(ភ្នំពេញ)៖ កម្លាំងនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងក្រុម៧១១ នៃកងពលតូចលេខ៧០ បាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់ អគ្គិភ័យដែលបានឆេះឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅក្បែរក្រុមហ៊ុន អេដវូត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកើតហេតុ បានរាយការណ៍ថា នៅពេលនេះមានរថយន្តពន្លត់អគ្គិភ័យ៤ទៅ៥គ្រឿង ត្រូវបានបញ្ជូន និងកំពុងបាញ់ពន្លត់អគ្គិភ័យនេះហើយ។

តាមសេក្តីរាយការណ៍ឃ្លាំងស្តុកឈើនេះ ត្រូវបានគេទុកចោល តែមិនទាន់ដឹងពីមូលហេតុ ដែលនាំគ្រោះអគ្គិភ័យខាងលើនេះទេ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]