ខេត្ត​កំពត ៖ ​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​​ដោយ​សារ​ការ​ប្រចណ្ឌ​​​ប្រពន្ធ​របស់ខ្លួន​ជា ​មួយ​នឹង​​បង​ធម៌​​ជា​ម​ន្ត្រីន​គរបាល​ម្នាក់​​​កាល​ពី​វេលា​ម៉ោង​​១១​និង​​ ​៣០​នាទី​យប់​ថ្ងៃទី​​២៧ កុម្ភៈ ​​២០១២ ក្នុង​​ភូមិ​​ទ្វីខាង​ត្បូង សង​្កាត់​​អណ្តូង​ខ្មែរ ​បណ្តាល​ឱ្យ​​​ប្រពន្ធ​រង​នូវ​ទារុណ​កម្ម​​យ៉ាងខ្លាំង ឯ​​បង​ធម៌​​ត្រូវបាន​ជន​ដៃ​ដល់​​ទាញ​កាំបិត​​កាប់​​ផ្ទួន​​ៗចំនួន​៧​កាំបិត​ បណ្តាល​ឱ្យ​​របួស​ធ្ងន់​ធ្ងរ​ ។

តាម​សម្តី​​ជនរងគ្រោះ​​ឈ្មោះ​ហង្ស ​វ៉ាន់ ភេទ​ប្រុស អាយុ​​៥០ឆ្នាំ ​ជា​មន្ត្រី​នគរបាល​​ពាក់​ស័ក្តិ​បី​ និង​ជា​បង​ធម៌​​របស់​ជន​ដៃ​ដល់​​បាន​​ឱ្យ​កោះ​សន្តិ​ភាព​​ដឹងថា មុន​ពេល​កើត​ហេតុ​​ខ្លួន និង​ឈ្មោះ​សុខ ទីន ​ជា​ជន​ដៃ​ដល់​​ ព្រម​ទាំង​​ស្ត្រី​រង​គ្រោះ​​​ឈ្មោះ​សួន ចិន្តា ​ជា​ប្រពន្ធ​ជន​ដៃ​ដល់​បាននាំ​គ្នា​​ទៅ​ចូល​រួម​​ពិធីជប់​លៀង​​ផឹក​​ទឹក​ ត្នោត​​​​ជូរ និង​ច្រៀង​​ខារ៉ា​​អូខេ​​​នៅ​​​​​​​​​​​​​​​​ផ្ទះ​​មិត្តភក្តិ​​​ជា​គ្រូ​​ប ​ង្រៀន​ម្នាក់​​​ស្ថិត​​​នៅ​ឃុំ​​ជុំ​គ្រៀល ​ស្រុក​ទឹក​ឈូ ។ ​​ក្រោយ​ពី​ហូប​ចុក​​ច្រៀង​លេង​បាន​មួយ​សន្ទុះ​​ឈ្មោះ​​ទីន ក៏​លួច​ចេញ​​ទៅ​ផ្ទះ​មុន​ដោយ​ពុំ​បាន​​​នាំ​ប្រពន្ធ​​ទៅ ជា​មួយ​​ទេ ​រហូត​​ដល់​ម៉ោង​១១​និង​១០​នាទី​  ទើប​​ច​ប់​​កម្ម​វិធី​ ហើយ​​ខ្លួន​ក៏​ជូន​​​ប្អូន​ធម៌​​ទៅ​​ផ្ទះ​​ ។ គ្រាន់តែ​​​ជូន​ប្អូន​​ដល់​ផ្ទះ​ភ្លាម​​​ជនដៃ​ដល់​ក៏​​​​ចាប់​ផ្តើម​​​វាយ​ ទាត់​ធាក់​​ប្រពន្ធ​យ៉ាង​​ចាស់​ដៃ​ ។ ឃើញ​ដូច្នេះ​​​ខ្លួន​​ក៏ស្ទុះ​​ទៅ​​ឃាត់ ព្រមទាំង​​អង្វ​រ​អ្នកទាំងពីរ​​ថា កុំ​វាយ​គ្នា​​ ខុសត្រូវ​អ្វី​និយាយ​គ្នា​​តាម​សម្រួល​ទៅ។ និយាយ​មិន​ទាន់​ចប់​​ផង ឈ្មោះ​សុខ ទីន ឈប់​វាយ​​ប្រពន្ធ​​ក៏​ទាញ​កាំបិត​​​​ប៉័ង​តោ​​កាប់​ក្បាល​លោក​​ផ្ទួនៗ​​ ចំនួន​៧​កាំបិត​បែក​​ឈាម​​ហូរ​ស្រោច​ពេញ​​​ខ្លួន​ រួច​រត់​គេច​ខ្លួន​បាត់​ពីកន្លែងកើតហេតុ​​ទាំង​យប់ ។

ក្រោយ​ពេល​​កើតហេតុ​កម្លាំងនគរបាល​​​ប៉ុស្តិ៍​​​បាន​​ បញ្ជូន​ជន​រងគ្រោះ​ទៅពេទ្យ​​ ដើម្បី​សង្គ្រោះ​។ ​រីឯ​ស្ត្រី​ជា​​ប្រពន្ធ​​រ​បស់​ជន​​​ដៃដល់​ត្រូវ​នគរ​បាល​​​បាន​នាំ​​ទៅ​​ ប៉ុស្តិ៍​​​ដើម្បី​សួរ​នាំ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]