ភ្នំពេញ៖ តារាស្រីចម្រៀងប្រចាំ ផលិតកម្មហង្សមាស អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញអារម្មណ៍ពិត ពេលឃើញតារាស្រីវ័យក្មេង អ្នកនាង សុខ ស្រីនាង ប្រកាសក្តែងៗថា រូបនាង បានស្រលាញ់ និងចូលចិត្ត យក់ ថិតរដ្ឋា តាំងពីក្មេងមកម្លេះ។

ក្រោយពីបានលឺពាក្យសម្តី របស់អ្នកនាង សុខ ស្រីនាង សរសើរមិនដាច់ពីមាត់ បែបនេះ បានធ្វើឲ្យ អ្នកនាង យក់ ថិតរដ្ឋា ទប់អារម្មណ៍មិនជាប់ ក៏បានសរសេរតបយ៉ាងឆាប់រហ័សផងដែរថា "អរគុណអូន! សុខ ស្រីនាង ដែលបានគាំទ្រ និងស្រលាញ់ បងតាំងតែប្អូននៅរៀនរហូតដល់ថ្ងៃនេះ បងក៏ស្រលាញ់ និងចូលចិត្តប្អូនដូចគ្នា ហើយសូមជូនពរឲ្យប្អូន សុខសប្បាយក្នុងក្រុមគ្រួសារទាំងអស់គ្នា និងមានសុខភាពល្អគ្រប់គ្នាផងណាអូន"

នេះជាលើកទីមួយហើយ ដែលដឹងថា អាយដលក្នុងដួងចិត្តរបស់ សុខ ស្រីនាង គឺអ្នកនាង យក់ ថិតរដ្ឋា ហើយមិនតែប៉ុណ្ណោះ រូបនាង តែងយកបទចម្រៀងជាច្រើន របស់ យក់ ថិតរដ្ឋា មកច្រៀងថែមទៀតផង៕ 

យក់ ថិតរដ្ឋា
សុខ ស្រីនាង

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាចម្រៀងកូនពីរ ប៉ុន្តែសម្លេងនៅតែក្រអួនក្រអៅដក់ជាប់ក្នុងបេះដូង អ្នកគាំទ្រជាច្រើននាក់ អ្នកនាង យក់ ថិតរដ្ឋា បានចេញបទថ្មីបែប មនោសញ្ចេតនារបស់ខ្លួនមួយបទទៀតហើយ ដែលមានចំណងជើងថា៖ «ថ្ងៃនេះអ្នកណាខូចចិត្តដូចខ្ញុំ» នៅក្នុងផលិតកម្មហង្សមាស។

តាមរយៈហ្វេសប៊ុកផេករបស់រស្មីហង្សមាសបានឱ្យដឹងថា បទថ្មីរបស់អ្នកនាង យក់ ថិត រដ្ឋា មួយបទនេះ ជាបទចម្រៀងមនោសញ្ចេតនាប្លែក មួយបែបទៀត និយាយពីរឿងវិបត្តិស្នេហាដ៏ក្រៀមក្រំ សោកសៅ លន្លង់លន្លោច រៀបរាប់ពីរឿងស្នេហាពីក្នុងដួងចិត្តនារីម្នាក់ ដែលនឹកទៅដល់សង្សារចាស់ របស់ខ្លួនយ៉ាងកម្សត់ នៅពេលដែលបានឃ្លាតឆ្ងាយពីគ្នាទៅហើយ ដោយសារការមិនយល់ចិត្តគ្នាទៅវិញទៅមក។

អ្នកណាខ្លះយល់អារម្មណ៍មួយនេះ?

បទនេះក៏ត្រូវបានឱ្យដឹងទៀតផងដែរថា និពន្ធឡើងដោយយកលំនាំតាម បទភ្លេងចាស់ របស់លោក ណុប បាយ៉ារិទ្ធិ ដែលមានចំណងជើងថា «ប្រច័ណ្ឌក្នុងចិត្ត»។ ក្រោយចេញបទចម្រៀងថ្មីនេះ មានអ្នកគាំទ្រតារាចម្រៀង សម្លេងស្អក អ្នកនាង យក់ ថិតរដ្ឋា ជាច្រើនបានសម្តែងការពេញចិត្តយ៉ាងខ្លាំង និងបានសរសើរថាបទនេះពិរោះគ្រប់ៗគ្នា ព្រោះនាងច្រៀងច្បាស់ៗល្អ និងមានសម្លេងបង្កប់ទឹកដមទាក់ទាញអារម្មណ៍អ្នកស្តាប់ឱ្យចូលក្នុងសាច់រឿង នៃបទចម្រៀង ជាដើម ជាពិសេសបទថ្មីនេះ គឺបានចាក់ចំបេះដូងអ្នកកំពុងមាន វិបត្តិស្នេហាទាំងអស់គ្នា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា