ភ្នំពេញ៖ ក្រោយពីតារាសម្តែង មាស សម្ផស្ស បានទម្លាយរឿងរ៉ាវ ដែលចោទថា គូដណ្តឹងរបស់នាង បានក្បត់ចិត្តរួចមក បានធ្វើឲ្យកើតជារឿងភ្ញាក់ផ្អើលមួយនៅក្នុងហ្វេសប៊ុក ដែលអ្នកលេងបណ្តាញសង្គម ពិតជាចង់ដឹងថា តើគូដណ្តឹងរបស់នាង បានទៅលួចទាក់ទងនារីរូបណា ទើបធ្វើឲ្យនាងឈឺចាប់ស្អិតទ្រូងយ៉ាងដូច្នេះ?

ពីមួយថ្ងៃទៅមួយថ្ងៃ រឿងក៏កាន់តែធំឡើងៗ ដែលរហូតដល់ពេលនេះ រឿងគ្រប់យ៉ាងត្រូវបានធ្លាយចេញ ដោយគេដឹងគ្រប់ៗគ្នាថា គូដណ្តឹងរបស់នាង បានស្រលាញ់ ជាមួយនឹងនារីរូបណានោះ។ 

បើប្រភពជាក់លាក់មួយបានឲ្យដឹងថា នារីរូបស្រស់ម្នាក់នោះ គឺជាអ្នករាំដែលមានវ័យ មិនដល់១៨ឆ្នាំនោះទេ ហើយរូបនាង បានធ្វើការស្គាល់គ្នា និងស្និទ្ធស្នាលជាមួយនឹង លោក William ដែលជា គូដណ្តឹងរបស់តារាស្រី មាស សម្ផស្ស។

មូលហេតុដែលឈានដល់ ការឈ្លោះប្រកែកគ្នាខ្លាំង រហូតដល់ថ្នាក់ តារាស្រី មាស សម្ផស្ស ហ៊ានទម្លាយរឿងគូដណ្តឹងបែបនេះ មកពីនាង បានឃើញសារដ៏ស៊ីជម្រៅមួយ រវាងនារីវ័យក្មេង និងគូដណ្តឹងរបស់នាង ដែលលើសពីមិត្តធម្មតា។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ  ក្រោយគេផ្ទុះថា នារីវ័យក្មេងម្នាក់​ជាស្រីស្នេហ៍ គូដណ្តឹងរបស់ តារាស្រី មាស សម្ផស្ស​ រូបនាងក៏បានចេញមុខបកស្រាយ និងសូមទោស តាមហ្វេសប៊ុក ដោយសរសេរថា "ដោយសារតែមានការយល់ច្រលំរវាងរឿងអាស្រូវដែលសារព័ត៌មានបានចុះផ្សាយថា នាងខ្ញុំបាន ដណ្តើមបងប្រុស William នោះខ្ញុំសូមចេញមុខមកបកស្រាយ ថាដោយសារការលេង សើចរបស់ខ្ញុំនិងបងប្រុស William ដែលជាស្វាមីរបស់បងស្រី Samphors Meas ដែលមានការខុសឆ្គងពាក្យសម្តីនោះ គ្រាន់តែរឿងយល់ច្រលំប៉ុណ្ណោះ ពួកយើងពុំមានទំនាក់ទំនងស៊ីជម្រៅអ្វីនោះទេ នាងខ្ញុំផ្ទាល់គ្រាន់តែជាប្អូនស្រីប៉ុណ្ណោះ ហើយខ្ញុំពិតជាទទួលស្គាល់ថា chat ទាំងនោះវាបានប៉ះពាល់ដល់ភរិយាគាត់ពិតមែនតែនាងខ្ញុំសូមធ្វើការអភ័យទោស ដល់បងស្រីផងដែរ ដែលធ្វើឲ្យមានការយល់ច្រលំ សង្ឃឹមថារឿងទាំងអស់នឹងបញ្ចប់ត្រឹមនេះ"។ 

នារីវ័យក្មេង ដែលត្រូវគេគិតថា ជាស្រីស្នេហ៍គូដណ្តឹងរបស់ តារាស្រី មាស សម្ផស្ស

ប៉ុន្តែយ៉ាងណាមិញ បើតាមការរៀបរាប់របស់ តារាស្រី មាស សម្ផស្សវិញ គឺនាងបានអះអាងថា មិនបានស្គាល់ ហើយក៏មិនបានចាត់ទុកនារីរូបនោះ ជាប្អូនអ្វីដែរ គ្រាន់តែពេលនោះ នាងចាប់បានសារទាំងអស់ ដែលស្រីក្មេងរូបនោះ និងគូដណ្តឹង បានទាក់ទងគ្នា ហើយទើបផ្ទុះរឿងនេះឡើងមក។ ជាពិសេសនាង ក៏បានបញ្ជាក់ថា គូដណ្តឹងរបស់នាង មិនត្រឹមតែធ្វើបាបចិត្តនាងទេ ថែមទាំងស្តីបន្ទោស យ៉ាងធ្ងន់ធ្ងរដាក់នាងថែមទៀត៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]