ថៃ៖ ថ្មីៗនេះ មានបុរសម្នាក់ ជាអ្នកលក់នំកាឆាយ ត្រូវបានគេល្បីខ្ទរខ្ទារ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងមុខមាត់ស្រស់សង្ហាខ្លាំងពេក។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនោះ មានឈ្មោះថា Waniccha វ័យ២៣ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យ Mahasarakham ហើយនៅពេលយប់ រូបលោក បានលក់នំកាឆាយ នៅតាមចិញ្ចើមផ្លូវ។ 

ក្នុងនោះដែរ ប្រុសស្អាតរូបនេះ ក៏បាននិយាយឲ្យដឹងដែរថា តាមពិតទៅ រូបលោកត្រូវគេចាប់អារម្មណ៍ តាំងពីឆ្នាំមុនមកម្លេះ ដែលមានអតិថិជន មកទិញនំកាឆាយ ហើយពេលនោះ ពួកគេបានថតរូបគាត់ បង្ហោះចូលក្នុងបណ្តាញសង្គម Twitter។ ប៉ុន្តែមិនសូវល្បីខ្លាំង ដូចជាបច្ចុប្បន្ននោះទេ ដែលប៉ុន្មានថ្ងៃនេះមានមនុស្សជាច្រើន បានមក លួចថតរូប និងសកម្មភាពរបស់គាត់ ដើម្បីបង្ហោះចូលក្នុងបណ្តាញហ្វេសប៊ុក។ ជាពិសេស ក៏មានឃ្លីបវីដេអូមួយ មានអ្នកចុចចូលមើល ជាង២លានដងឯណោះ។

ដោយសារតែរូបសង្ហារបស់លោកWaniccha បានធ្វើឲ្យនារីជាច្រើននាក់ ជ្រួលជ្រើមទៅទិញ ដើម្បីបានថតមុខមាត់ដ៏ស្រស់សង្ហា របស់គាត់ ហើយក៏មានអ្នកខ្លះ បាននិយាយថា «អ្នកលក់នំកាឆាយរូបនេះ ស្រស់សង្ហា ដូចតារា»៕

តោះមើលមុខអ្នកលក់នំកាឆាយទាំងអស់គ្នា ថាសង្ហាដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទិននឹងអ្នកលក់សង្ហានេះដែរ ក៏មានបុរសជា អ្នកលក់បន្លែ និងផ្លែឈើ នៅតាមផ្សារមួយកន្លែង បានធ្វើឲ្យអតិថិជន ជាពិសេសនារីៗ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបរាង ដ៏ស្រស់សង្ហារ របស់គេ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសស្រស់សង្ហារម្នាក់នោះ មានឈ្មោះថា Wang Xianghong អាយុ២០ឆ្នាំ មានកម្ពស់ ប្រហែល ១៨៥សង់ទីម៉ែត្រ ជាអ្នកលក់បន្លែ និងផ្លែឈើនៅឯផ្សារមួយកន្លែង ស្ថិតក្នុងសង្កាត់ Beitou ក្រុងតៃបុិ នៃកោះតៃវ៉ាន់។

នារីៗភាគច្រើន បានប្រាប់ឲ្យដឹងថា ពួកគេពិបាកនឹងទប់អារម្មណ៍ខ្លួនឯងណាស់ នៅពេលដែលឃើញ មុខមាត់ និងរូបរាងដ៏ស្រស់សង្ហារ របស់លោក Wang ជាពិសេស សាច់ដុំពោះ ៦កង់ របស់គាត់ទៀតនោះ ពួកនាងគឺរិតតែ ចង់ទិញឲ្យច្រើន ថែមទៀត។

នារីម្នាក់ បាននិយាយថា៖ "ថ្ងៃនេះពិតជា ក្តៅខ្លាំងណាស់ នៅពេលដែលគាត់ បានដោះអាវ គាត់ចេញ។ ខ្ញុំចង់ទិញ ថែមទៀត"។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្រៅពីការសិក្សា និងលក់ទំនិញ នៅតាមផ្សារ លោក Wang ក៏មានការងារជា អ្នកដើរម៉ូត ក្រៅម៉ោងម្នាក់ ដែលធ្វើការជាមួយនឹង ភ្នាក់ងារដើរម៉ូតមួយ ផងដែរ។

លោក Wang បានប្រាប់ដល់ សារព័ត៌មានថា លោកបានធ្វើការ នៅក្នុងផ្សារនេះ ប្រហែលកន្លះឆ្នាំមកហើយ លោក ក៏មានគំរោង នឹងចូលបម្រើទ័ព នៅចុងឆ្នាំនេះដែរ។

ម្ចាស់តូប លក់បន្លែ និងផ្លែឈើ ខាងលើនោះ ក៏បានប្រាប់ ឲ្យដឹងដែរថា កូនរបស់គាត់ និងលោក Wang គឺជាមិត្តរួមថ្នាក់នឹងគ្នា ហើយដោយសារ តែខ្វះបុគ្គលិក ទើប Wang សម្រេចចិត្ត ជួយគាត់បែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]