ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានដឹងហើយថា កញ្ញា ដេននី ក្វាន់ និង សេង សូណាសុទ្ធសឹងជាសិល្បៈការនី ដែលនិយមស្លៀកពាក់បែបស៊ិចស៊ី ដែលធ្វើអោយប្រិយមិត្តមួយចំនួនជាពិសេសបុរសៗ ចាប់អារម្មណ៍ជាខ្លាំងទៅលើសម្រស់ និងដងខ្លួនរបស់ពួកគេទាំងពីរ។

ស្រាប់តែថ្មីៗនេះបើតាមប្រភពព័ត៌មានពីក្នុងស្រុកមួយ បានឲ្យដឹងថាកញ្ញា សេង សូណា បានបញ្ចេញពីការរិះគន់ទៅលើ ការថតបែបស៊ិចស៊ីរបស់កញ្ញា ដេននីក្វាន់ ថាការថតរូបស៊ិចស៊ី និងផុសលើបណ្តាញសង្គមហ្វេសប៊ុក វាជារឿងអត់ប្រយោជន៍ ដែលផ្ទុយស្រលះពីកញ្ញាសេង សូណា សុខចិត្តថតកុន ទោះជាឲ្យស្រាតក៏ហ៊ានដែរ។ 

ក្រោយពីទទួលបានព័ត៌មាននេះ កញ្ញាដេននី ក្វាន់ ក៏មិនបង្អង់ហើយបានតបទៅវិញដែរថា កញ្ញា សេង សូណា និយាយអោយគេមិនមើលខ្លួនឯង ទោះកញ្ញាដេននី ក្វាន់ និយមថតរូបស៊ិចស៊ី ប៉ុន្តែកញ្ញានិយមថតតែម្នាក់ឯង មិនចូលចិត្តថតបែបស្រើបស្រាល និងមានដៃគូជាបុរសអោបថើបនោះឡើយ។ ដេននី ក្វាន់ បន្ថែមទៀតថា កញ្ញាមិនខ្វល់ពីអ្នកដទៃគិត យ៉ាងមិចនោះទេ សំខាន់កញ្ញាស្គាល់ខ្លួនឯងច្បាស់ ហើយរូបកញ្ញាក៏មិនបាន យកសិល្បៈជាខែលនោះដែរព្រោះកញ្ញាមានមុខរបរ និងការងាររបស់ខ្លួនផ្ទាល់។

ខាងក្រោមនេះដែរ ជាសារដែលកញ្ញាដេននី ក្វាន់ បានបង្ហោះឆ្លើយតបទៅនឹងការរិះគន់របស់កញ្ញាសេង សូណា៖

«គីងគក់លក់ថ្នាំស្រែង

បងសេងសូណានិយាយត្រូវតែគាត់ភ្លេចមើលខ្លួនគាត់ហើយ. សូមមិត្តជួយមើលទៅថាអ្នកណាស៊ិចស៊ីជាងអ្នកណា? សំរាប់ខ្ញុំគឺខ្ញុំចូលចិត្តថតរូបស៊ិចស៊ីតែលក្ខណះតែម្នាក់អែងទេ គឺខ្ញុំមិនចូលចិត្តថតរូបស៊ិចស៊ីបែបប្រុសនឹងស្រីអោបថើបគ្នាបែបស្រើបស្រាលនោះទេ ទោះខ្ញុំស៊ិចស៊ីតែខ្ញុំក៏ប្រកាន់នឹងស្រលាញ់ខ្លួនរបស់ខ្ញុំដែលមិនមែនចេះតែអោយប្រុសអោបថើបហើយថតបង្ហោះនោះទេ. ខ្ញុំមិនខ្វល់នោះទេសំខាន់ខ្ញុំដឹងខ្លួនខ្ញុំច្បាស់ជាងអ្នកណាទាំងអស់ អ្នកខ្លះយកម្រាមដៃមួយមកចង្អុលខ្ញុំតែគេប្រហែលមិនបានគិតនោះទេថាម្រាមដៃបីទៀតគឺចង្អុលខ្លួនអែង.ចឹងហើយសូមមនុស្សមួយចំនួនមុននឹងហារមាត់រិះគន់នរណាម្នាក់ចូលមើលខ្លួនអែងអោយគ្រប់ជ្រុងជ្រោយសិនថាខ្លួនអែងនឹងបានល្អជាងគេហើយឬនៅ. ខ្ញុំមិនបានយកសិល្បះធ្វើជាខែលទេព្រោះខ្ញុំមានមុខរបរនឹងការងាររបស់ខ្ញុំ...!» 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការលើកឡើងរបស់អ្នកទាំងពីរ?

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថាថ្មីៗនេះកញ្ញាដេននីក្វាន់ បានបង្ហាញរូបរាងកាយ ស៊ិចស៊ីធ្វើឲ្យបុរសៗ លេបទឹកមាត់មិនស្ទើរ ហើយពោលថា «កុំស្រលាញ់រូបរាងកាយរបស់ខ្ញុំ ព្រោះវានឹងស្វិតជ្រីវជ្រួញ នៅថ្ងៃណាមួយមិនខាន មានតែចិត្តរបស់ខ្ញុំទេ ដែលស្ថិតនៅជាមួយ ខ្ញុំជារៀងរហូត!»។

ក្នុងការបង្ហាញរូបរាងកាយ ស៊ិចស៊ីនេះដែរ ក្រសួងវប្បធម៌ ត្រៀមកោះហៅលើកទី២។ កញ្ញា ដេននីក្វាន់ តារាសម្តែងស្រីនិយម លេងខ្លួនស៊ិចស៊ី និងធ្លាប់បានក្រសួងវប្បធម៌ ហៅទៅណែនាំរួចមកហើយនោះ បានបង្ហាញរូបរាងកាយស៊ិចស៊ី ធ្វើឲ្យបុរសៗលេបទឹកមាត់ មិនស្ទើរ ដោយគ្រាន់តែឃើញភ្លាម មានមិត្តជាច្រើននាក់ មានការពេញចិត្ត ពេញថ្លើម យ៉ាងខ្លាំង ចំពោះបង្ហាញរបស់នាង ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់