(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះឃ្លាំងស្ដុកឈើ និងកម្ទេចកម្ទីឈើ ២ទីតាំងនៅក្បែគ្នា ជិតក្រុមហ៊ុន អ៊ែតហ្វូត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្រាប់ប្រតិបត្តិការ បាញ់ពន្លត់អគ្គិភ័យ កម្លាំងសមត្ថកិច្ចបានប្រើរថយន្ដចំនួន១០គ្រឿង ក្នុងនោះ៥គ្រឿង មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង៥គ្រឿងទៀត មកពីអង្គភាព៧១១ នៃកងពលតូចលេខ៧០។

សមត្ថកិច្ចពន្លត់អគ្គិភ័យបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង ដោយផ្ដើមចេញការបញ្ឆេះម៉ាស៊ីនវាយសម្លី បណ្ដាលឲ្យក្ដៅឌីណាម៉ូ នាំឲ្យបង្កើតជាគ្រោះអគ្គិភ័យតែម្ដង។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបានធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ឬគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]