ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ដេននីក្វាន់ តារាសម្តែងស្រីនិយមលេងខ្លួនស៊ិចស៊ី និងធ្លាប់បានក្រសួងវប្បធម៌ហៅទៅណែនាំរួចមកហើយនោះ បានទម្លាយសារមួយឃ្លាយ៉ាងមានអត្ថន័យខ្លឹមសារ ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ហើយក្រោយមក ក៏បានធ្វើឱ្យបណ្តាអ្នកលេងសង្គមហ្វេសប៊ុក ជាច្រើននាក់ មានការពេញចិត្ត ពេញថ្លើម យ៉ាងខ្លាំង ចំពោះសាររបស់នាង។

កញ្ញា ដេននីក្វាន់ បានសរសេរសារបង្ហាញនៅក្នុងហ្វេសប៊ុក ដោយមានអមជាមួយ នឹងរូបភាពបង្ហាញរូបរាងកាយស៊ិចស៊ីរបស់ខ្លួនថា៖​ «កុំស្រលាញ់រូបរាងកាយរបស់ខ្ញុំ ព្រោះវានឹងស្វិតជ្រីវជ្រួញនៅថ្ងៃណាមួយមិនខាន មានតែចិត្តរបស់ខ្ញុំទេ ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត!»។

មួយឃ្លានេះ ពីដេននីក្វាន់ ពិតជាបានចាក់ចំកណ្តាលបេះដូងមនុស្សជាច្រើន អំពីការលេងខ្លួនតុបតែងកាយបង្ហាញរាងដ៏ស្រឡូនរបស់តារាស្រីស៊ិចស៊ីរូបនេះ។ ចំណែកឯអ្នកគាំទ្រវិញ ក៏បាននាំគ្នាចូលទៅ Like និង Comment សរសើរនាងពេញៗមាត់ស្ទើរតែគ្រប់ថាគ្នា ពាក្យរបស់នាងមួយឃ្លានេះគឺ «ត្រឹមត្រូវណាស់!»។

គួរឱ្យដឹងផងដែរថា កញ្ញា ដេនីក្វាន់ ក៏ទើបតែត្រូវបានអ្នកលេងហ្វេសប៊ុកដៀលកប់ៗមាត់ផងដែរ ពីរឿងដែលនាងខំចំហដើមទ្រូងមួយទំហឹងពេលទៅចូលរួមកម្មវិធីជាមួយនឹងបងប្រុសខ្លួន។ ប៉ុន្តែស្រាប់តែពេលនេះនាងក៏បានបង្ហើរសារយ៉ាងមានអត្ថន័យដូច្នេះទៅវិញ ទើបធ្វើឱ្យកញ្ញា ដេនីក្វាន់ ហាក់កាន់តែទទួលបាននូវប្រជាប្រិយភាពមួយកម្រិតទៀត ខុសប្លែកពីពេលមុនៗបន្តិច៕ ចុះប្រិយមិត្តទាំងអស់គ្នាវិញ គាំទ្រដែរឬទេ? 

កញ្ញា ដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់