មវិធីទូរទស្សន៍ទេ ព្រោះនឹងនាំឱ្យកម្មវិធីនោះបាត់បង់ប្រជាប្រិយភាព។ ដូច្នេះដោយសារតែមានការបញ្ចេញមតិយោបល់ស្របគ្នាជាច្រើន ខាងទូរទស្សន៍ MY TV ក៏បានរំសាយចោលគម្រោងហើយ នេះបើយោងតាមការបកស្រាយរបស់នេនទុំ នៅក្នុងវីដេអូឃ្លីប ។

ទន្ទឹមគ្នានេះដែរ ទើបនេះជាមូលហេតុដែលនាំឱ្យ នេនទុំ បញ្ចេញវីដេអូបកស្រាយសកម្មភាពថ្ងៃ ដែលលោកបានទៅជួបជាមួយគ្រូអគ្គីនេត្រផ្ទាល់ ហើយតាមរយៈវីដេអូ នេនទុំ បានបកស្រាយយ៉ាងច្បាស់លាស់ ពីបំណងដែលខ្លួនបានទៅរកលោកគ្រូនៅថ្ងៃនោះ ហើយក៏ចង់បង្ហាញថា នេនទុំមិនបានជឿលើមន្តអាគមរបស់គ្រូអគ្គីនេត្រ នោះឡើយ។ គួរឱ្យដឹងផងដែរថា លោកគ្រូនេះក៏ធ្លាប់បានប្រកាសចង់ជួបជាមួយ Pey Pey Dy តារាហ្វេសប៊ុកដែលធ្លាប់បានឌឺដងឱ្យខ្លួនផងដែរ ប្រសិនបើបានឡើងក្នុងកម្មវិធី ពេញចិត្តឬអត់?៕

ចង់ដឹងច្បាស់ តោះទស្សនាវីដេអូឃ្លីបដែលនេនទុំបានបកស្រាយទាំងអស់គ្នា៖

នេនទុំ
លោកគ្រូ អគ្គីនេត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ