ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ រឿងរ៉ាវរបស់លោកគ្រូវ័យក្មេង ដែលមានរហ្សសនាមថា លោកគ្រូហោរាអគ្គីនេត្រ គឺមិនចេះចប់ មិនចេះហើយ កាន់តែល្បីខ្លាំង រហូតដល់កម្មវិធីពេញចិត្ត ឬអត់ ហៅលោកគ្រូ ទៅចូលរួមកម្មវិធីនៅថ្ងៃអាទិត្យនេះទៀតផង។

មិនតែប៉ុណ្ណោះ លោកគ្រូហោរាអគ្គីនេត្រ ក៏បានប្រកាសចង់ជួប តារាហ្វេសប៊ុក PeyPey Dy នៅក្នុងកម្មវិធីពេញចិត្ត ឬអត់ផងដែរ ដើម្បីតទល់ជាមួយគ្នា និងចង់សួរសំនួរខ្លះៗ ទៅ PeyPey Dy។ ការចង់ជួបមុខបែបនេះ មកពីកន្លងពេលថ្មីៗ PeyPey Dy តែងតែបង្ហោះវីដេអូ ទាក់ទងនឹងលោកគ្រូជាច្រើន ដែលវីដេអូខ្លះ ជាលក្ខណៈ ន័យបញ្ឈិតបញ្ឈៀង រឺឯវីដេអូខ្លះ គឺលោក បានរិះគន់ ទៅកាន់ហោរាអគ្គីនេត្រចំៗតែម្តង។ 

ប៉ុន្តែទោះបីជា លោកគ្រូកាប់មិនមុតដុតមិនឆេះ ប្រកាសចង់ជួបមុខ PeyPey Dy នាពេលខាងមុខក៏ដោយ ក៏តារាហ្វេសប៊ុក ដែលមានហ្វេន ១លាននាក់នេះ គឺមិនព្រមតាមសំណើររបស់លោកគ្រូ ដោយអះអាងថា រូបលោកផ្ទាល់ គ្មានពេល និងមិនចង់ជួបនឹង លោកគ្រូនោះទេ ។

តារាហ្វេសប៊ុក PeyPey Dy បានសរសេរក្នុងហ្វេសប៊ុកថា "ទាល់តែឡើងកម្មវិធីពេញចិត្តឬអត់ បានសួរចេញមែនទេ លោកគ្រូ? លោកគ្រូ ចង់ល្បីតាមTV ទៀត សំនួរថា ហេតុអ្វីខ្ញុំ ត្រូវជួបមនុស្សដូចលោកគ្រូឯង ទាំងដឹងហើយថា គ្រូឯងបោក ហើយកុំសួរថា ហេតុអ្វី បានជាហ៊ានថាគ្រូឯងបោក? គ្រូឯងដឹងច្បាស់ខ្លួនហើយ ហើយអរគុណដែលចង់ជួប តែសូមមេត្តាផ្អាកការគិត"៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ចំពោះលោកគ្រូហោរាឣគ្គីនេត្រ គ្រូវេទមន្តត្រៃវេទមហាមន្តអាគមខ្មែរដើមនេះដែរ កាលពីម្សិលមិញ គ្រាន់តែ គ្រាន់តែបើកទ្វារអាស្រមភ្លាម ក៏ឃើញប៉ូលីសមកឈរមុខផ្ទះរួចជាស្រេច មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ។ ទន្ទឹមនឹងនេះ ដែរលោកគ្រូស្ទាវហោរាអគ្គីនេត្រ ក៏បានថតរូបប៉ូលីសទាំងនោះ បង្ហោះចូលទៅក្នុងហ្វេសប៊ុករបស់ខ្លួន ដោយសរសេរនៅខាងលើដាក់ថា៖ «ទាំងព្រលឹម ចូលចម្រើនៗ»។

ឃើញទិដ្ឋភាពដូច្នេះ គេនៅមិនទាន់ដឹងប្រាកដនៅឡើយទេថា ប៉ូលីសទាំងអស់នោះមកអាស្រមលោកគ្រូស្ទាវទាំងព្រឹកព្រលឹមយ៉ាងដូច្នេះ មានកិច្ចការអ្វីឱ្យនោះឡើយ។ ចំណែកឯអ្នកលេងបណ្តាសង្គមហ្វេសប៊ុកវិញឆ្ងល់គ្រប់គ្នា ហើយអ្នកខ្លះទៀតក៏បានបញ្ចេញយោបល់ខុសៗគ្នា តាមការយល់ឃើញរបស់ពួកគេ។

គួរឱ្យដឹងផងដែរថា ក្រោយមានលោកអ៊ំម្នាក់ ដែលធ្លាប់ធ្វើជាយោធាកងពិសេស រស់នៅខេត្តពោធិ៍សាត់ បានចេញវីដេអូថា បើគាត់កាប់គ្រូស្ទាវមិនមុតមែន គាត់សុខចិត្តប្រគល់ឡាន ៤៧០ ឱ្យទៅលោកគ្រូជិះទៀតផង បច្ចុប្បន្នលោកគ្រូស្ទាវល្បីមានប័ណ្ឌធានា កំពុងតែធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង និងកាន់តែកក្រើកខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ មិនតែប៉ុណ្ណោះសព្វថ្ងៃនេះ មហាជនទាំងក្នុង និងក្រៅបណ្តាញសង្គមហ្វេសប៊ុក កំពុងតែមានការចាប់អារម្មណ៍ជាមួយនឹង លោកគ្រូស្ទាវហោរាអគ្គីនេត្រមិនតិចនាក់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy