ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង និងល្បីថាជាអ្នកមេម៉ាយចាយរាងដ៏ស្រស់ស្អាត និងជាពិធីការិនីដែលមានឈ្មោះល្បី ប្រចាំនៅស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានប្អូនស្រីបង្កើតរបស់នាង កញ្ញា សុខ សោម៉ារង្សី ប្រាប់ថា កំពុងតែមានជម្ងឺផ្តាសាយធំជិតមួយអាទិត្យហើយ ព្រោះតែរវល់តែខិតខំធ្វើការងារខ្លាំងពេក មិនបានសម្រាកឱ្យបានគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ សោម៉ារង្សី ក៏បានសំណូមពរឱ្យមិត្តៗអ្នកគាំទ្រទាំងអស់ របស់បងស្រីនាង ជូនពរអ្នកនាង សុខ សោម៉ាវត្តី ឱ្យបានឆាប់ជាពីជម្ងឺនេះផងដែរ។

ចុះប្រិយមិត្តវិញ នរណាខ្លះជា ក្រុមអ្នកគាំទ្រ (Fans) របស់អ្នកនាងសុខ សោម៉ាវត្តី? កុំភ្លេចជួយជូនពរនាងឱ្យឆាប់ជាពីជម្ងឺផងណា។

រំលឹកទៅដល់ព័ត៌មានចាស់ឯណោះវិញ កាលពីពេលកន្លងទៅថ្មីៗ តារាសម្តែងស្រីស្រស់ស្អាតរូបនេះ ក៏បានទម្លាយវីដេអូ ជាមួយនឹងតារាសម្តែងប្រុសជំនាន់ក្រោយដ៏ស្រស់សង្ហាគឺលោក លី វ៉ាហេទ ដែលបានធ្វើឱ្យប្រិយមិត្តរបស់នាង គិតថាមិនចង់ជឿ សោះថា ពួកគេទាំងពីរនាក់មិនមែនជាសង្សារនឹងគ្នា ព្រោះបន្ទាប់ពីបានចាប់ដៃគ្នាជាដៃគូសម្តែងយ៉ាងសាកសមនៅក្នុងរឿង «ខូចចិត្តអាជីព» របស់ផលិតកម្មរ៉ុកមក គេតែងសង្កេតឃើញថា សុខ សោម៉ាវត្តី ជារឿយៗបានបង្ហាញភាពស្និទ្ធស្នាលជាមួយ លោកលី វ៉ាហេទ ដូចជាគូស្នេហ៍នឹងគ្នាយ៉ាងដូច្នោះដែរ។

បច្ចុប្បន្នក៏មានប្រិយមិត្តអ្នកគាំទ្ររបស់អ្នកនាង សុខ សោម៉ាវត្តី មិនតិចនាក់នោះដែរ ដែលមានបំណងចង់ឱ្យតារាសម្តែងទាំងពីរដូងនេះ ស្រលាញ់គ្នាពិតមែននៅក្នុងជីវិតស្នេហាក្រៅឆាកតែម្តង។ ប៉ុន្តែរឿងរ៉ាវយ៉ាងណាបន្តទៅមុខទៀតនោះ តារាទាំងពីរដួងនៅមិនទាន់បង្ហាញឱ្យជាក់លាក់នៅឡើយទេ ថាពួកគេអាចនឹងក្លាយទៅជាគូស្នេហ៍ពិតប្រាកដបានដែរឬក៏អត់ទេ៕ 

កញ្ញា សុខ សោម៉ារង្សី
អ្នកនាង សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី