ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានមហាជនទូទាំងប្រទេសទាំងចាស់ទាំងក្មេងភាគច្រើនបានស្គាល់ និងដឹងឮថា នាងគឺជាតារាស្រីជើងចាស់មួយដួង ដែលបានឈរជើងនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។

ទន្ទឹមនឹងការដើរនៅលើវិថីសិល្បៈយ៉ាងជោគជ័យ ក្នុងរយៈកាលដ៏យូរលង់ អ្នកនាងចន ច័ន្ទលក្ខិណា ក៏ត្រូវបានគេដឹងថែមទៀតថា ចំពោះជីវិតស្នេហារបស់នាងវិញ គឺមិនបានទទួលភាពល្អប្រសើរប៉ុន្មាននោះទេ ក្រោយពីបានលែងលះគ្នាជាមួយអតីតស្វាមីលោក យុត្ថារ៉ា ឆានី ដែលជាតារាជើងចាស់ដូចគ្នា។

ងាកមកចាប់អារម្មណ៍នៅក្នុងជីវិតពិត បច្ចុប្បន្នវិញ ក្រោយបានដើរដល់ផ្លូវបញ្ចប់ចំណងស្នេហាប្តីប្រពន្ធរយៈពេលជាង១០ឆ្នាំ មកជាមួយអតីតស្វាមី អ្នកនាងចន ច័ន្ទលក្ខិណា ក៏នៅតែមានការងារសិល្បៈជាច្រើនតម្រង់ជួរស្វាគមន៍ជានិច្ច។

ជាក់ស្តែងបន្ទាប់ពីបានប្រកបរបរអាជីព ជាអ្នកសិល្បៈតាមកម្មវិធីផ្សេងៗមកជាមួយ នឹងតារាប្រុសស្រីក្នុងស្រុកជាច្រើននាក់ នៅថ្ងៃនេះអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានបង្ហើរពាក្យសម្តីបង្កប់ន័យប៉ុន្មានប្រយោគ តាមរយៈហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធនឹងការបរាជ័យក្នុងរឿងជីវិតស្នហា និងជីវិតឯកជន របស់បុគ្គលជាអ្នកសិល្បៈមួយចំនួន។ អាចនិយាយបានថា នៅពេលនេះគឺអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ចង់សំដៅទៅដល់លោក ប៉ែន ចំរ៉ុង និងលោក យ៉ែម សំអូន ព្រោះនាងបានបង្ហោះនៅក្នុងហ្វេសប៊ុកគឺបានភ្ជាប់មកជាមួយនឹងរូបថត ជាមួយតារាប្រុសល្បីៗពីររូបនេះផង ដែលពួកគេសុទ្ធតែមានប្រវត្តិ ទទួលការបរាជ័យនៅក្នុងរឿងជីវិតស្នេហារបស់ខ្លួន។

តារាសម្តែងស្រីជើងចាស់រូបនេះ បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថា៖ «រឿងបុគ្គលជារឿងបុគ្គល ការងារជារឿងការងារ ចូរកុំយករឿងបុគ្គលមកពាក់ព័ន្ធនឹងការងារ ព្រោះក្នុងក្របខ័ណ្ឌការងារគេមិនដែលយកជីវិតផ្ទាល់ខ្លួនមកធ្វើការទេ គឺគេយកចំណេះនិងសមត្ថភាព សង្ឃឹមថាទំព័រការងារថ្ងៃនេះ នឹងបើកមុខការងារបន្តទៀតរបស់អ្នកដែលបរាជ័យការងារព្រោះជីវិតឯកជន !!! ពួកយើងអាចងើបឈរបាន អ្នកដទៃក៏អាចងើបឈរបាន (សំរាប់មនុស្សបាក់ទឹកចិត្តទាំងឡាយ) ខ្ញុំមិនមែនជាមនុស្សពូកែទេ តែខ្ញុំយល់អារម្មណ៍មនុស្សដែលដួលហើយត្រូវគេជាន់ថែម !!! ខ្ញុំមិនកាន់ជើងអ្នកណាទេ ខ្ញុំគ្រាន់តែចង់លើកទឹកចិត្តមនុស្សដែលជាភាគីមិនមានអ្នកគាំទ្រ ព្រោះបើទ្រភាគីដែលអ្នកគិតថាត្រូវច្រើនពេក គឺអាចធ្វើអោយខ្លួនក្លាយជាឃាតករសំលាប់មនុស្សដោយប្រយោល ចិត្តសាស្ត្រនៃការលើកទឹកចិត្តមនុស្សធ្លាក់ទឹកចិត្តគឺជាចំណូលចិត្តខ្ញុំ អនាគតអាចនិងរៀនផ្នែកចិត្តសាស្ត្រ ព្រោះមានបទពិសោធន៍ជាមួយអ្នកជំងឺបែបនេះច្រើន»៕

ចុះប្រិយមិត្តទាំងអស់គ្នា យល់ឃើញយ៉ាងណាវិញ? 

លោក ប៉ែន ចំរ៉ុង អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យ៉ែម សំអូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា