ភ្នំពេញ៖ អ្នកនាង ឆយី ដែលជាអតីតតារាសម្តែងមួយរូប និងកំពុងកំសត់រស់នៅជាមួយកូនស្រី ដែលគ្មានការថ្នាក់ថ្នមពីស្វាមី បានចែករំលែកនូវវីដេអូមួយ ដែលធ្វើអោយប្រិយមិត្ត និងអ្នកនាង ឆយី មានអារម្មណ៍អាណិតអាសូរ និងខឹងនឹងបុរសម្នាក់ជាខ្លាំង។

ចំពោះវីដេអូ ដែលអ្នកនាង ឆយី បានចែករំលែកនៅលើ គេហទំព័រហ្វេសប៊ុករបស់អ្នកនាងនោះ គឺជាវីដេអូមួយដែលបុរសម្នាក់បានយកដង្កៀប មកគៀបធ្វើបាបទៅលើកុមារម្នាក់អាយុប្រហែលជា ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ ធ្វើឲ្យក្មេងនោះឈឺផ្សា និងស្រែកយំជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នោះក៏បានយកប្រដាប់ឆក់ មកឆក់លើកុមារម្នាក់នោះថែមទៀត ធ្វើអោយអ្នកនាងឆយី និងអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានអារម្មណ៍អាណិតអាសូរចំពោះកុមារម្នាក់នោះជាខ្លាំង និង ខឹងនឹងបុរសដែលធ្វើទារុណកម្មទៅលើកុមារនោះជាពន់ពេក។

ខាងក្រោមនេះជាសារដែលអ្នកនាង ឆយី បានបង្ហាញឡើង៖

«មើលហើយញរ័សាច់ណាស់ អាតិរិច្ចាន មិនដឹងជាគ្នាត្រូវអាងាប់នឹង ធ្វើបាបម៉ានខែឆ្នាំហើយទេលោកអើយ សំឡេងយំរបស់កូនតូចនឹង ចាក់បេះដូងណាស់ ខ្លោចចិត្តណាស់ព្រះអើយ ... ម៉ែឪ គ្នានៅណា ... ជួយកូនផងទៅ នេះជាទារុណកម្ម ចំពោះគ្នាណាស់ » ។

ទស្សនាឃ្លីបវីដេអូខាងក្រោម ដែលបង្ហាញពីសកម្មភាពដ៏ព្រៃផ្សៃនេះ៖

បន្ថែមលើសពីនេះទៀតក៏មានប្រិយមិត្តមួយចំនួន បានសំដែងពីអារម្មណ៍អាណិតអាសូរដល់កុមារម្នាក់នោះ ដូចជាអ្នកនាង ឆយី ដែរ។

កំណត់ហេតុខ្មែរឡូត៖

និយាយដល់រឿងជីវិត ដែលមានការលំបាកនេះ កាលពីមួយរយៈកន្លងទៅនេះអ្នកនាង ឆយី ក៏បាន បង្ហោះសារត្អូញត្អែរពីជិវិតគ្រួសារដែរថា «ហ៊ីម....ពាក្យតែពីម៉ាត់សោះថា ( គ្រួសារ ) បានធ្វើឲ្យមនុស្សជួបភាព ជូរចត់ ផ្អែមល្ហែម ព្រាក់ប្រាស់ ឈឺចាប់ ជម្លោះគ្រប់បែបយ៉ាង .... នេះហើយជីវិតសត្វលោក... បើរកបានមនុស្សល្អហើយព្យាយាមថែគេទៅ .... បើគិតថាជីវិតមនុស្សពីរនាក់ ចរឹិត នឹងទំលាប់ខុសគ្នា... ក៏បែកគ្នាទៅ កុំទ្រាំរស់ក្នុងការឈឺចាប់ កុំស្តាប់សំដីអ្នកដ៏ទៃ កុំរស់ព្រោះជីវិតអ្នកដ៏ទៃ.. ព្រោះពេលបាត់បង់ខ្លួនយើងជាអ្នកឈឺចាប់ ខ្លួនយើងជាអ្នកទទួលនៅអ្វីគ្រប់យ៉ាងដែលកើតឡើង ... មិនមែនអ្នកដ៏ទៃមកឈឺចាប់ជំនួសយើងបានទេ .... រស់ព្រោះជីវិតខ្លួនឯង រស់ដើម្បីមនុស្សជាទីស្រលាញ់របស់យើង ..បើយើងមិនជឿជាក់លើជំរើសខ្លួនឯង ជីវិតយើងនឹងបរាជយ័ គ្មានពាក្យថា... ក្តីសុខ... ឡើយ»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]