ក្រុងប៉ោយប៉ែត ៖ នគរបាល​​ក្រុងប៉ោយ​ប៉ែ​​ត​​បាន​​ឃាត់ខ្លួន​​​យុវ​ជន២នាក់​ ក្នុងករណី​​​​ចាប់​រំលោភ​សេព សន្ថវៈ​​​ក្នុង​​យប់តែមួយ​កាលពីថ្ងៃទី​២៧​​ កុម្ភៈ​​​​​​​ហើយ​នារីរងគ្រោះ​​ក្នុងអំពើ​​ចាប់​រំលោភ​នេះ ​មាន​ម្នាក់ជាស្ត្រីគ និងម្នាក់​​ជាកូន​ជាង​​កាត់ដេរ​​​ ត្រូវ​មេ​ជាង​ចាប់រំលោភ ។

ជនសង្ស័យ​ទាំង២ខាង​លើ ​ម្នាក់ឈ្មោះ​ឆេង ស្នា ​​អាយុ​២២​ឆ្នាំ ​​​មានទីលំនៅ​ភូមិ​​មិត្តភាព ​សង្កាត់ប៉ោយប៉ែត  ក្រុង​ប៉ោយប៉ែត ​​​និង​​ម្នាក់​ទៀត​ឈ្មោះ​រុន ឆៃ អាយុ​២៥ឆ្នាំ ​គ្មានទីលំនៅ​​ពិត​ប្រាកដ​ ជាកម្មករ​​នៅផ្សារ​រុងក្លឿ ប្រទេស​ថៃ។ ​ជនសង្ស័យ​ទាំង២នាក់ ត្រូវ​នគរបាល​​​​ក្រុងប៉ោយ​ប៉ែតធ្វើការ​ឃាត់ខ្លួន​នៅ​ក្នុង​យ​ប់តែមួយ​ដែល​ ឈ្មោះ​​ឆេង ស្នា ​ ឃាត់ខ្លួន​នៅ​​ម៉ោង១០និង៣០​នាទី​ក្នុង​ភូមិ​មិត្តភាព ក្រោយពី​រំលោភកូន​ជាង​កាត់​ដេរ ​របស់ខ្លួនពុំទាន់​បានសម្រេច​ ឯឈ្មោះ​រុន ឆៃ ត្រូវ​ឃាត់ខ្លួននៅវេលាម៉ោង​​​ជាង​៩យប់ ក្រោយពី​​នាំកូនក្រមុំ​​​គេ​ជានារីគ​ទៅ​បាត់​មួយ​យប់ ។

នគរបាល​​ក្រុងប៉ោយប៉ែត​ប្រាប់ថា ជន​ជាប់​ចោទ​​​​ទាំង២ខាងលើ ​មុន​ការ​ឃាត់​​ខ្លួន​ ឈ្មោះ​ឆេង ស្នា ​បានប៉ុនប៉ង​រំលោភ​នាងក្រមុំ​​ម្នាក់​​ជា​កូនជាងកាត់ដេរ​ខ្លួនឯង អាយុ​១៧​ឆ្នាំ ​​ដោយ​​​​ទូរ​ស័ព្ទ​​​ហៅនាង​ឱ្យជួប ព្រោះ​​​ផ្ទះទល់ខ្នង​គ្នា លុះ​នាង​ចេញផុតពីផ្ទះជនសង្ស័យក៏ទាញ​ដៃនាង​ក្រមុំ​​យ​ក​ទៅ​​​រំលោភ​​​ ទាំងកំរោល ​ប៉ុន្តែ​ត្រូវ​នាង​រើ​បម្រះ​រត់រួច ទើបប្តឹង​​អាជ្ញាធរ​ឱ្យ​ឃាត់​ខ្លួន​តែ​ម្តង។ ឯឈ្មោះ​​រុន ឆៃ​ មន្ត្រី​​នគរបាល​​បាន​ប្រាប់​ថា ​ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​​តាម​ពាក្យ​​បណ្តឹង​​របស់​ឪពុក​ម្តាយនាង​​ក្រមុំ​​ ​គម្នាក់​​​​អាយុ​១៨​ឆ្នាំ  បាន​ប្តឹង​ពីឈ្មោះ​រុន ឆៃ ថា បាន​នាំកូនស្រីរបស់ពួក​គាត់​ទៅបាត់មួយយប់ ។ ជនជាប់ចោទ​ជាមេ​ជាង​​​​បាននិយាយថា ​ដោយ​សារ​ខ្លួន​ស្រឡាញ់​​នាង​​ទើ​ប​បង្ខំ​ចិត្ត​​​​​ធ្វើ​បែប​​នេះ ​។  ចំណែក​​ឯ​​ឈ្មោះ​​​រុន ​ឆៃ​ និយាយ​ថា ​​ខ្លួន​ក៏​ស្រឡាញ់​នាង​​​​​ជិត​មួយ​ឆ្នាំ​​​ហើយ ថែម​ទាំង​​​ធ្លាប់​​រស់​នៅ​​ជា​មួយ​គ្នា​​​ជា​ច្រើន​​​​ដង​ទៀត​​​ផង ។​ តាម​ប្រភព​​ពី​មន្ត្រី​នគរបាល​​​​​ប្រាប់​ថា ​បន្ទាប់​ពី​​ចាប់ខ្លួន​ឈ្មោះ​​រុន ឆៃ​ ​​​នាង​គ​ ក៏​បាន​​​ព្យា​យាម​​ចង​ក​ ធ្វើ​អត្ត​ឃាត​​​ ព្រោះ​​តែ​​​ស្រ​ឡាញ់​​បុរស​​​​​​​រុន​ ឆៃ ​នេះ​។

មាន​​​​​ព័ត៌​មាន​​​ថា នៅ​​​​រសៀល​ថ្ងៃទី​​​​២៧ ​កុម្ភៈ ​​ឪ​ពុក​​ម្តាយ​​​នាង​គ​ព្យា​យាម​​​សុំ​ដក​​ពាក្យ​​​បណ្តឹង​​​​វិញ​​ ​ដើម្បី​​​​យក​ទៅ​រៀប​​ការ​​​ឱ្យ​កូន​ស្រី​​​​​របស់​ពួក​​គាត់​ ប៉ុន្តែ​​​ទោះជា​​​​យ៉ាង​​ណា​​ពុំ​បាន​​​ទទួល​​លទ្ធ​ផល​​​ទេ ព្រោះ​​​ជន​​ជាប់​ចោទ​​ទាំង​​២​ត្រូវ​​បញ្ជូន​​ទៅ​ស្នង​ការ​នគរបាល​​​ខេត្ត​ ​ ដើម្បី​ចាត់​​ការ​បន្ត​ទៅ​ហើយ​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]