(ឧត្តរមានជ័យ)៖ សាកសពបុរសម្នាក់ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្រោយស្ពានអណ្តែងក្នុងទឹកប្រឡាយ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចស្ពានស្រែល្អ ខាងត្បូងភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋ ឈ្មោះ សំបូន ង៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល បានបើកគោយន្តទៅច្រូតពេលទៅដល់ ត្រង់ចំណុចស្ពានស្រែល្អ ខាងត្បូងភូមិរុងរឿង ឃុំអំពិល បានឃើញសាកសពមនុស្សស្លាប់អណ្តែតទឹក ភ្លាមនោះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។

សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះខាងលើនេះ ឈ្មោះ អឿត អឿយ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិត្បែងថ្មីឃុំអំពិល ស្រុកបន្ទាយអំពិល តាមការសាកសួរ និងចុះពិនិត្យដល់កន្លែងកើតហេតុ។ ជនរងគ្រោះបានជិះម៉ូតូបុកបង្គោលដៃស្ពានធ្លាក់ចូលទឹកស្លាប់តែម្តង ដោយរកឃើញមានវត្ថុតាងជាម៉ូតូរងគ្រោះនៅក្នុងទឹកប្រឡាយ ចំណែកគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធអំពើឃាតកម្មអ្វីនោះឡើយ។

បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចជំនាញ បានប្រគល់សាកសពរងគ្រោះ ទៅកាន់ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   សពបុរសម្នាក់ ត្រូវបានអ្នកភូមិ ប្រទះឃើញ អណ្តែតទឹក ទន្លេបាសាក់។ គួររំលឹកផងដែរថា សពបុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះ ឃើញអណ្តែតទឹក ទន្លេបាសាក់ កាលពីម៉ោង៤រសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានអោយដឹងថា ជនរងគ្រោះឈ្មោះហ៊ួត គង់ អាយុ ៥០ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិព្រែកថ្មី ។

លោកចៅសង្កាត់ បានបញ្ជាក់ថា លោកនិងក្រុមការងារ បានចុះទៅធ្វើលិខិតមរណៈភាព ជូនគ្រួសារសពដល់លំ នៅឋានតែម្តង ហើយជាមួយគ្នានេះ លោក លីវ វណ្ណថេង ក៏បានចូលជាបច្ច័យដល់សព ចំនួន ១០ម៉ឺនរៀល ផងដែរ ។

ជាមួយគ្នានេះ អ្នកស្រុកដែលចោមរោមមើលសព ដោយម្នាក់ៗបាននិយាយថា គាត់ជារៀងរាល់ថ្ងៃ តែងផឹក ស្រវឹងជោកជាំ ហើយករណីនេះ ប្រហែលជាគាត់មកមុជទឹក ហើយលង់ទឹកតែម្តង ខណៈគាត់ស្រវឹងផងក៏មិនដឹង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]